Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ​បង្ហាញ​ទំនុកចិត្ត​ថា អា​មេ​រិច​នឹងមាន​វ៉ាក់សាំង COVID-19 នៅ​ចុង​ឆ្នាំនេះ​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃអាទិត្យ​បាន​និយាយថា អា​មេ​រិច​នឹងមាន​វ៉ាក់សាំង COVID-19 នៅ​ចុង​ឆ្នាំនេះ​។​

​លោក​ថ្លែងប្រាប់ Fox News ដូច្នេះ​ថា “​ពួកយើង​មាន​ទំនុកចិត្ត​ថា ពួកយើង​នឹងមាន​វ៉ាក់សាំង​នៅ​ចុងឆ្នាំ​នេះ​។​

​លោក​ក៏បាន​និយាយថា លោក​នឹង​ជំរុញ​ឲ្យ​មានការ​បើក​សាលា និង​សកល​វិទ្យាល័យ​វិញ​នៅ​ខែសីហា​ខាងមុខ ព្រោះ​លោក​ចង់​ឲ្យ​សិស្សានុសិស្ស​ត្រឡប់​ទៅ​រៀន​វិញ​។​

​ការព្យាករណ៍​ពី​ពេលវេលា​នៃ​ការចេញ​វ៉ាក់សាំង ត្រូវបាន​គេ​កំពុង​ពិភាក្សា ខណៈដែល​អា​មេ​រិច និង​ប្រទេស​ផ្សេងៗ​ទៀត កំពុង​ប្រណាំងប្រជែង​ធ្វើជា​ប្រទេស​ដំបូង​គេ​ដែល​ក្នុង​ការបង្កើត​វ៉ាក់សាំង​ការពារ​វីរុស COVID-19។​

​លោក​ត្រាំ ថ្លែងថា គាត់​នឹង​សប្បាយចិត្ត​ប្រសិន​ប្រទេស​ណាមួយ​អាច​យកឈ្នះ​អ្នកស្រាវជ្រាវ​អា​មេ​រិច ក្នុង​ការផលិត​វ៉ាក់សាំង​បាន​មុន​។ “​ប្រសិនបើ​ប្រទេស​ផ្សេង​ផលិត​បាន ខ្ញុំ​សូម​កើត​សរសើរ​”​។​

​លោក​លើកឡើងថា “​ខ្ញុំ​មិន​ខ្វល់​ច្រើន​ទេ ខ្ញុំ​ចង់បាន​វ៉ាក់សាំង​ដែលមាន​ប្រសិទ្ធភាព​”​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា ត្រូវបាន​គេ​ជឿជាក់ថា បាន​ផ្ទុះ​ចេញពី​ផ្សារ​សើម​ក្នុង​ទីក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ឆ្នាំមុន​។ រហូតមកដល់​ពេលនេះ វីរុស​ដ៏​កាច​សាហាវ​នេះ បាន​ឆក់យក​ជីវិត​មនុស្ស​ច្រើនជាង ២៥០.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ៣.៥០០.០០០​នាក់​ជុំវិញ​ពិភពលោក​។​

​បច្ចុប្បន្ន អា​មេ​រិច​គឺជា​ប្រទេស​រងគ្រោះ​ខ្លាំងជាងគេ​ពី​ការផ្ទុះ​វីរុស​នោះ ដោយមាន​អ្នកស្លាប់​ជាង ៦៨.០០០​នាក់ និង​ឆ្លង​ជិត ១.២០០.០០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×