Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ថៃ​ម្នាក់​ចេញមុខ​បកស្រាយ​ដើម្បី​ឲ្យ​ជនជាតិ​ខ្លួន​ភ្លឺភ្នែក ក្រោយ​ថៃ​មួយចំនួន​លើកតម្កើង​ជាតិ​ជ្រុល ចោទថា​ខ្មែរ​ចម្លង​ពិធី​ច្រត់ព្រះនង្គ័ល​

spot_img

​ដូចដែល​ប្រិយមិត្ត​ខ្លះ​បានដឹងហើយថា ថែ​ទើបតែ​ប្រារព្ធ​ពិធី​ច្រត់​ព្រះ​ន័​ង្គ​ល​របស់ខ្លួន កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ហើយក៏​បាន​បង្ក​ជាការ​ជជែក​វែក​ដ៏​ចម្រូងចម្រាស់ នៅលើ​បណ្តាញ​សង្គម​នៅក្នុង​ប្រទេស​នេះ ដោយ​ជនជាតិ​ថៃ​ភាគច្រើន​អះអាងថា ពិធី​ច្រត់​ព្រះ​ន័​ង្គ​ល​ជា​របស់ខ្លួន ។​

​ក្រោយពី​ឃើញបែបនេះ ជនជាតិ​ថៃ​ម្នាក់​ដែល​ទំនងជា​អ្នក​សិ​ិ​ក្សា​ស្រាវជ្រាវ មានការ​យល់ដឹង​ខ្ពង់ខ្ពស់​ពី​វប្បធម៌​ជាតិ​និង​អន្តរជាតិ តាមរយៈ​បណ្តាញ​សង្គម​ធ្វើ​ឲ្យ​ជនជាតិ​ជាច្រើន​ស្រឡាំងកាំង​តែម្តង​។​

​នេះ​បើ​យោងតាម​​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Somrit Luechai បាន​ចេញមុខ​បកស្រាយ​ខ្លះៗ ដែល​អាច​ប្រែជា​ភាសា​ខ្មែរ​ថា​៖ «​បាន​ចូលទៅ​អាន Comment នៅក្នុង​នោះ​ជនជាតិ​មួយក្រុម​បានបង្ហាញ​ការលើកកម្ពស់​ខ្លួនឯង​ដ៏​ជ្រុល​ហួស ចំពោះ​ពិធី​ច្រត់ព្រះនង្គ័ល ដោយ​លើកឡើងថា ថៃ​ល្អ​ជាង​កម្ពុជា និង​បាន​ប៉ាន់​ស្មានថា «​ពិធី​នេះ​ជា​របស់​ថៃ ឬ​ខ្មែរ​យក​ពី​ថៃ​» ។​

​ចំណុច​នេះ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា យើង (​ថៃ​) ទទួលបាន​ជោគជ័យ​ដ៏​ធំធេង​ណាស់ ពោលគឺ​ក្នុង​វិស័យ​អប់រំ​បែប​បំផ្លាញ ជាពិសេស​ជាមួយ​ប្រទេសជិតខាង ដោយ​មិនដឹងថា នៅក្នុង​លោក​នេះ ពុំមាន​ជនជាតិ​ថៃ​សុទ្ធ​សូម្បី​មួយ​នាក់​ និង​រួមទាំង​មិនមាន​វប្បធម៌​ថៃ​ឲ្យ​ពិតប្រាកដ​ផង​នោះ​។ អ្នក​ដែល​វង្វេង​ថា​ខ្លួនឯង​ជា​ថៃ​សុទ្ធ តាមពិត​មាន​ឈាមជ័រ​ចម្រុះ​ជាមួយ​អ្នកជិតខាង​យ៉ាងច្រើន​។ អ្នក​ដែល​ស្អប់​កម្ពុជា ប្រហែលជា​មិនបាន​ដឹង​ទេ​ថា ពាក្យ​រ៉ូយ៉ាល់ (​សមាជិក​ញាតិវង្ស​រាជា​, នៃ​ព្រះមហាក្សត្រ​, ភូមិន្ទ​… ) គឺជា​ភាសា​ខ្មែរ​។ នៅក្នុង​ភាសា​ថៃ គឺមាន​ពាក្យ​ខ្មែរ​លាយ​បញ្ចូល​គ្នា​យ៉ាងច្រើន ។ ពូជពង្ស​ខ្មែរ​ក៏មាន​នៅក្នុង​ប្រទេស​ថៃ​ច្រើន​ផងដែរ​ដូចជា​ត្រកូល​ប៉ុក​មន្ត្រី អភ័យ​វង្ស និង​សូម្បីតែ​ពាក្យ «​ច្រត់ព្រះនង្គ័ល​» ក៏​ជា​ភាសា​ខ្មែរ​។​

​ដោយឡែក​ពាក្យ​ថា «​រ៉ែ​កណា ឬ​ហែ​កណា​» ក៏​ជា​ភាសា​ឡាវ​ដែរ​។ ឃើញ​ដែរ​ទេ សូម្បីតែ​ឈ្មោះ​នៅក្នុង​ពិធី​នេះ ក៏​មិនមែន​ឈ្មោះ​ថៃ​ពិត​ដែរ ។ ហេតុនេះ កោត​នៅតែ​វង្វេង​ជឿជាក់ថា អ្វីៗ​សុទ្ធតែ​របស់​ថៃ ខ្លួន​ជា​ម្ចាស់​ដើម មើលងាយ​ប្រទេសជិតខាង​ទៅរួច ។ បើតាម​ការកត់សម្គាល់ និង​ការយល់ដឹង​ខ្លះៗ នោះ​ជីដូន​ជីតា​ថៃ គឺ​ទើបតែ​កើតមានឡើង​ប្រមាណ ១០០ ឆ្នាំ នេះ​ទេ​»៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ ហ្វេ​ស​ប៊ុ​ក Somrit Luechai)​

spot_img
×