Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ធូរស្រាល​ខ្លាំង​មែនទែន ដោយ​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី ៣​ នាក់​ប៉ុណ្ណោះ​

spot_img

​ប្រទេស​ចិន​បានប្រកាស​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី ចំនួន ៣​នាក់​ប៉ុណ្ណោះ​កាលពី​ថ្ងៃអាទិត្យ ហើយ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ទាំងអស់ ជា​ករណី​ឆ្លង​នាំចូល​ពី​ខាងក្រៅ​។ នេះ​បើតាម​តួលេខ​របស់​គណៈកម្មកា​រ​សុខាភិបាល​ចិន​។​

​ចំនួន​អ្នក​ឆ្លង​វីរុស​សរុប​នៅ​ចិន​បាន​កើន​ឡើងដល់ ៨២.៨៨៩​ករណី ហើយ​មិនមាន​ករណី​ស្លាប់​ថ្មី​នោះឡើយ​។ ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​នេះ​មាន​ចំនួន ៤.៦៣៣​នាក់​ដដែល​។​

​វីរុស​កូ​រ៉ូ​ណា ឬ COVID-19 បាន​ផ្ទុះឡើង​ដំបូង​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ចុងឆ្នាំ ២០១៩ ហើយ​រហូតមក​ដល់ពេលនេះ វា​បាន​ឆក់យក​ជីវិត​មនុស្ស​ច្រើនជាង ២៥០.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ៣.៥០០.០០០​នាក់​ជុំវិញ​ពិភពលោក​។​

​បច្ចុប្បន្ន មិនទាន់មាន​ថ្នាំ​ព្យាបាល ឬ​វ៉ាក់សាំង​នៅឡើយ​ទេ​។ ប្រទេស​ជាច្រើន​កំពុង​ប្រកួតប្រជែង​គ្នា​បង្កើត​វ៉ាក់សាំង​ដើម្បី​លក់​ឲ្យ​ពិភពលោក​។​

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ សម្តែង​ពី​ទំនុកចិត្ត​ថា អា​មេ​រិច​នឹងមាន​វ៉ាក់សាំង​នៅ​ចុងឆ្នាំ ២០២០​នេះ៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×