Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្អាត​ហើយ​ចិត្តល្អ​ទៀត​! អ្នកស្រី អ៊ា​ន សៀវ​ម៉ី បន្ត​ចែក​អំណោយ​ដល់​ប្រជាជន​ក្រីក្រ​ជាង ៩០ គ្រួសារ ក្នុងនោះ​១​គ្រួសារ​ទទួលបាន​ថវិកា​៤​ម៉ឺន​រៀល​

spot_img

​ភ្នំពេញ​៖ ប្រិយមិត្ត និង​មហាជន​ជាច្រើន ប្រាកដជា​បាន​ស្គាល់​ច្បាស់​ហើយ អ្នកស្រី អ៊ា​ន សៀវ​ម៉ី ហៅ (​ព្រះ​នាង​តូច​) ជា​អគ្គនាយិកា​ក្រុមហ៊ុន Castle E Diamond នាំចូល​ផលិតផល​ថែរក្សា​សម្ផស្ស​ម៉ាក Ei Ei ផ្ដាច់មុខ​ពី​ក្រៅប្រទេស និង​ជា​ម្ចាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក Siv mey Online Shop តាមរយៈ​អ្នកស្រី​បានបង្ហាញ​មុខ​ជួយ ដល់​កិច្ចការ​សប្បុរសធម៌​ក្នុងសង្គម​ជាច្រើន​កាលពីពេល​កន្លងៗ​មក និង​ក៏ដូចជា​ពេល​កន្លងទៅ​ថ្មីៗ​នេះ ។​

​ជាក់ស្តែង កាលពី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២០ អ្នកស្រី អ៊ា​ន សៀវ​ម៉ី បាន​ចែក​អំណោយ ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ៩០ គ្រួសារ នៅក្នុង​ភូមិ​ស្វាយ​សាក់ ឃុំ​ពោធិ៍​ទី ស្រុក​ស៊ី​កណ្តាល ខេត្តព្រៃវែង ដោយ​ក្នុងនោះ​ក្នុង​មួយ​គ្រួសារ ទទួលបាន​អង្ករ ទឹក​សុទ្ធ​១​កេះ ទឹកក្រូច​១​កេះ ទឹកត្រី​១​យួរ ត្រីខ ប្រេងឆា សា​រ៉ុង ស៊ុប​ប្រាយ​លាងដៃ និង​ថវិកា​ចំនួន​៤០.០០០​រៀល​) ។​

​ជាមួយនឹង​អំពើ​ដ៏​សប្បុរសធម៌​នេះ ឃើញថា​បងប្អូន​នៅក្នុង​បណ្តាញ​សង្គម បាន​សម្តែង​នូវ​ការកោតសរសើរ​យ៉ាងច្រើន និង​ជួន​ពរ​ឲ្យ​អ្នកស្រី អ៊ា​ន សៀវ​ម៉ី មាន​សម្រស់​កាន់តែ​ស្រស់ស្អាត និង​ព្រមទាំង​ក្រុមគ្រួសារ ជួបតែ​សំណាងល្អ សុខភាព​ល្អ និង​ពិសេស​មុខរបរ​អាជីវ​កម្ម​ផ្សេងៗ កាន់តែ​រីកចម្រើន​តទៅ​មុខ​៕ ដោយ​៖ លឹម ហុង​

spot_img
×