Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកចិត្ត​ដ៏​កម្រ​! បងប្អូន​ប្រុស​ឥណ្ឌា​២​នាក់ សុខចិត្ត​លក់​ដី ដើម្បី​ចិញ្ចឹម​ប្រជាជន ៣០០០ គ្រួសារ កំពុង​ជួប​ការលំបាក​ខ្លាំង​ដោយសារ Covid-19 (​វីដេអូ​)

spot_img

​បរទេស​៖ បងប្អូន​ប្រុស​ដ៏​ចិត្ត​សប្បុរសធម៌​២​នាក់ ត្រូវបាន​គេ​រាយការណ៍ បាន​លះបង់​ដ៏​ធំធេង ដោយ​សុខចិត្ត​លក់​ដី​របស់​ពួកគាត់ ដើម្បី​ជួយ​ដល់​ប្រជាជន​ដែល​កំពុង​តស៊ូ​ជួប​ការលំបាក​យ៉ាងខ្លាំង សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ ខណៈ​ប្រទេសជាតិ​នៅតែ​កំពុងស្ថិត​ក្នុងស្ថានភាព​ជាប់គាំង ដោយសារតែ​ជំងឺឆ្លង​រាតត្បាត​កូ​វីដ​១៩​។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា Tajammul Pasha អាយុ ៤០ ឆ្នាំ និង Muzammil Pasha អាយុ ៣២ ឆ្នាំ បានសម្រេច​ដាក់លក់​ដី​របស់​ពួកគេ​ក្នុងតម្លៃ​ប្រមាណ ៣៣.០០០ ដុល្លារ ហើយ​បាន​ប្រើប្រាស់​លុយ​ទាំងនេះ ដើម្បី​ទិញ​ស្បៀងអាហារ និង​របស់​ចាំបាច់​ផ្សេងៗ​ទៀត សម្រាប់​សហគមន៍​នៅ Kolar ដែលជា​ស្រុក​មួយ​នៅ​រដ្ឋ Karnataka ភាគ​និរតី​នៃ​ប្រទេស​ឥណ្ឌា​។​

​បងប្អូន​ប្រុស​ទាំងពីរ បាន​ទិញ​អង្ករ ម្សៅ ប្រេង ស្ករស និង​របស់​ចាំបាច់​សម្រាប់​ការពារ​ការឆ្លង​ដូចជា ម៉ាស និង​របស់​អនាម័យ​។ ពួកគេ​ក៏បាន​រៀបចំ​តង់​នៅក្បែរ​ផ្ទះ​របស់​ពួកគេ ដើម្បី​ធ្វើជា​ផ្ទះបាយ​សហគមន៍​ផងដែរ​។​

Tajammul បាន​និយាយ​ទាំង​អារម្មណ៍​រំជួលចិត្ត​ថា​៖ «​ឪពុកម្តាយ​របស់​ពួក​ខ្ញុំ បាន​ស្លាប់ ។ នៅពេលនោះ ពួក​ខ្ញុំ​ត្រូវបាន​ផ្លាស់​ទៅកាន់​កន្លែង​ជីដូន​របស់​ម្តាយ​ពួក​ខ្ញុំ នៅឯ Kolar ហើយ​មនុស្ស​មកពី​សហ​គម​ន៍​ហិណ្ឌូ​ហិ​ក ស៊ី​ក (Sikhs) និង​មូស្លីម បាន​ជួយ​ពួកយើង​ឱ្យ​រស់រាន​ដោយ​គ្មាន​ភាពលំអៀង​ខាង​សាសនា​ឡើយ​”» ។

​នេះ​បើ​យោងតាម NDTV បាន​ឲ្យ​ដឹងថា កាលពី Tajammul មាន​អាយុ ៥ ឆ្នាំ ហើយ Muzammil អាយុ ៣ ឆ្នាំ នៅពេលនោះ​ដែល​ពួកគេ​បាត់បង់​ឪពុកម្តាយ​។ រឿងនេះ​បាន​បង្ខំ​ឱ្យ​ពួកគេ​ផ្លាស់​ពី Chickbalapor ទៅ Kolar ហើយ​រស់នៅ​ជាមួយ​ជីដូន​របស់​ពួកគេ​។​

​នៅពេលដែល​ពួកគេ​ធំ​ឡើង​នៅក្នុង​ភាពក្រីក្រ បងប្អូន​ទាំងពីរ​បាន​និយាយថា ពួកគេ​បាន​រស់រានមានជីវិត​ភាគច្រើន​ដោយសារ​ជំនួយ​របស់​សហគមន៍​។ ឥឡូវនេះ​ពួកគេ​បើក​ការដាំដុះ​ចេក និង​អាជីវកម្ម​អចលនៈទ្រព្យ​។

​ហេតុនេះ ពួកគេ​ត្រូវតែ​ធ្វើ​អ្វី ដើម្បី​ជាការ​តបស្នង​ដល់​សហគមន៍​របស់​ពួកគេ​វិញ ។ រហូតមកដល់​ពេលនេះ អ្នក​ទាំងពីរ​បាន​ជួយ​ដល់​គ្រួសារ​ចំនួន​ជាង ៣.០០០ គ្រួសារ ហើយ ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ nextshark)​

spot_img
×