Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាំតែ​គេច​រួច​ទៅ​! ប៉ូលិស​ឥណ្ឌា​បង្កើត​វិធីសាស្ត្រ​ច្នៃប្រឌិត​ដ៏​អស់ទាស់ ដើម្បី​ចាប់​ជនសង្ស័យ​នៅក្នុង​សម័យ Covid-19 តាមរយៈ​ការប្រើប្រាស់​អង្គំ​យក្ស (​វីដេអូ​)

spot_img

​ឥណ្ឌា​៖ អគ្គស្នងការ​ប៉ូលិស Chandigarh លោក Sanjay Baniwal បាន​បង្កើត​វិធីសាស្ត្រ​ច្នៃប្រឌិត​ដ៏​អស់ទាស់​មួយ តាមរយៈ​ការប្រើប្រាស់​អង្គំ​ដ៏​ធំ ឬ ខ្នោះ​យក្ស ដើម្បី​ចាប់​ជនសង្ស័យ​នៅក្នុង​សម័យ Covid-19​។​

​ចែករំលែក​នៅលើ​គណនី​ធ្វី​ត​ធ័​រ​ផ្លូវការ​របស់គាត់ លោក Sanjay បានបង្ហាញ​ឲ្យ​ឃើញ​សកម្មភាព​ដែល​កំពុងដំណើរការ​នៅក្នុង​រូបភាព​បែប​កំប្លែង ដែល​គួរអោយ​ចាប់អារម្មណ៍​ពី​ប៉ូលីស​ម្នាក់​ចាប់​ឧក្រិដ្ឋជន​។ នេះ​បង្ហាញថា គ្មាន​បទឧក្រិដ្ឋ​ណាមួយ​ដែល​នឹង​អាច​គេច​ផុតពី​ដៃ​ប៉ូលីស​បានឡើយ សម្រាប់​ការច្នៃប្រឌិត​មួយ​នេះ​ដែល​សូម្បីតែ Tony Stark ក៏​ច្រណែន​នឹង​គាត់​ដែរ នៅក្នុង​ដំណោះស្រាយ​អនុវត្ត​ការ​ឃ្លាតឆ្ងាយ​ពី​សង្គម ក្នុងអំឡុង​ស្ថានភាព​រីក​រាល​នៃ​វីរុស Covid-19 ។​

​មន្ត្រី​ម្នាក់​អាច​ត្រូវ​បានឃើញ​នៅក្នុង​វីដេអូ ប្រើប្រាស់​ឧបករណ៍​អង្គំដែក​វែង​មួយ ដោយ​គៀប​ជុំវិញ​ចង្កេះ​បុរស​ម្នាក់ និង​បង្ខំ​ឲ្យ​គាត់​ឡើងលើ​រថយន្ត ។​

​លោក Sanjay បាន​ឲ្យ​ដឹងថា​៖ “​យើង​ហៅ​វា​ថា ”​អង្គំ​សម្រាប់​វិធានការ​ឃ្លាតឆ្ងាយ​សង្គម ឬ អ្នក​ចាប់​អ្នក​ដែល​រំលោភបំពាន​បម្រាម​រដ្ឋា​ភិ​បាល ។ នេះ​ត្រូវបាន​ប្រើ​ជាពិសេស​ក្នុងករណី​ដែល​យើង​សង្ស័យថា​នរណាម្នាក់​មាន​វីរុស​ឆ្លង ហើយ​ពួកគេ​មិន​សហការ​ជាមួយ​យើង​ទេ​” ។​

​យោងតាម NPR បានអោយដឹងថា មន្ត្រីប៉ូលិស​នៅ Chandigarh នៅតែ​អនុវត្ត​ជាមួយនឹង​គំរូ​ដើម​នៃ​អង្គំ​នេះ ហើយ​មិនទាន់បាន​ប្រើ​វា​ប្រឆាំងនឹង​ឧក្រិដ្ឋជន​នៅឡើយ​ទេ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)

spot_img
×