Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា នៅសល់​ត្រឹម​ចំនួន​២​នាក់ កំពុងមាន​សុខភាព​ល្អ​ធម្មតា ដែល​ត្រូវការ​ពេល​ព្យាបាល​វេលា​យូរ​បន្តិច​

spot_img

​ភ្នំពេញ​៖ អ្នកជំងឺ​ម្នាក់​ក្នុងចំណោម​អ្នកជំងឺ​កូ​វីដ​-១៩​ចំនួន​ពីរ​នាក់ ដែល​កំពុង​បន្ត​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ត្រូវបាន​ធ្វើតេស្ត​ចំនួន​ជាង ១០ ដង​តែ​នៅតែ​ចេញ​លទ្ធផល​វិជ្ជមាន ករណីនេះ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​បញ្ជាក់ថា បញ្ហា​ដែល​អ្នកជំងឺ​២​នាក់​ដែល​នៅ​មិនទាន់​ជាសះស្បើយ ជួនកាល​វា​អ្នកជំងឺ​ខ្លះ​មាន​រោគ​ផ្សេងទៀត​ផ្សំ ដូច្នេះ​ទាមទារ​ពេលវេលា​យូរ ដែល​ខ្លះ​មាន​ទឹកនោមផ្អែម​និង​ជំងឺ​ផ្សេងៗ​ទៀត ដែល​ត្រូវការ​ពេលវេលា​យូរ​បន្តិច ។​

​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០២០​នេះ ថា​៖ អ្នកជំងឺ​ដែល​សេសសល់​២​នាក់​ហ្នឹង គឺ​គាត់​ជា​ជនជាតិខ្មែរ​ទាំងពីរ គឺ​ម្នា​ក់នៅ​បន្ទាយមានជ័យ អាយុ​៣៦​ឆ្នាំ ភេទ​ស្រី គាត់​ធ្វើតេស្ត​ប្រមាណ​ជាង​១០​ដង ប៉ុន្តែ​នៅតែ​វិជ្ជមាន ប៉ុន្តែ​គាត់​មាន​សុខ​ភាពល្អ​ទេ ដោយឡែក​នៅ​កំពង់ឆ្នាំង វ័យចាស់​អាយុ​៧៥​ឆ្នាំ បុរស គាត់​ធ្វើដំណើរ​មកពី​ម៉ាឡេស៊ី គាត់​នៅតែ​បន្ត​វិជ្ជមាន​បន្ត ប៉ុន្តែ​សុខភាព​របស់គាត់​នៅតែ​ល្អ យើង​កំពុង​ពិគ្រោះ​ធ្វើ​យ៉ាងម៉េច​ឱ្យ​គាត់​ឆាប់​ជា​។​

​ឯកឧត្តម​សាស្ត្រ​ចា​រ្យ​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ថ្លែងថា ឯកឧត្តម​បាន​បញ្ជូន​ក្រុមគ្រូពេទ្យ​ជំនាញ​នៅ​ភ្នំពេញ ដែលមាន​លោក​វេជ្ជបណ្ឌិត​សាស្ត្រាចារ្យ អេង ហួត ចុះទៅ​មើល​អ្នកជំងឺ​កូ​វីដ​-១៩ ភេទ​ស្រី​នៅ​បន្ទាយមានជ័យ និង​បាន​បញ្ជូន វេជ្ជបណ្ឌិត ងី ម៉េង ដែល​ធ្វើការ​នៅ​ពេទ្យ​សូ​វៀត និង​ក្រុមគ្រូពេទ្យ​ជំនាញ​ជាច្រើនរូប​ទៀត ដើម្បី​ឲ្យ​ធ្វើការ​ជាមួយគ្នា​ដើម្បី​ជួយ​គ្នា​ក្នុងការ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​ទាំង​២​រូប​ដែល​មិនទាន់​ជាសះស្បើយ ហើយ​ខ្ញុំ​លើកទឹកចិត្ត​ថាបើ​អាច​គ្រប់គ្រង​បាន​អាច​បន្តធ្វើ​ការព្យាបាល​នៅ​ទីនោះ តែបើ​គេ​មិនមាន​អ្នកឯកទេស​គ្រប់គ្រាន់​ទេ យើង​បញ្ជូនមក​ភ្នំពេញ ព្រោះ​យើង​ត្រូវខិតខំ​ធ្វើ​យ៉ាងម៉េច​ឲ្យ​ប្រជាពលរដ្ឋ​យើង​ឆាប់​ជា​។​

​ឯកឧត្តម បាន​បញ្ជាក់ថា ឯកឧត្តម​បាន​ទំនាក់ទំនង​រាល់ថ្ងៃ​ដើម្បី​តាមដាន​សុខភាព​អ្នក​ទាំងពីរ ។ បញ្ហា​ដែល​អ្នកជំងឺ​២​នាក់​ដែល​នៅ​មិនទាន់​ជាសះស្បើយ ជួនកាល​វា​អ្នកជំងឺ​ខ្លះ​មាន​រោគ​ផ្សេងទៀត​ផ្សំ ដូច្នេះ​ទាមទារ​ពេលវេលា​យូរ ដែល​ខ្លះ​មាន​ទឹកនោមផ្អែម​និង​ជំងឺ​ផ្សេងៗ​ទៀត ដូច្នេះ​វា​ត្រូវការ​ពេលវេលា​យូរ​បន្តិច​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×