Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការអនុវត្ត​តាមច្បាប់​ចរាចរណ៍ កាន់តែ​ល្អប្រសើរ​ជាង​មុន ពុំ​សូវ​ឃើញ​អ្នក​ល្មើសច្បាប់​ច្រើន​ទេ ព្រោះ​ពលរដ្ឋ​កាន់តែ​យល់ច្បាស់​

spot_img

​បាត់ដំបង​៖ ពុំ​សូវ​ឃើញ​អ្នក​ល្មើសច្បាប់​ច្រើន​ទេ ព្រោះ​ពលរដ្ឋ​កាន់តែ​យល់ច្បាស់ ពី​ការគោរព​ច្បាប់​ចរាចរណ៍ ក្រោយពី​មានការ​រឹង​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ចាប់ពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០​កន្លងមក​។​

​លោក អ៊ឹម អង្សា នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តបាត់ដំបង បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី គឺមាន​រថយន្ត​ល្មើសច្បាប់​ជាច្រើន នៅ​គ្រប់​គោលដៅ​ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​អនុវត្ត ហើយ​បាន​ឃាត់​រថយន្ត​បានជា​ច្រើន​គ្រឿង និង​ផាកពិន័យ​ផងដែរ​។ ប៉ុន្តែ​គឺ​ចាប់ពី​ការពង្រឹង​ច្បាប់​ចរាចរណ៍ កាលពីដើម​ខែឧសភា​មក គឺមាន​យានយន្ត​តិចតួច​បំផុត ដែល​ល្មើសច្បាប់ ដោយ​អ្នកជិះ​ម៉ូតូ​មាន​ពាក់មួក​សុវត្ថិភាព និង​ដាក់​កញ្ចក់​បានជា​ច្រើន ហើយ​អ្នកបើកប​រថយន្ត​បានដាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព ត្រឹមត្រូវ និង​ចំណុច​ដែល​នៅ​ខ្វះ​ខាត់ គឺ​ការបើកបរ​ខុស​ល្បឿ​ង នៅមាន​តែមួយៗ​។​

​គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​ខេត្តបាត់ដំបង ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ គឺ​មាននៅ​គ្រប់​គោលដៅ​តាម​បណ្ដា​ស្រុក សម្រាប់​នៅក្នុង​ក្រុង​បាត់ដំបង​វិញ មាន​ក្រុម​សមត្ថកិច្ច​ចរាចរណ៍​ចល័ត​ចំនួន ៣​ក្រុម និង​មាន​ក្រុម​នៅ​ចំណុច​គោលដៅ ដើមទី​ផងដែរ និង​មាន​មួយក្រុម​ទៀត ចុះ​អនុវត្ត​នៅលើ​ផ្លូវជាតិ ដែលមាន​ការចូលរួម​ពី​នគរបាល​ចរាចរណ៍ កម្លាំង​កងរាជអាវុធហត្ថ និង​មន្ត្រី​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ផងដែរ​៕ ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×