Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​កុដិ​១​ខ្នង ២​ជាន់ វត្ត​ស្រះ​ចែង នៅស្រុក​ស្វាយចេក​

spot_img

​បន្ទាយមានជ័យ​៖ ឆេះ​កុដិ ១ ខ្នង ២ ជាន់ ឯ​ព្រះសង្ឃ និង​អ្នកភូមិ​ថា អត់​ដឹង​មូលហេតុ​ទេ​។ អគ្គីភ័យ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០១៨ នៅ​ភូមិ​វត្ត​ស្រះ​ចែង ស្ថិតក្នុង​ភូមិ​ប្រី​យ៍ ឃុំ​ទ្រាស ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទ្រាស​បានឲ្យដឹងថា​៖ កុដិ​ដែល​ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​ឆេះ​អស់​ទាំងស្រុង​នោះ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី មាន​ទំហំ​២៨​ម៉ែត្រ គុណ ៩​ម៉ែត្រ កំពស់​២​ជាន់​។ កុដិ​នេះ ពុំ​មាន​ព្រះសង្ឃ​គង់​នៅ​ទេ​។ ប៉ុន្តែ រាល់​ថ្ងៃ​មាន​មនុស្ស​ប្រុស​ឆ្កួត​ម្នាក់​មក​ស្នាក់នៅ។ តែ​ពេល​ដែល​ឆេះ​នោះ មនុស្ស​ឆ្កួត​នោះ​នៅទេ​។ ការ​បណ្តាល​ឲ្យ​ឆេះ​នេះ នៅ​ពុំទាន់​ដឹង​ពី​មូលហេតុ​។ ច្បាស់លាស់​ដែរ កំពុង​ធ្វើ​ការស្រាវជ្រាវ​។ ចំពោះ​សម្ភារៈ​ដែល​ខូចខាត​នោះ​មាន​សរសរ​ចំនួន​៤០​ដើម​, ឈើ​ក្រប​ចំនួន​២០​ម៉ែត្រគូប​, ក្តារ​ចំនួន​១៥​ម៉ែត្រគូប និង​ស័ង្កសី​ចំនួន​១.៨៩០​សន្លឹក​។

​លោក​វរសេនីយ៍ទោ ជា ស្លូញ អធិការនគរបាល​ស្រុក​ស្វាយចេក បានឲ្យដឹងថា ៖ ភ្លើង​បាន​ឆេះ​សន្ធោរ​សន្ធៅ មិន​អាច​សង្គ្រោះ​ទាន់​ពេល​ទេ។ តែ​ក៏​ត្រូវ​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​៣​រថយន្ត ទើប​ភ្លើង​រលត់​ទាំងស្រុង មិន​រាលដាល​ឆេះ​កុដិ​ក្បែរៗ​នោះ​៕ ដោយ ៖ បន្ទាយ​

spot_img
×