Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ថ្មីចែស​! ស្រី​ស្រស់​វ័យ​១៩​ឆ្នាំ សង្ស័យ​បែក​ថ្នាំ ចង់​ហោះ​ឡើងឋានសួគ៌ តែ​មិន​ដូច​បំណង ត្រូវ​ជាប់គាំង​លើ​បង្គោល​ភ្លើង សុំ​សរសើរ​ប៉ូលិស​ថៃ​ពិតជា​ក្លាហាន​

spot_img

​ថៃ​៖ នារី​អាយុ​វ័យក្មេង​ម្នាក់ មិនដឹង​ជា​បែក​ថ្នាំ ឬ​យ៉ាងណា​នោះទេ បាន​ឡើង​បាន​ឡើង​បង្គោល​ភ្លើងអគ្គិសនី បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង កាលពី​វេលា​ម៉ោង ៤ និង ៣០ នាទី ទៀបភ្លឺ​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២០ ស្ថិតនៅក្នុង​ខេត្ត Udon Thani ។

​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​អគ្គិសនី នៅ​ខេត្ត Udon Thani បានទទួល​ការជូនដំណឹង​អំពី​ស្ត្រី​ម្នាក់​នៅលើ​បង្គោល​អគ្គិសនី ហើយ​ពួកគេ​ក៏បាន​ធ្វើដំណើរ​ទៅកាន់​តំបន់​នោះ​នៅមុខ​សាលា Tessaban នៅវេលា​ថ្ងៃកើតហេតុ​ខាងលើ ។​

​នៅពេល​មន្ត្រី​ទៅដល់ ពួកគេ​បានឃើញ​ស្ត្រី​វ័យក្មេង​ម្នាក់​ស្លៀកពាក់​ខ្មៅ កំពុងកាន់​បង្គោល​ភ្លើង និង​ស្រែក​ឡើង​ថា “​ខ្ញុំ​ខ្លាច​” ខណៈ​កំពុង​ត្រូវបាន​ទ្រ​ទម្ងន់​របស់​នាង​ដោយ​ខ្សែភ្លើង​ស្អេក​ស្អះ​ពី​ខាងក្រោម​។ បុគ្គលិក​អគ្គិសនី​បាន​ជួយ​បិទ​ចរន្តអគ្គិសនី​ជា​បណ្តោះអាសន្ន ដើម្បី​ជួយសង្គ្រោះ​នាង​។​

​នៅពេលដែល​សមាជិក​ក្រុម​ជួយសង្គ្រោះ រួមជាមួយ​មន្ត្រីប៉ូលិស​ម្នាក់​បាន​ឡើងទៅ​ជួយ​លើក​នាង​ចុះដី នាង​នៅតែ​បន្ត​ស្រែក​ដដែលៗ​ថា “​ខ្ញុំ​ខ្លាច​” ។ មិន​ថា​ពួកគេ​និយាយ​អ្វី​ជាមួយ​នាង​ទេ គឺ​នាង​នឹងមិន​សុខចិត្ត​ចុះមក​ដី​នោះឡើយ ហើយ​បន្ត​ដើរ​លើ​ខ្សែភ្លើង​គួរ​រន្ធត់​ជំនួស​ជាខ្លាំង​។ ទោះយ៉ាងណា ក្រោយ​ចំណាយពេល​ជាង ២ ម៉ោង ក្នុងការ​ជួយសង្គ្រោះ នារី​រូបនេះ​ដែល​ហាក់​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង បាន​នាង​យល់ព្រម​ចុះមក​ជាមួយ​ប៉ូលិស​ដោយ​សុវត្ថិភាព​។ នារី​រូបនេះ បន្ទាប់មក​ក៏ត្រូវ​បាន​ក្រុម​ជួយសង្គ្រោះ ដឹកយក​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ​។​

​នារី​រូបនេះ​មាន​ឈ្មោះថា ភី អាយុ ១៩ ឆ្នាំ មកពី​ភូមិ​ប៉ា​ក់កូ ស្រុក​គូ​ប៉ាវ​ប៉ា ខេត្ត​ឧ​ដុន​ថា​នី​។

​ជុំវិញ​ករណីនេះ លោក​វរសេនីយ៍ទោ Charoenchai Nikulkarn បាន​សួរនាំ​មិត្ត​ភ័ក្តិ​របស់ ភី ដែល​បាន​បញ្ជាក់ថា ពួកគេ​កំពុង​ផឹកស៊ី​នៅក្នុង​ផ្ទះមួយ​នៅលើ​ផ្លូវ​ប្រា​ចារ​កា​។​

​បន្ទាប់មក នៅ​ម៉ោង ៤ និង​១០ ព្រឹក ភី បាន​រត់​ចេញពី​បន្ទប់​របស់​នាង ខណៈពេលដែល​មិត្តភក្តិ​របស់​នាង​ដើរ​តាម​ស្វែងរក​។ នៅពេលដែល​មិត្តភក្តិ​បានមក​ដល់ ភី បាន​ស្ថិតនៅលើ​បង្គោល​អគ្គិសនី​រួចទៅហើយ​។ មិត្តភក្តិ​បាន​ប្រាប់​នាង​ឲ្យ​ចុះមក​ដី​វិញ ប៉ុន្តែ ភី មិន​ព្រម​ធ្វើតាម​ការស្នើសុំ​របស់​ពួកគេ​នោះទេ​។ ដោយ​មិនដឹងថា​ត្រូវធ្វើ​អ្វី​នោះ ដូច្នេះ​ពួកគេ​បាន​ជូនដំណឹង​ដល់​មន្ត្រី​តែម្តងទៅ ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ Sanook)


spot_img
×