Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា នៅ​បន្ត​គម្រោង​កិច្ចសហការ​ជាមួយ​ដៃគូ​អភិវឌ្ឍ ដើម្បី​លើកកម្ពស់​ស្តង់ដារ​សុខភាព និង​សុវត្ថិភាព​ការងារ​

spot_img

​ភ្នំពេញ​៖ សុវត្ថិភាព​ការងារ និង​សុខភាព​ការងារ ដែល​សំដៅលើ​កន្លែងធ្វើការ​រប​ស់កម្មករ​និ​យោ​ជិ​ក ដូចជា​នៅតាម​រោងចក្រ សហគ្រាស និង​ការដ្ឋាន​សំណង់​នានា កន្លងមក គេ​សង្កេតឃើញ មានការ​យក​ច​ត្តិ​ទុកដាក់​ជា​បន្ត​បន្ទាប់ពី​រាជ​ដ្ឋា​ភិ​បាល​កម្ពុជា ជាពិសេស​តាមរយៈ​ក្រសួង​ការងារ​។​

​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​កូ​វីដ ១៩ នៅ​ឆ្នាំ​២០២០​នេះ ក៏ត្រូវ​បាន​ភាគី​ពាក់ព័ន្ធ​យកចិត្តទុកដាក់ គិតគូរ​ពី​សុវត្ថិ​នៅ​កន្លែងធ្វើការ​របស់​និ​យោ​ជិ​ក​។ តាម​យៈ​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត វីដេអូ Conference នៅ​ឆ្នាំនេះ គឺជា​ឆ្នាំ​ទី​៥ ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានរៀបចំ​ទិវា​ពិភពលោក ដើម្បី​សុខភាព និង​សុវត្ថិភាព​ការងារ ក្រោម​កិច្ចសហការ ជាមួយ​អង្គការ​ខាង​ការងារ (ILO) តាមរយ​:​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (ILO-BFC) និង​គម្រោង​លើកកម្ពស់​ស្តង់ដា​សុខភាព និង​សុវត្ថិភាព​ការងារ​ក្នុង​វិស័យ​សំណង់ (ILO-OSH) ក្នុង​គោលបំណង​ជំរុញ​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ផែនការ​ឆ្លើយតប និង​វិធានការណ៍​ចាំបាច់​នានា​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នៅ​កន្លែងធ្វើការ​។​
​ផ្អែក​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឆ្នាំ ២០១៩-២០២៣ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កំពុង​បន្ត​ជំរុញ​ការផ្តោត​ការយកចិត្តទុកដាក់​ប​ន្ត​ទៀត ទៅលើ​វិស័យ​សុវត្ថិភាព​ការងារ និង​សុខភាព​ការងារ ដែល​កន្លងមកនេះ ក្រសួង​មួយ​នេះ សម្រេច​លទ្ធផល​សំខាន់ៗ​ជាច្រើន ក្នុងនោះ​បានដាក់​ឱ្យប្រើ​ប្រាស់​នូវ​ផែនការមេ​លើក​ទី​២ ស្តីពី​សុវត្ថិភាព និង​សុខភាព​ការងារ​ឆ្នាំ​២០១៨-២០២២​ដែលជា​ផែនទី​ចង្អុល​ផ្លូវ​ក្នុង​អភិវឌ្ឍ​វិស័យ​សុវត្ថិភាព និង​សុខភាព​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា គឺ កម្ពុជា បន្ត​កិច្ចសហការ​ជាមួយ​គម្រោង​លើកកម្ពស់​ស្តង់ដា សុខភាព និង​សុវត្ថិភាព​ការងារ នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO/OSH Project) នូវ​ផែនការ​សកម្មភាព​ដូចខាងក្រោម​៖
-​បន្ត​រៀបចំ​គោលនយោបាយ​ជាតិ​ស្តីពី​សុខភាព និង​សុវត្ថិភាព​ការងារ និង កម្រង​ព័ត៌មាន​ជាតិ​ស្តីពី​សុខភាព និង​សុវត្ថិភាព​ការងារ
-​ពិនិត្យមើល​នូវ​ការវាយតម្លៃ​ការអនុវត្ត ផែនការមេ​លើក​ទី​២ ស្តីពី​សុខភាព និង​សុវត្ថិភាព​ការងារ (២០១៨ – ២០២២)
-​បង្កើត​នូវ​បញ្ជី​ផ្ទៀងផ្ទាត់ ស្តីពី​ការកែលម្អ​របៀប​ធ្វើការ នៅក្នុង​ការដ្ឋាន​សំណង់​ខា្ន​ត​ធំ និង​មធ្យម
-​បន្ថែម​វគ្គ​បណ្តុះបណ្តាល​បំប៉ន​គ្រូ​បង្គោល​ស្តីពី WISCON​។​

​ក្រៅពីនេះ ក្រសួង​ការងារ បាន​បន្ត​យន្តការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព និង​សុខភាព​ការងារ ដើម្បី​សម្របសម្រួល និង​ផ្តល់យោបល់​ដើម្បី​ពង្រឹង​ប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាព និង​សុខភាព​ការងារ ថ្នាក់ជាតិ និង​សហគ្រាស គ្រឹះស្ថាន​។
– បាន​កែលម្អ​ប្រព័ន្ធ​អធិការកិច្ច​ការងារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​គុណភាព តាមរយៈ​ការកែលម្អ​របាយការណ៍​អធិការកិច្ច​ការងារ ការពង្រឹង​សមត្ថភាព​មន្ត្រី​ទទួលបន្ទុក​អធិការកិច្ច​ការងារ និង​ការបង្កើន​ការចុះ​អធិការកិច្ច​ការងារ​ប​ន្ថែ​ម​ទៀត​ទៅដល់​វិស័យ​សំណង់ ឡឥដ្ឋ និង​សេវា​កម្សាន្ត
– បានដាក់​ចេញ​នូវ​ផែន​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះ បណ្តាល​វិជ្ជាជីវៈ​ឆ្នាំ​២០១៩-២០២៣ ដែល​សុវត្ថិភាព និង​សុខភាព​ការងារ​ស្ថិតនៅក្នុង​កម្មវិធី​ទី​១ “​ការអភិវឌ្ឍ​លក្ខខណ្ឌ​ការងារ និង​សុខដុម​នីយកម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​” ដែល​ផ្តល់នូវ​កាលា​នុ​វត្ត ជា​យុទ្ធសាស្ត្រ ដើម្បី​ពង្រឹង​លក្ខខណ្ឌ​សុវត្ថិភាព និង​សុខភាព​ការងារ ជាពិសេស​ការរៀបចំ​ច្បាប់​ស្តីពី​សុវត្ថិភាព និង​សុខភាព​ការងារ ជំរុញ និង​លើកទឹកចិត្ត​ដល់​សហគ្រាស គ្រឹះស្ថាន​ដែល​អនុវត្តតាម​បទដ្ឋាន​ការងារ​ស្នូល​សុវត្ថិភាព និង​សុខភាព​ការងារ​។
– សហការ​ជាមួយ​ទីភ្នាក់ងារ​ជាតិ​សុខភាព និង​សុវត្ថិភាព​ការងារ​កូរ៉េ ដើម្បី​ចាប់ផ្តើម​សិក្សា និង​រៀបចំ សេចក្តីព្រាងច្បាប់​ស្តីពី​សុខភាព និង​សុវត្ថិភាព​ការងារ​៕​ដោយ​៖​សម្ផស្ស​

spot_img
×