Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អេស​ស៊ីជី (SCG) នៅ​កម្ពុជា សម្រេចបាន​ចំណូល​ពី​ការលក់​ចំនួន ៦៧​លាន​ដុល្លារ​អាមេរិក កើនឡើង ៧%

spot_img

​ភ្នំពេញ​៖ ក្រុមហ៊ុន អេស​ស៊ីជី (SCG) ប្រកាស​លទ្ធផល​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន សម្រាប់​ត្រីមាស​ទី​១ ឆ្នាំ​២០២០ ដោយ​បង្ហាញ​នូវ​តួលេខ​ប្រាក់ចំណូល​ប្រហាក់ប្រហែលគ្នា​នឹង​ត្រីមាស​មុន​ដែរ និង​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ដើម្បី​ដឹកនាំ​សង្គម ដៃគូ និង​ក្រុមហ៊ុន​នានា ឆ្លងកាត់​វិបត្តិ​កូ​វីដ​១៩ ដែល​រួមមាន​ផែនការ​គ្រប់គ្រង​និរន្តរភាព​អាជីវកម្ម​រឹងមាំ​និង​មាន​លក្ខណៈ​សកម្ម​មុន គួបផ្សំ​នឹង​ការគោរព​ប្រតិបត្តិ​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​រប​ស់​រដ្ឋាភិបាល ។​

​ផ្អែក​តាម​របាយការណ៍​ត្រីមាស​ទី​១ ឆ្នាំ​២០២០ ក្រុមហ៊ុន អេស​ស៊ីជី ប្រចាំ​នៅ​កម្ពុជា មានទ្រព្យ​សរុប​តម្លៃ ១.៥១៨​ប៊ី​លាន​រៀល (៣៧៣​លាន​ដុល្លារ​អាមេរិក​) កើនឡើង ៥% បើ​ធៀប​នឹង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០១៩​។ សម្រាប់​ត្រីមាស​ទី​១ ឆ្នាំ​២០២០ ដដែល​នេះ អេស​ស៊ីជី នៅ​កម្ពុជា សម្រេចបាន​ចំណូល​ពី​ការលក់​ចំនួន ២៧២​ប៊ី​លាន​រៀល (៦៧​លាន​ដុល្លារ​អាមេរិក​) កើនឡើង ៧% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំទៅ​មិញ ។ ចំណូល​ពី​ការលក់​នេះ គឺ​រួមបញ្ចូល​ទាំង​ការលក់​ពី​អាជីវកម្ម​ផលិត​ស៊ីម៉ងត៍​ផង និង​ពី​អាជីវកម្ម​លក់​គ្រឿងសំណង់​ផង​។

​ក្រុមហ៊ុន​ក៏បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​បម្រើ​ដល់​ការលក់​ផលិតផល សេវាកម្ម និង​ដំណោះស្រាយ​នានា ដែល​បង្ក​ភាពងាយស្រួល​និង​មាន​សុវត្ថិភាព​ដល់​អតិថិជន ផងដែរ​។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន​ក៏បាន​ដាក់​ឲ្យ​អនុវត្ត​នូវ​ផែនការ​ត្រៀមលក្ខណៈ​ជា​យុទ្ធសាស្ត្រ ដើម្បី​សម្រាល​ផលប៉ះពាល់​រំខាន​ពី​វិបត្តិ​កូ​វីដ​១៩ និង​ដើម្បី​ចាប់យក​ឱកាស​ថ្មី​ឲ្យ​បាន​លឿន នៅ​ខណៈ​ដែលមាន​តម្រូវការ​កើនឡើង​។ ដោយមាន​ស្ថានភាព​ហិរញ្ញវត្ថុ​រឹងមាំ ក្រុមហ៊ុន អេស​ស៊ីជី បាន​ត្រៀមខ្លួន​រួចរាល់ ដើម្បី​ដោះស្រាយ​ភាព​ប្រឈម​ដែល​នឹង​កើតមាន​នៅពេល​ខាងមុខ​នេះ​។

​លោក Roongrote Rangsiyopash ប្រធាន និង​ជា​អគ្គនាយក​ប្រតិបត្តិ ក្រុមហ៊ុន អេស​ស៊ីជី បានបង្ហាញ​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ ថា លទ្ធផល​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន សម្រាប់​ត្រីមាស​ទី​១ ឆ្នាំ​២០២០ កត់ត្រា​ចំណូល​ពី​ការលក់​សរុប​បាន ១៣.៧៣៨​ប៊ី​លាន​រៀល (៣.៣៧៩​លាន​ដុល្លារ​អាមេរិក​) ដែល​ធ្លាក់ចុះ ៦% បើ​ធៀប​នឹង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០១៩​។ មូលហេតុ​សំខាន់​នៃ​ការ​ថមថយ​ចំណូល​នេះ គឺ​បណ្ដាលមកពី​តម្លៃ​ផលិតផល​គីមី​ធ្លាក់ចុះ ដោយសារ​តម្រូវការ​សាក​ល​ថយចុះ​។

​ប៉ុន្តែ ទោះជា​យ៉ាងនេះ​ក្ដី តួលេខ​ចំណូល​នេះ​គឺ​ប្រហាក់ប្រហែលគ្នា​នឹង​ត្រីមាស​មុន ដោយ​ចំណូល​កើនឡើង​ពី​អាជីវកម្ម​ស៊ីម៉ងត៍​និង​សម្ភារ​សំណង់ និង​អាជីវកម្ម​វេច​ខ្ចប់ ទូទាត់​គ្នា​ជាមួយនឹង​ចំណូល​ធ្លាក់ចុះ​ពី​អាជីវកម្ម​ផលិតផល​គីមី ។ ទន្ទឹមនឹងនេះ ប្រាក់ចំណេញ​សម្រាប់​ត្រីមាស​ទី​១ ឆ្នាំ​២០២០ សម្រេចបាន ៩០៦​ប៊ី​លាន​រៀល (២២៣​លាន​ដុល្លារ​អាមេរិក​) ធ្លាក់ចុះ ៤០% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៩ និង​ធ្លាក់ចុះ ២% បើ​ធៀប​នឹង​ត្រីមាស​មុន ដែល​ការធ្លាក់​ប្រាក់ចំណេញ​នេះ គឺ​បណ្ដាលមកពី​លទ្ធផល​ធ្លាក់ចុះ​នៃ​អាជីវកម្ម​ផលិតផល​គីមី ពោលគឺ​ប្រាក់ចំណេញ​ពី​ការលក់​ផលិតផល​គីមី​មានការ​ធ្លាក់ចុះ​” ។

​នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២០​នេះ ចំណូល​របស់ អេស​ស៊ីជី ពី​ការលក់​ផលិតផល​និង​សេវាកម្ម​ដែលមាន​តម្លៃបន្ថែម​ខ្ពស់ (HVA) សម្រេចបាន ៥.៩៩២​ប៊ី​លាន​រៀល (១.៤៧៤​លាន​ដុល្លារ​អាមេរិក​) ដែល​ស្មើនឹង ៤៤% នៃ​ចំណូល​សរុប​ពី​ការលក់ ។ ចំណាយ​សរុប​របស់​ក្រុមហ៊ុន ទៅលើ​ការស្រាវជ្រាវ​និង​អភិវឌ្ឍ​នវានុវត្តន៍ មាន​ចំនួន ១៧៨​ប៊ី​លាន​រៀល (៤៤​លាន​ដុល្លារ​អាមេរិក​) ឬ​ស្មើនឹង ១,៣% នៃ​ចំណូល​សរុប​ពី​ការលក់ ។

​លោក Roongrote មានប្រសាសន៍​ដូច្នេះ ថា នៅក្នុង​បរិយាកាស​ដ៏​រំជើបរំជួល​នេះ សេដ្ឋកិច្ចពិភពលោក​កំពុង​រង​នូវ​ប៉ះពាល់​ពី​ការឆ្លង​រាលដាល​នៃ​វីរុស​កូ​វីដ​១៩ ។

​លោក​ថា អេស​ស៊ីជី ក៏​ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​ទាំងឡាយ​ដែរ ដែល​បាន​ផ្ដោត​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ទៅលើ​ការរក្សា​លំនឹង​លទ្ធផល​ប្រតិបត្តិការ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២០ ឲ្យ​សម្រេចបាន​ប្រហាក់ប្រហែលគ្នា​នឹង​ត្រីមាស​មុននេះ​ដែរ បើទោះបីជា​ផលប៉ះពាល់​នៃ​វីរុស​កូ​វីដ​១៩ មកលើ​អាជីវកម្ម​នានា​បាន​កើតឡើង​នៅក្នុង​ខែមីនា​ក្ដី​។ ទន្ទឹមនឹងនេះ អេស​ស៊ីជី ក៏​ផ្តោតលើ​ការជួយ​សង្គម ដៃគូ បុគ្គលិក និង​ក្រុមហ៊ុន​នានា ដើម្បី​ឆ្លងកាត់​ពេលវេលា​លំបាក​នេះ ។

​ក្រុមហ៊ុន​មានការ​ប្ដេជ្ញាចិត្ត​រឹងមាំ ក្នុងការ​ចាត់វិធានកា​រស​កម្ម​មុន និង​ជាបន្ទាន់ ដើម្បី​រក្សា​និរន្តរភាព​អាជីវកម្ម ដោយ​ដាក់ចេញ​នូវ​ផែនការ​គ្រប់គ្រង​និរន្តរភាព​អាជីវកម្ម​ដ៏​រឹងមាំ រួមជាមួយ​នឹង​ផែនការ​ឆ្លើយតប​នឹង​ការរំខាន ដោយមាន​ការត្រៀម​លក្ខណៈ​ជាមុន គ្រប់​ជ្រុងជ្រោយ និង​ការគោរព​ខ្ជាប់ខ្ជួន​ទៅតាម​វិធានការ​សុខភាព​និង​សុវត្ថិភាព​របស់​រដ្ឋាភិបាល ។

​ស្របពេល​ជាមួយគ្នានេះ ក្រុមហ៊ុន​ក៏បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ដើម្បី​ជួយ​ដល់ ៩០%​នៃ​បុគ្គលិក​ទាំងអស់​របស់ខ្លួន ដើម្បី​ពួកគេ​អាចធ្វើ​ការ​ពី​ផ្ទះ​មក​បាន និង​ជួយ​សម្រួល​ដល់​ការគ្រប់គ្រង​ខ្សែសង្វាក់​ផ្គត់ផ្គង់ ដើម្បី​ធានា​ការផ្ដល់​ផលិតផល សេវាកម្ម និង​ដំណោះស្រាយ ដល់​អតិថិជន​ប្រកបដោយ​សុវត្ថិភាព និង​ភាពងាយស្រួល ។ ក្រុមហ៊ុន​ក៏​ខិតខំ​ស្វែងរក​ឱកាស​ថ្មីៗ ដើម្បី​បម្រើ​ដល់​តម្រូវ​ការដែល​ប្រែប្រួល តួយ៉ាង ការ​ងាក​ទៅរក​ការលក់​តាម​អន​ឡាញ ឬ​ការជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា blockchain សម្រាប់​ការងារ​លទ្ធកម្ម ការចេញ​វិក្កយបត្រ និង​ការទូទាត់​ប្រាក់​ជាមួយ​ដៃគូ ជាដើម​។ លើសពីនេះ​ទៀត ក្រុមហ៊ុន​បន្ត​រក្សាបាន​នូវ​ស្ថានភាព​ហិរញ្ញវត្ថុ​រឹងមាំ និង​ត្រៀមលក្ខណៈ​រួចរាល់​ដើម្បី​ដោះស្រាយ​ភាព​ប្រឈម​នានា ប្រសិនបើ​ស្ថានភាព​នៅ​អូសបន្លាយ​ពេល​យូរ​” ៕​ដោយ​៖​សម្ផស្ស​

spot_img
×