Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគម​រោងចក្រ​កាត់ដេរ​៖ កម្មករ​ជិត ២០០,០០០ នាក់​នឹងត្រូវ​ព្យូ​រ​ការងារ​នាពេលខាងមុខ​ឆាប់ៗ​នេះ

spot_img

​គិត​ត្រឹម​ថ្ងៃទី​៤​ខែឧសភា​នេះ រោងចក្រ​ចំនួន​១៨០ បាន​ព្យួរ​ប្រតិបត្តិការ​របស់ខ្លួន ហើយ​រោងចក្រ​ចំនួន ៦០ បន្ថែមទៀត​និង​ឈានទៅរក​ការព្យួរ​ផងដែរ ដែល​កំពុង​ប៉ះពាល់​ដល់ក​ម្មករ​ជាង ១៥០,០០០ នាក់ ដែល​ត្រូវបាន​ព្យួរការងារ​បណ្តោះអាសន្ន​រហូតមកដល់​ពេលនេះ ដោយ​មិនដឹង​ច្បាស់លាស់​ថា នឹង​បន្តការងារ​វិញ​នៅពេលណា ហើយ​កម្មករ​ជិត ២០០,០០០ នាក់​នឹងត្រូវ​ព្យូ​រ​ការងារ​នាពេលខាងមុខ​ឆាប់ៗ​នេះ ដែល នឹង​ប៉ះពាល់​មិន​ត្រឹមតែ​កម្មករ​នោះ ប៉ុន្តែ​ថែមទាំង​សមាជិកគ្រួសារ​ប្រមាណ ២​លាន​នាក់​ដែល​ពឹង ផ្អែកលើ​ពួកគេ​។ នេះ​បើ​យោងតាម​សមាគម​រោងចក្រ​កាត់ដេរ​។​

​ចាប់តាំងពី​ការអំពាវនាវ​របស់​យើង​កាលពីមុន​ទៅ​អ្នកបញ្ជា​ទិញ​ទាំងអស់​កាលពី​ទី​០២ ខែមេសា ឆ្នាំ ២០២០ យើង​ទទួលបាន​ការប្តេជ្ញាចិត្ត​អ្នកបញ្ជា​ទិញ​មួយចំនួន ដែល​សមាគម GMAC​និង​ប្រជាជន​កម្ពុ​ជាមាន​ការដឹង​គុណ ប៉ុន្តែ​ស្ថានភាព​ចាប់តាំងពី​ពេល​នោះមក​កាន់តែ​អាក្រក់​ជាស​កល និង​ជាពិសេស​ក្នុងប្រទេស​កម្ពុជា​។​

GMAC​ យល់​អំពី​ភាពលំបាក​ដែល​អ្នកបញ្ជា​ទិញ កំពុង​ប្រឈមមុខ ប៉ុន្តែ​យើង​ពិតជា​អំពាវនាវ​យ៉ាងខ្លាំង​ទៅ អ្នកបញ្ជា​ទិញ​ទាំងអស់​មេត្តា​គោរព​តាម​លក្ខខណ្ឌ​ទូទាត់​ប្រាក់​សម្រាប់​ទំនិញ​ដែល​បានទទួល​រួចហើយ និង​ឬ​ដែល​កំពុង​ទិញ​ទាំងអស​មេត្តា​គោរព​តាម​លក្ខខណ្ឌ​ទូទាត់​ប្រាក់​សម្រាប់​ទំនិញ​ដែល​បានទទួល​រួចហើយ និង​ឬ​ដែល​កំពុង​ដឹក​ទៅ​ឲ្យ​អ្នក​ញ្ជា​ទិញ​។​
​សមាគម​រោងចក្រ​កាត់ដេ​ថា​៖«​រោងចក្រ​នៅ​កម្ពុជា​កំពុង​រងគ្រោះ​រួច​ហើយពី​ការលុបចោល ការបញ្ជាទិញ​ជាច្រើន​នឹង​ការ​គ្មាន​បញ្ជា​ទិញ​ថ្មីៗ ហើយ​មិនអាច​ទ្រាំទ្រ​និង​ការមិន​ទូទាត់​ប្រាក់​នោះទេ​។ ខណៈ​ផលិតផល​កំពុង​ត្រូវបានធ្វើ​ការនាំចេញ រោងចក្រ​កំពុង​រងគ្រោះ​រួច​ហើយពី​ការលុបចោល​ការបញ្ជាទិញ​ជាច្រើន​និង​ការ​គ្មាន​បញ្ជា​ទិញ​ថ្មីៗ ហើយ​មិនអាច​ទ្រាំទ្រ​និង​ការមិន​ទូទាត់​ប្រាក់​នោះទេ​»​។​

​សមាគម​រោងចក្រ​កាត់ដេ​ថា ខណៈ​ផលិតផល​កំពុង​ត្រូវបានធ្វើ​ការនាំចេញ រោងចក្រ​របស់​យើង​ត្រូវតែ​ទទួលបាន​ការទូទាត់​នូវ​អ្វីដែល​ត្រូវបាន​ជំពាក់ ហើយ​ការផ្តល់​អ្វី​តិចជាង​នេះ គឺ​មិន​ត្រឹមត្រូវ​នេះ​ទេ​។ លក្ខខណ្ឌ​ទូទាត់​ប្រាក់​អាច​ពិភាក្សាគ្នា​បាន ប៉ុន្តែ​ការមិន​ទូទាត់ គឺ​មិនអាច​ទទួលយកបាន​។ ហេតុដូច្នេះ​យើង​សូម​អំពាវនាវ​ដល់​អ្នក​បញ្ជា​ទិញ​ទាំងអស់​មេត្តា​ទូទាត់​បំណុល​របស់ខ្លួន​។​

​កម្ពុជា​ជា​ប្រទេស​ទីមួយ​ក្នុង​ពិភពលោក ដែល​ភ្ជាប់​ពាណិជ្ជកម្ម​ទៅនឹង​ស្តង់ដារ​ការងារ​។ នៅ​ឆ្នាំ​២០០១ យើង​បាន ចាប់​ដៃគូ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ ហើយ​បានចាប់ផ្តើម​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ នៅ​កម្ពុជា ដែល​តម្រូវ​ឲ្យ​រោងចក្រ​សម្លៀកបំពាក់ ទាំងអស់​ក្នុងប្រទេស​កម្ពុជា​ស្ថិតនៅក្រោម ការត្រួតពិនិត្យ ពី ILO ដើម្បី​ធានា​អនុលោមភាព​ទៅតាម​ច្បាប់​ជាតិ​និង​អន្តរជាតិ ហើយ​កម្មវិធី​នេះ​ត្រូវបាន​អនុវត្ត​រហូត មកដល់​បច្ចុប្បន្ន​។ យើង​មាន​មោទនភាព​ចំពោះ​កេរដំណែល​នេះ ហើយនឹង​បន្ត​ធានាថា​សិទ្ធិ​ការងារ​និង​សិទ្ធិ​សង្គម របស់​កម្មករ​យើង​ត្រូវបាន​លើកកម្ពស់ ខណៈ​យើង​បង្កើត​ផ្គត់ផ្គង់​ចីរភាព​មួយ​៕ ដោយ ៖ វីដា


spot_img
×