Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះ​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ពិនិត្យ​ជាតិ​អាល់កុល គ្រឿងញៀន និង​អាវុធជាតិផ្ទុះ បែរជា​ប្រទះ​គ្រឿងញៀន​មួយ​ករណី នៅ​ក្រុង​ស្វាយរៀង​

spot_img

​ខេត្តស្វាយរៀងៈ បុរស​ម្នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពេលដែល​កម្លាំង​សមត្ថកិច្ច​ជំនាញ​ធ្វើ​ការចុះ​ត្រួតពិនិត្យ អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ពិនិត្យ​ជាតិ​អាល់កុល គ្រឿងញៀន​និង​អាវុធជាតិផ្ទុះ​នៅ​ចំណុច ភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ក៏បាន​ធ្វើការ​ផាកពិន័យ​មួក​និង​កញ្ចក់ ទៅលើ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​បៀត​ពណ៌​ស​ផ្លាកលេខ​ស្វាយរៀង​១O-៤៧៤៣​។ ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៥​និង​៣០ នាទី​រសៀល​ថ្ងៃទី ០៣ ខែឧសភា ឆ្នាំ​២០២០​។​

 

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ ដោយមាន​ការសង្ស័យ​ក​ម្លាំ​ង​ជំនាញ​យើង​ក៏បាន​ធ្វើការ​ឆែកឆេរ លើ​ដងខ្លួន​ជនសង្ស័យ រកឃើញ​ម្ស៉ៅ​ក្រាម​ពណ៌​ស​សង្ស័យថា​ថ្នាំញៀន​ចំនួន ០៥​កញ្ចប់ (​ធំ​០២​កញ្ចប់ តូច​០៣​កញ្ចប់​) បន្ទាប់មក​សម្ថ​ត​កិច្ច ក៏បាន​នាំខ្លួន​ជនសង្ស័យ​ខាងលើ​មក ធ្វើការ​សាកសួរ និង​ធ្វើតេស្ត​ទឹក​ម៉ូត ស្វែងរក​សារធាតុ​ញៀន​ជា​លទ្ធផល​វិជ្ជមាន ជា​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ឃាត់ខ្លួន​ចំនួន​១​នាក់ ១-​ឈ្មោះ ហ៊ុន ទិព្យ​និ​រ័ត្ន ហៅ​សំដី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​តា​កឹង ឃុំ​ព្រៃធំ ស្រុក​កំពង់​រោទ៍៍ ខេត្តស្វាយរៀង​។​

​ចំណែក​មួយ​ករណី​ទៀត មនុស្ស​ប្រុស​ស្រី​៣​នាក់ ត្រូវបាន​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ច្រកម្ទេស បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត បានធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន ដែល​ហេតុការណ​ខាងលើនេះ បាន​កើតឡើង​កាលពី​ថ្ងៃទី ៣ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​១៨​និង​០៥​នាទី ល្ងាច​នៅក្នុង​ទីតាំង វត្ត​សុ​វណ្ណា​រាម ស្ថិតក្នុង​ភូមិ​ទួល​អំពិល សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៣​នាក់​នោះ​មានៈ ១/​ឈ្មោះ ទេព វ៉ា​ន្នី ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង ។ ២/​ឈ្មោះ ហេង តែម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង ។ ៣/​ឈ្មោះ សូ វ៉ាន់​ថាវ ភេទ​ស្រី​អាយុ ៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កំ​ពោត​ប្រស់ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង ។ វត្ថុតាង​ដកហូត​បានរួម​មាន ម្ស៉ៅ​ក្រាម​ពណ៌ ស​ថ្លា សង្ស័យ​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន ០១​កញ្ចប់ (​តូច​) ម៉ូតូ​ម៉ា​ករី​ប៊ែ​ល​០១​គ្រឿង ទូរស័ព្ទដៃ​ម៉ាក អិន​ចុច​ពឹ​ល​០១​គ្រឿង​។​

​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ច្រកម្ទេស ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ខេត្ត ចាត់ការ​បន្ត ៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×