Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​មុខទំនិញ នៅ​ផ្សារ​ក្រោលគោ ដើម្បី​ស្វែងរក​សារធាតុ​គីមី​

spot_img

​ខេត្តស្វាយរៀង​៖ សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កាំកុងត្រូល​) នៅ​ព្រឹក​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២០​នេះ បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តស្វាយរៀង ចុះ​ពិនិត្យ​មុខទំនិញ នៅ​ផ្សារ​ក្រោលគោ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ក្នុង​គោលបំណង​ស្វែងរក​សារធាតុ​គីមី ដែល​តាំង​លក់​នៅលើ​បន្លែ​ត្រី​សាច់ គ្រឿងឧបភោគ​បរិភោគ ជាពិសេស​ពិនិត្យ​ទៅលើ​ការតាំង​លក់​ម៉ាស អាល់កុល និង​ជែ​ល សម្រាប់​ការពារ​ជំងឺ​កូ​វីដ​១៩​។​

​លោក ផឹង និល ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កាំកុងត្រូល​) បាន​ថ្លែងថា ការចុះ​ត្រួតពិនិត្យ នៅ​ផ្សារ​ក្រោលគោ​នេះ បានធ្វើ​តេស្ត​មុខទំនិញ​ចំនួន​១៨​គំរូ តែ​រក​ពុំ​ឃើញ​សារ​ធាតុគីមី នៅលើ​បន្លែ​ត្រី​សាច់​ណាមួយ​នោះទេ ដោយសារ​បងប្អូន​អាជីវករ ភាគច្រើន​មានការ​យល់ដឹង អំពី​ផលប៉ះពាល់​សារធាតុ​គីមី ដែល​ដាក់​ក្នុង​ម្ហូបអាហារ​ព្រមទាំង​បានធ្វើ​អនាម័យ​បានល្អ​ប្រសើរ ក្នុង​ការតាំង​លក់ដូរ នៅក្នុង​ផ្សារ​ក្រោលគោ​។​

​លោក​បាន​បញ្ជាក់ថា ទោះបី​រក​ពុំ​ឃើញ​នូវ​សារ​ធាតុគីមី ឬ​ទំនិញ​ខូចគុណភាព ក៏ដោយ​មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ហៅ​កាត់​ថា​កាំកុងត្រូល​) និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត តែងតែ​ចុះ​ពិនិត្យ​មុខទំនិញ ឲ្យ​បាន​ដូច​ភ្លៀងរលឹម ដើម្បី​ស្វែងរក​សារធាតុ​ដែល​ហាមឃាត់ (​សារធាតុ​គីមី​) ខណៈ​បរិភោគ​ហើយ​ប៉ះពាល់​ដល់​សុខភាព​ហើយ​សូម​ឲ្យ​អាជីវករ ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ ក្នុង​ការចុះ​ត្រួតពិនិត្យ​ទំនិញ​ផ្សេងៗ​គ្រប់​ភេទ នៅតាម​ទីផ្សារ​ក្នុង​ខេត្ត​ផងដែរ​៕ ដោយ​៖ វ៉ៃ​កូ​

spot_img
×