Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គយគន់​កូនស្រី​ច្បង​របស់​អតីត​ប្រធានាធិបតី Obama ស្នេហ៍ស្នង​ជាមួយ​មិត្ត​ប្រុស​បរទេស

spot_img

Malia Obama កូនស្រី​ច្បង​របស់​អតីត​ប្រធានា​ធិបត​អាមេរិក Barack Obama ត្រូវបាន​គេ​ឃើញ​សម្តែង​ភាពស្និទ្ធស្នាល​ជាមួយ​មិត្ត​ប្រុស​សញ្ជាតិ​អង់គ្លេស ខណៈពេល​ពួកគេ​ទាំង​ពីរ​សុទ្ធសឹង​ជា​និស្សិត​នៃ​សកល​វិទ្យាល័យ Harvard នា​បុរី​ញូវយ៉ក​។​

Malia Obama កូនស្រី​អតីត​ប្រធានាធិបតី​អាមេរិក Barack Obama បង្ហាញ​វត្តមាន​នៅ Soho, អាមេរិក កាលពី​ថ្ងៃ​ទី ២០ មករា ក្បែរ​មិត្ត​ប្រុស​សញ្ជាតិ​អង់គ្លេស Rory Farquharson​។​

​អ្នក​ទាំង​ពីរ​សុទ្ធសឹង​ជា​និស្សិត​នៅ​សកល​វិទ្យាល័យ Harvard ដ៏​ល្បីល្បាញ​។ ពួកគេ​បាន​ចូលរៀន​នៅ​ទីនេះ​កាលពី​ឆ្នាំទៅ​មិញ

Malia និង Rory​។ ត្រូវបាន​គេ​ឃើញ​ដើរ​សន្ទនា​ជាមួយគ្នា​នៅ​តាម​ដង​វិថី​។​

​បញ្ចប់​ការសិក្សា​នៅ​សាលា​ឯកជន​មួយ​នា​ខែមិថុនា ឆ្នាំ​ទៅ​មិញ ។ Malia សម្រេច​ផ្អាក​ការសិក្សា​១​ឆ្នាំ​មុន​ពេល​ចូល​សិក្សា​នៅ​សកល​វិទ​ញ​យាល័យ Harvard​។​

Rory ជា​និស្សិត​ល្បីល្បាញ​នៅ Rugby School ដែល​ជា​សាលា​ឯកជន​លំដាប់​ដំបូង​នៅ​អង់គ្លេស​។ ថ្លៃ​សិក្សា​នៅ​សាលា​នេះ​ប្រមាណ 42.500 ដុល្លារ ១​ឆ្នាំ​។ ក្រៅ​ពី​រៀន​ពូកែ មិត្ត​ប្រុស​របស់ Malia ក៏​ជា​អ្នកលេង​កីឡា​បាន​ច្រើន​ប្រភេទ​។​

​តាម Daily Maily ឪពុក​របស់​លោក Rory​។ ជា​នាយក​ទ្រព្យសម្បត្តិ នៃ​សម្ព័ន្ធ​គ្រប់​មូលនិធិ​វិនិយោគ នា​ក្រុង​ឡុង ប្រទេស​អង់គ្លេស​។​

​កាលពី​ខែ​វិច្ឆិកា ២០១៧ គេ​ឃើញ​អ្នក​ទាំង​ពីរ​បាន​ឱប​ថើប​គ្នា​នៅ​កណ្តាល​ហ្វូងមនុស្ស ពេល​ប្រកួត​បាល់ទាត់​រវាង​សកល​វិទ្យាល័យ Harvard និង Yale​។​

​កូនស្រី​ច្បង​របស់​លោក​អូ​បា​ម៉ា ធ្លាប់​ជា​មូលបទ​នៃ​ការជជែក​វែកញែក ចំពោះ​ទង្វើ​ត្រូវបាន​ចាត់ទុក​ថា ពុំ​សមស្រប​នឹង​វ័យ​របស់ខ្លួន​ជាអាទិ៍​៖ ជក់បារី ស្លៀកពាក់​សិច​ស៊ី រាំរែក​នៅ​កណ្តាល​ហ្វូងមនុស្ស​៕ អាទិត្យ​

spot_img
×