Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​គណនី TIKTOK ឈ្មោះ អែ ណា បាន​សារភាព និង​ទទួលកំហុស យក​ព័ត៌មាន​ចាស់ តាំងពី​ឆ្នាំ​២០១៨ ដែល​គាត់​បាន​បើកបរ​ល្មើស​ភ្លើង​សញ្ញា​ចរាចរណ៍ យកមក​ផុស ធ្វើ​ឲ្យ​មហាជន​មានការ​យល់ច្រឡំ​

spot_img

​ភ្នំពេញ​៖ ម្ចាស់​គណនី TIKTOK ឈ្មោះ អែ ណា ដែល​បាន​យក​ព័ត៌មាន​ចាស់ តាំងពី​ឆ្នាំ​២០១៨ ដែល​គាត់​បាន​បើកបរ​ល្មើស​ភ្លើង​សញ្ញា​ចរាចរណ៍ យកមក​ផុស​ខុសពី​ការពិត កាលពី​ព្រឹក​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២០ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​ទូទៅ​មានការ​យល់ច្រឡំ ត្រូវ​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កោះហៅ​មក​សាកសួរ ហើយ​នាង​បាន​សារភាព និង​ទទួលកំហុស​ទាំងស្រុង​ដែល​នាង​បាន​ប្រព្រឹត្ត ធ្វើ​ឲ្យ​មហាជន​មានការ​យល់ច្រឡំ​។​

​នៅ​ថ្ងៃទី​៤​ខែឧសភា ឆ្នាំ​២០២០ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តី​បកស្រាយ​បំភ្លឺថា ស្ត្រី​ម្នាក់​ឈ្មោះ គួ​ក ស្រី​ណា ដែល​ប្រើប្រាស់​គណនី TIKTOK ឈ្មោះ អែ ណា ដែល​បាន​យក​ព័ត៌មាន​ចាស់​តាំងពី​ឆ្នាំ​២០១៨ ដែល​គាត់​បាន​បើកបរ​ល្មើស​ភ្លើង​សញ្ញា​ចរាចរណ៍ យកមក​ផុស​ខុស ពី​ការពិត កាលពី​ព្រឹក​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២០ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​ទូទៅ​មានការ​យល់ច្រឡំ ជា​ពិ​សេ​គាត់​បាន​និយាយ​ខុស ពី​ការពិត​ដែល​មើលងាយ​មកលើ​សម​ត្ថ​កិច្ច និង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស របស់​សមត្ថកិច្ច ដែល​បាន​ខិតខំ​បំពេញភារកិច្ច ក្នុងការ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។​

​ស្ត្រី​ម្នាក់​ឈ្មោះ គួ​ក ស្រី​ណា បាន​ចូលខ្លួន​មក​បំភ្លឺ តាម​ការកោះហៅ​របស់​ស​ម​ត្ថ​កិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ផែន​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សួរនាំ ហើយ​គាត់​ក៏បាន​ធ្វើការ​ទទួលកំហុស​ទាំងស្រុង និង​បាន​ថត​វីដេអូ​សុំទោស ជា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​សុំទោស​ដល់​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។​

​ក្រោយពី​សមត្ថកិច្ច​បាន​ធ្វើការ​ណែនាំ អប់រំ និង​ធ្វើ​កិច្ចសន្យា​ដោយ​ផ្តិតមេដៃ​រួចមក សមត្ថកិច្ច​ក៏បាន​ឲ្យ​គាត់​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ ។​
​សូម​ផ្សព្វផ្សាយ​តែ​ព័ត៌មាន​ពិត និង​ចូលរួម​សហ​ការណ៍​ទប់​ស្កាត់​រាល់​ព័ត៌មាន​មិន​ពិត ៕​ដោយ​៖​កូ​ឡាប​

spot_img
×