Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​ស្រី ធ្វើ​ឲ្យ​ភិក្ខុ ឡុង ចន្ថា អស់​តម្លៃ ស្ម័គ្រចិត្ត​យល់ព្រម​លាចាក​សិក្ខាបទ​

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី​បែកធ្លាយ​សារ​សំឡេង ឆាត​ឆ្លើយឆ្លង​ជាមួយ​ស្ត្រីភេទ កាលពីពេល​ថ្មីៗ​នេះ នៅ​ទីបំផុត​ព្រះ​តេជគុណ ឡុង​ចន្ថា គង់នៅ​វត្តភ្នំ​បូរី ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរ​បូរី បាន​យល់ព្រម​លាចាក​សិក្ខាបទ នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០​។​

​ភិក្ខុ ឡុង ចន្ថា បាន​ចូលខ្លួន​តាម​ការ​កោះ​និមន្ត​របស់​មេគណ​ខេត្តតាកែវ នៅ​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០២០​។ នៅក្នុង​កិច្ចសន្យា​ដែល​សរសេរ​ដោយ​ដៃ ភិក្ខុ ឡុង ចន្ថា មាន​សង្ឃដីកា ថា​ដោយពេល​ថ្មីៗ​នេះ​មាន​សំឡេង​បែកធ្លាយ​តាម​ហ្វេ​ស​ប៊ុ​ក​ជាមួយនឹង​ស្ត្រី​ម្នាក់ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ព្រះពុទ្ធសាសនា និង​សង្គមជាតិ។ ​បើ​គិត​ជា​ទោស​ក្នុង​ព្រះ​វិន័យ​មិន​ដល់​ថ្នាក់​សឹក​ទេ ប៉ុន្តែ​កុំ​ឲ្យ​ខូច​តម្លៃ​ព្រះពុទ្ធសាសនា ខ្ញុំ ( ឡុង ចន្ថា​) ព្រះករុណា​អាត្មាភាព​សម្រេច​លាចាក​សិក្ខាបទ​ដោយ​ខ្លួនឯង នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០ ។​

ព្រះតេជគុណ​បញ្ជា​ក់ថា ការ​លាចាក​សិក្ខាបទ​នេះ​ដោយ​ស្ម័គ្រចិត្ត មិនបាន​បង្ខិតបង្ខំ​អ្វី​ទាំងអស់ ក្រែង​ពុំ​ប្រាកដ​ខ្ញុំព្រះករុណា​សូម​ផ្តិតមេដៃ​ជា​សម្គាល់​។​

​គណៈសង្ឃ​នាយក ព្រះ​មេគណ​ខេត្តតាកែវ ដោយ​និមន្ត​ភិក្ខុ ឡុង ចន្ថា ចូលមក​ដោះស្រាយ​នៅ​សាលា​គណ​ខេត្តតាកែវ ដែល​​ភិក្ខុ​រូបនេះ បានធ្វើ​ទំនាក់ទំនង​ជាមួយ​ស្ត្រីភេទ តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ដែល​ប្រាសចាក​ធម៌​វិន័យ​របស់ខ្លួន ធ្វើ​ឲ្យ​ធ្លាក់ចុះ​តម្លៃ​​ព្រះសង្ឃ ហើយ​ក្នុងករណី​ភិក្ខុ​រូបនេះ មិន​ព្រម​ចូលមកក្នុង​សង្ឃ​សវនាការ​សាលា​គណ​ខេត្ត ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែលមាន​សមត្ថកិច្ច អនុវត្ត​វិធានការ​រដ្ឋបាល​។​

​សម្តេចព្រះ​សង្ឃនាយក ន​ន្ទ ង៉ែត នៅ​ថ្ងៃទី​៤ ​ខែឧសភា​ ឆ្នាំ​២០២០ បានចេញ​លិខិត​មួយច្បាប់​ប្រគេន​ជូន​ព្រះ​វិន័យ​សំវរ កែវ ​សាវ៉ន ព្រះ​រាជាគណៈ​ថ្នាក់​ចត្វា ព្រះ​មង្គល​ទិព្វ​លោក​រង្សី ព្រះ​មេគណ​ខេត្តតាកែវ ដោយ​និមន្ត​ភិក្ខុ ឡុង ចន្ថា គង់នៅ​វត្តភ្នំ​បូរី ឃុំ​​ព្រែក​ថ្កោល ស្រុក​អង្គរ​បូរី ខេត្តតាកែវ ឲ្យ​ចូលមក​ដោះស្រាយ​នៅ​សាលា​គណ​ខេត្តតាកែវ (​វត្ត​តុំ ក្រុង​ដូន​កែវ ខេត្តតាកែវ​)​។​

​បើតាម​សម្តេច​ន​ន្ទ ង៉ែត មាន​សង្ឃដីកា​ថា ប៉ុន្មាន​ថ្ងៃ​មកនេះ ព្រះពុទ្ធសាសនា ទទួលរង​ផលប៉ះពាល់​យ៉ាងខ្លាំង ដោយ​ភិក្ខុ ឡុង ​ចន្ថា បានធ្វើ​ទំនាក់ទំនង​ជាមួយ​ស្ត្រីភេទ តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ដែល​ប្រាសចាក​ធម៌​វិន័យ​របស់ខ្លួន ធ្វើ​ឲ្យ​ធ្លាក់ចុះ​តម្លៃ​​ព្រះសង្ឃ យ៉ាងធ្ងន់ធ្ងរ​។​

​អាស្រ័យហេតុនេះ សូម​ព្រះ​មេគន កោះ​និមន្ត ភិ​ក្ខូ​រូបនេះ មក​ធ្វើការ​ដោះស្រាយ​បញ្ហា​នេះ នៅ​សាលា​គណ​ខេត្ត​ជាបន្ទាន់ ​ក្នុងករណី​ភិក្ខុ​រូបនេះ មិន​ព្រម​ចូលមកក្នុង​សង្ឃ​សវនាការ​សាលា​គណ​ខេត្ត ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែលមាន​សមត្ថ​កិច្ច​​អនុវត្ត​វិធានការ​រដ្ឋបាល បន្ទាប់មក​ធ្វើ​របាយការណ៍​មក​គណៈ​សង្ឃនាយក​។​

សូមបញ្ជាក់ថា នាពេល​ថ្មីៗ​នេះ​ភិក្ខុ ឡុង ចន្ថា តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មានការ​បែកធ្លាយ​វីដេអូ​សំឡេង​ឆាត និង​ទូរស័ព្ទជាមួយ​នារី​ស្រស់ស្អាត​ម្នាក់ ។ វីដេអូ​មួយ​នោះ បានបង្ហាញ​ពី​សកម្មភាព​ភិក្ខុ ឡុង ចន្ថា បាន​តេ​ទៅ​នារី​ម្នាក់ ដែលមាន​សង្សារ​ហើយ​រួចទៅហើយ តាម​តាមរយៈ​Messenger ដោយបាន​ផ្លែផ្កា​ផ្តោះផ្តង​ពាក្យសម្តី និង​បបួល​ណាត់ជួប​នារី​នោះ​នៅ​វត្ត​ស្អាង​ភ្នំ​​ទៀតផង​៕​

ដោយ​៖​កូ​ឡាប​

spot_img
×