Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចុះ​ល្បាត​ដែនជម្រកសត្វព្រៃ ប្រទះ​ករណី​កាប់​ឆា្ករ​ព្រៃ យក​ដី​ធ្វើ​ចំការ​ដោយ​ខុសច្បាប់​

spot_img

​ភ្នំពេញ​៖ ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០២០ បាន​រាយការណ៍​ព័ត៌មាន​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ពី​ការងារ​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស បរិស្ថាន​ខេត្ដ​ព្រះវិហារ និង​បរិស្ថាន​ខេត្តកំពង់ធំ បាន​ចុះ​ល្បាត​ក្នុង​ដែនជម្រកសត្វព្រៃ រហូត​ឈានដល់​ការឃាត់ខ្លួន​មនុស្ស​២​នាក់ ដែល​កំពុង​ឆ្ការព្រៃ​ដោយ​ខុសច្បាប់ ព្រមទាំង​រឹបអូស​បាន​វត្ថុតាង ដូចជា រណារយន្ត កាំបិតផ្គាក់ ម៉ាស៊ីន​ត្រង់​ស៊ូ​ន័​រ និង​កាំភ្លើង​កែច្នៃ​ផងដែរ​។​

​បើតាម​របាយការណ៍រ​បស់​មន្ទីរ​បរិស្ថាន​ខេត្ដ​ព្រះវិហារ បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២០ នៅ​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​ចុះ​ល្បាត​នៅ​ចំណុច​ព្រៃ​រំ​ពុក និង​ចំណុច​ព្រៃ​ដូន​អ៊ិន ស្ថិតនៅ​ភូមិ​សំបូរ ឃុំ​ស្រយង់ ស្រុក​គូលែន ឆែកឆេរ​ជំរុំ​មួយកន្លែង រកឃើញ​ឧបករណ៍​ឆក់​ត្រី ១​គ្រឿង ដោយ​វត្ថុតាង​ត្រូវបាន​យកមក​រក្សាទុក​នៅ​ទីចាត់ការ​តា​កឹង និង​ដោយឡែក​នៅ​ដែនជម្រកសត្វព្រៃ​ព្រះ​រកា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​ចុះ​ល្បាត​ដល់​ចំណុច​អូរ​តា​ម៉ាក ស្ថិតនៅ​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ ជួប​បទល្មើស​អារឈើ​ប្រើរ​ណាយរ​ន្ត ១​គ្រឿង និង​បរបាញ់​សត្វ​ប្រើ​អាវុធ​កែច្នៃ​១​ដើម ដោយ​វត្ថុតាង​ត្រូវបាន​យកមក​រក្សាទុក នៅ​ស្នាក់ការ​ដំរី​បូត​។ ចំណែកឯ​នៅ​ដែនជម្រកសត្វព្រៃ «​ព្រៃ​ឡង់​» ចាប់ពី​ថ្ងៃទី​៣០ ខែមេសា ដល់​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​ស្នាក់ការ​ភ្នំ​ត្នោត បាន​ចុះ​ល្បាត​តាម​ផែនការ គឺ​ចំនួន​៤​ថ្ងៃ និង​៣​យប់ បាន​ដកហូត​រណារយន្ត ១​គ្រឿង នៅ​ចំណុច​ត្រពាំង​ខ្នា​តា​ផ្លុ​ង ស្ថិតនៅ​ក្នុងភូមិ​ស្រយង់ ឃុំ​ស្រយង់ ស្រុក​គូលែន និង​ទន្ទឹមនេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​ស្នាក់​ការរង​អូរ​ពោធិ៍ បាន​ចុះ​ល្បាត​ដល់​ចំណុច​តា​ពេចន៍ ស្ថិតនៅ​ក្នុងភូមិ​អូរ​ពោធិ៍ ឃុំ​រមណីយ៍ ស្រុក​រវៀង ជួប​ប្រជាពលរដ្ឋ​នាំយក​រណារយន្ត​ចូលក្នុង​តំបន់ការពារធម្មជាតិ ដោយ​វត្ថុតាង​ត្រូវបាន​ដកហូត​មក​រក្សាទុក​។​

​ចំណែក​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​ក៏បាន​រាយការណ៍​លើ​បណ្តាញ​សង្គម​ផងដែរ​ថា នៅ​ថ្ងៃទី​៣ ខែឧសភា ឆាំ្ន​២០២០ នៅ​ដែនជម្រកសត្វព្រៃ «​ព្រៃ​ឡង់​» មន្ត្រី​ឧ​ទ្យា​នុ​រក្ស​សា្ន​ក់​ការ​អូរ​ក្រពើ សា្ន​ក់​ការ​អូរ​ផ្អាវ និង​សា្ន​ក់​ការ​៤៤ បាន​សហការ​ចុះ​ល្បាត​នៅ​តំបន់​តា​ប៉ុក តំបន់​អូរ​ឈ្ពង់ និង​តំបន់​វាល​០៦ ជួបប្រទះ​ករណី​កាប់​ឆា្ករ​ព្រៃ យក​ដី​ធ្វើ​ចំការ​ដោយ​ជនសង្ស័យ ២​នាក់ ប្រើប្រាស់​រណារយន្ត ១​គ្រឿង ម៉ាស៊ីន​កាត់​ស្មៅ ១​គ្រឿង និង​កំបិត​ឆ្ការ​ដង​វែង ២​ដើម ដោយ​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​បញ្ជូន​មកកាន់​មន្ទីរ​បរិស្ថាន​ខេត្ត ដើម្បី​ចាត់វិធានការ​ទៅតាម​វិធាន​ច្បាប់ ស្តីពី​តំបន់ការពារធម្មជាតិ​។ ចំណែកឯ​នៅ​តំបន់​របៀង​អភិរក្ស​ជីវចម្រុះ​ឧ​ត្ត មន្ត្រី​ឧ​ទ្យា​នុ​រក្ស​សា្ន​ក់​ការ​អូរ​ដៃ​ជ្រៃ សា្ន​ក់​ការ​អូរ​តា​ព្រហ្ម និង​សា្ន​ក់​ការ​៤៤ បាន​សហការ​ចុះ​ល្បាត​នៅ​តំបន់​ដំណាក់​កកោះ តំបន់​ក្បាល​សឹ្ទ​ង និង​តំបន់​ដំណាក់​ត្រ​សេក ជួបប្រទះ​ករណី​លួច​កាប់​អុស​ស្រស់ ប្រើប្រាស់​រណារយន្ត ៣​គ្រឿង ដោយ​វត្ថុតាង​ត្រូវបាន​យកមក​រក្សាទុក​នៅ​សា្ន​ក់​ការ​អូរ​ដៃ​ជ្រៃ​៕​

ដោយ​៖​កូ​ឡាប​

spot_img
×