Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្ត​ព្រះសីហនុ ឲ្យ​បងប្អូន​រុះរើ​តូប ស្តង់ រោង ចេញពី​លើដី​ចំណី​ឆ្នេរ​លំហែកាយ ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​ ៣ ដើម្បី​រៀបចំ​កែលម្អ​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​ខ្សាច់​កម្សាន្ត​

spot_img

​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០២០ បានចេញ​លិខិត​មួយច្បាប់ ឲ្យ​បងប្អូន​រុះរើ​តូប ស្តង់ រោង ចេញពី​លើដី​ចំណី​ឆ្នេរ​លំហែកាយ ដោយ​ទុក​រយៈពេល​១៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​៥​ដល់​ថ្ងៃទី​២០​ខែឧសភា​ឆ្នាំ​២០២០ ជា​កំហិត​។​

​ក្នុង​លិខិត​នោះ ឯកឧត្តម​គួច ចំរើន អភិបាលខេត្ត បាន​បញ្ជាក់ថា ការដែល​ឲ្យ​បងប្អូន​រុះរើ​តូប ស្តង់ រោង ចេញពី​លើដី​ចំណី​ឆ្នេរ​លំហែកាយ គឺ​ដើម្បី​រៀបចំ​កែលម្អ​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​ខ្សាច់​កម្សាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ធានាបាន​នូវ​ការគ្រប់គ្រង​និង​រក្សា​បរិស្ថាន​ប្រកបដោយ​និរន្តរភាព ស្របទៅតាម​ខ្លឹមសារ​នៃ​សារាចរ​ណែនាំ​លេខ ០១ សរ​ណន ចុះ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១២ ស្តីពី​ការអភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​នៃ​ព្រះរាជាណាចក្រ​ក​កម្ពុជា​។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​លក់ដូរ និង​អាស្រ័យ​ផល​នៅ លើដី​ឆ្នេរ​លំហែកាយ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ជ្រាបថា ក្នុង​រយៈពេល​កន្លងមក​នេះ រដ្ឋបាលខេត្ត​សង្កេតឃើញថា មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន បាន​កំពុង​លក់ដូរ និង​អាស្រ័យ​ផល​នៅតាម​ឆ្នេរសមុទ្រ ដោយបាន​សង់​តូប ស្តង់ រោង ធ្វើ​ឲ្យ​បាត់​ដប​ង់​សណ្តាប់ធ្នាប់ របៀបរៀបរយ គ្មាន​សោភ័ណភាព និង​ប៉ះពាល់​ដល់​អនាម័យ​បរិស្ថាន នៅ​តំបន់​ឆ្នេរសមុទ្រ ដែលជា​កន្លែង​លំហែ​កម្សាន្ត​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។​

​ដូច្នេះ​ដើម្បី​រៀបចំ​កែលម្អ​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​ខ្សាច់​កម្សាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ធានាបាន​នូវ​ការគ្រប់គ្រង​និង​រក្សា​បរិស្ថាន​ប្រកបដោយ​និរន្តរភាព ស្របទៅតាម​ខ្លឹមសារ​នៃ​សារាចរ​ណែនាំ​លេខ ០១ សរ​ណន ចុះ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១២ ស្តីពី​ការអភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាលខេត្ត​សូម​ឲ្យ​បងប្អូន​រុះរើ​តូប ស្តង់ រោង ចេញពី​លើដី​ចំណី​ឆ្នេរ​លំហែកាយ ដោយ​ទុក​រយៈពេល​១៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​៥​ដល់​ថ្ងៃទី​២០​ខែឧសភា​ឆ្នាំ​២០២០ ជា​កំហិត​។​

​ក្នុងករណី​បងប្អូន​មិន​រុះរើ​តាម​សេចក្តីជូនដំណឹង​នេះ រដ្ឋបាលខេត្ត​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល​ដោយ​មិន​ទទួលខុសត្រូវ​ចំពោះ​ការខូចខាត​សម្ភារ ឬ​បាត់បង់​ទ្រព្យសម្បត្តិ​រប​ស់បង​ប្អូន​ឡើយ ហើយ​សង្ឃឹមថា​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នឹងចូលរួម​សហការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ៕

​ដោយ​៖​កូ​ឡាប​

 

spot_img
×