Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ ដាក់​បញ្ជា​ដាច់​ណាត់ តាម​ចាប់​យោធា​សក្តិ​៥ ឈ្មោះ ឈុន សារ៉េត ជិះ​រថយន្ត​ផ្លាកលេខ ខ​.​ម បុក​មនុស្ស​ម្នាក់​ស្លាប់​

spot_img

​ភ្នំពេញ​៖​ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន​កុសល បាន​អះអាងថា ករណី​យោធា​សក្តិ​៥ ឈ្មោះ ឈុន សារ៉េត ជិះ​រថយន្ត​ផ្លាកលេខ ខ​.​ម បុក​បុរស​ម្នាក់​ស្លាប់​ក្រោម​តំណក់ទឹកភ្លៀង បាន​លេចឮ​ដល់ នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ ហើយ​នាយ​ឧ​ត្ត​ម​សេនីយ៍ បានដាក់​បទបញ្ជា​យ៉ាង​ដាច់​ណាត់ តាម​ចាប់​បុគ្គល​នេះ​ឲ្យ​ខាងតែបាន​។

លោក​ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន​កុសល នៅ​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០២០ បាន​សរសេរ​ព័ត៌មាន​ហើយ​បង្ហោះ​បណ្តាញ​សង្គម​ថា “​ដំណឹង​បន្ទាន់ !!! មុននេះ​បន្តិច​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​យកចិត្តទុកដាក់​សួរនាំ​រឿង​យោធា​សក្តិ​៥ ឈ្មោះ ឈុន សារ៉េត ជិះ​រថយន្ត​ផ្លាកលេខ ខ​.​ម បុក​បុរស​ម្នាក់​ស្លាប់​ក្រោម​តំណក់ទឹកភ្លៀង​កាលពី​យប់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២០ និង​បាន​បញ្ជា​ដាច់​ណាត់ តាម​ចាប់​បុគ្គល​នេះ​ឲ្យ​ខាងតែបាន ដើម្បី​យកមក​អនុវត្តន៍​ទោស​តាមច្បាប់ “​។​

​បើតាម​ឆាត របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ ដែល​បង្ហោះ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ទី ចំរើន​កុសល មាន​ខ្លឹមសារ ” បាទ មិន​អី​ទេ គេ​មិនអាច​រត់គេចខ្លួន រហូត​បាន​នោះទេ តែ​ធ្វើយ៉ាងណា ត្រូវតែ​ចាប់​បុគ្គល​ម្នាក់​ហ្នឹង​ឲ្យ​ទាល់តែ​បាន​ណា ប្អូន ឧ​.​ទី ចំរើន​កុសល “​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន​កុសល បាន​លើកឡើងថា តើ​លោ​កនៅ​បន្ត​ពួន​លាក់ខ្លួន​ដល់​ណា​ទៀត​? ឬមួយ​រងចាំ​ដល់​សមត្ថកិច្ច​កាន់​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ទើបបាន​ព្រម​ចេញ​? ខ្ញុំ​ដឹងថា​លោក​កំពុង​ឲ្យ​មេធាវី​របស់លោក ធ្វើ​កិច្ចការ​នេះ​ជាមួយ​ភរិយា​ជនរងគ្រោះ​ជំនួស​លោក​។ ប៉ុន្តែ​ខ្ញុំ​ចង់​ប្រា​ប់លោក​វិញ​ថា ទោះបី​មេធាវី​ទេវតា ក៏​ជួយ​លោក​អត់​បានដែរ ដ៏​រាប​ណា​លោក​មិន​ប្រគល់​ខ្លួន​ដល់​សមត្ថកិច្ច​។​

​លោក​បាន​បន្តថា ជុំវិញ​ករណី​រថយន្ត​លេខ ខ​.​ម បុក​មនុស្ស​ស្លាប់​កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​២៥ ខែមេសា ឆ្នាំ​២០២០ !! !

​មកដល់ពេលនេះ​ម៉ោង​១៦​និង​០០​នាទី ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០ ជនបង្ក​មិនទាន់​បង្ហាញខ្លួន​ទៅ​សមត្ថកិច្ច​នៅឡើយ​។ ចំណែក​សំណង​វិញ​ជនបង្ក​សុំ​សង​បី​ពាន់​ដុល្លារ សម្រាប់​ជីវិត​មនុស្ស​ស្លូតត្រង់​ម្នាក់ ដែល​បាន​ស្លាប់​ដោយ​ទង្វើ​ធ្វេសប្រហែស​របស់ខ្លួន​។ ចំណែក​សមត្ថកិច្ច កំពុង​ដុតដៃដុតជើង ស្វែងរក​ជននេះ​ឲ្យ​ខាង​តែ​ឃើញ​ដើម្បី​យកមកអនុវត្ត​ទោស !

​ជីវិត​មនុស្ស​ថ្លៃ​ស្មើ​លុយ​បី​ពាន់​ដុល្លារ លោក​ឯង​សាហាវ​ណាស់ លោក​ឯង​មិនមែនជា​មនុស្សជាតិ​ទេ !! !!៕

ដោយ​៖​កូ​ឡាប​

spot_img
×