Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គោយន្ត​កន្ត្រៃ​ដឹកជញ្ជូន​ឈើ​រាល់ថ្ងៃ , មន្ត្រី​ឧ​ទ្យា​នុ​រក្ស ឃាត់​គោយន្ត​កន្ត្រៃ ៦​ គ្រឿង ដឹកឈើជាង ​៣​ ម៉ែត្រគូប ក្នុង​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់​

spot_img

កំពង់ធំ​៖ មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់ការ​ច្រក​តោ​ល ស្នាក់ការ​អូរ​ងាវ និង​ស្នាក់ការ​ព្រះអាទិត្យ នៃ​ដែនជម្រកសត្វព្រៃ «​ព្រៃ​ឡង់​» បាន​សហការ​ចុះ​ល្បាត​ដល់​តំបន់​អូរ​ទឹកថ្លា ឃាត់​គោយន្ត​កន្ត្រៃ ២​គ្រឿង មាន​ដឹក​ក្ដារ​ផ្ដៀក​សរុប​ចំនួន ១,១០០​ម៉ែត្រគូប វត្ថុតាង​ត្រូវបាន​យកមក​រក្សាទុក​នៅ​ស្នាក់ការ​ព្រះអាទិត្យ ។​

មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​បាន​បន្តថា ដោយឡែក​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់ការ​អូរ​ផ្អាវ បាន​ចុះ​ល្បាត​ពេលយប់ ដល់​តំបន់​ទួល​ភូមិ​ក្រាំង ឃាត់​គោយន្ត​កន្ត្រៃ ៣​គ្រឿង ដឹក​ជំនៀ​ឈើ​ប្រភេទ​ឈើទាល​បង្កប់​សសរ​ពីក្រោម សរុប​ចំនួន ២,១៦០០​ម៉ែត្រគូប ដោយ​វត្ថុតាង​ត្រូវបាន​យមក​រក្សាទុក​នៅ​ស្នាក់ការ​អូរ​ផ្អាវ​។

​ចំណែកឯ​នៅ​របៀង​អភិរក្ស​ជីវចម្រុះ​ឧ​ត្ត មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់ការ​អូរ​ដៃ​ជ្រៃ បាន​ចុះ​ល្បាត​ដល់​តំបន់​អូរ​ត្នោត និង​តំបន់​អូរ​អាចម៍​ជ្រូក​ឃាត់​គោយន្ត​កន្ត្រៃ​១​គ្រឿង បម្រុង​ដឹកឈើ​មូល​បង្កប់​កូនឈើ​ជ​ន្ទ​ល់ ដោយ​វត្ថុតាង​ត្រូវបាន​យកមក​រក្សាទុក​នៅ​ស្នាក់ការ​អូរ​ដៃ​ជ្រៃ​៕​

ដោយ​៖​កូ​ឡាប​

spot_img
×