Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ណែនាំ​ឲ្យ​ក្រុមការងារ រៀបចំ​ក្រុមបច្ចេកទេស ប្រព័ន្ធគ្រប់គ្រង​ជនបរទេស​ស្នាក់នៅកម្ពុជា

spot_img

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២០ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ ស្តាប់​របាយការណ៍ ស្តីពី​ប្រព័ន្ធគ្រប់គ្រង​ជនបរទេស​ស្នាក់នៅ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (FPCS) នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​

​កិច្ចប្រជុំ​នាពេលនេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក អគ្គនាយករង​អន្តោប្រវេសន៍​, ប្រធាន​-​អនុប្រធាននាយកដ្ឋាន​, នាយ​-​នាយរង​ការិយាល័យ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក សុខ វាសនា អគ្គនាយករង​អន្តោប្រវេសន៍ និង​ជា​នាយកដ្ឋាន​ជនបរទេស មិនមែន​អន្តោ​ប្រវេ​សន្ត និង​បច្ចេកវិទ្យា បាន​អាន​របាយការណ៍ ដែល​បានធ្វើ​កន្លងមក និង​ធ្វើការ​កែសម្រួល ឲ្យ​មាន​លក្ខណៈ​ល្អប្រសើរ​ឡើង​ថែមទៀត​។​

​ក្រោយពី​បាន​ស្តាប់​របាយការណ៍​រួចមក ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បាន​កោត​ស​សើរ ដល់​ក្រុមការងារ ដែល​បាន​ខិតខំ​ប្រឹងប្រែង​កន្លងមក ក្នុងការ​បង្កើត​ប្រព័ន្ធគ្រប់គ្រង​ជនបរទេស ស្នាក់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (FPCS) នេះ​ឡើង​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ក៏បាន​ណែនាំ​ឲ្យ​ក្រុមការងារ​ធ្វើការ រៀបចំ​ក្រុមបច្ចេកទេស​, ក្រុម Hot Line និង​ក្រុម​ស្រាវជ្រាវ ដើម្បី​ចងក្រង ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់ និង​ធ្វើ​ឲ្យ​មាន​លក្ខណៈ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​៕

ដោយ​៖​កូ​ឡាប​

spot_img
×