Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ដ​២​គ្រឿង​បុក​គ្នា​បណ្ដាល​ឲ្យ​មាន​នាក់​រងរបួស​២​នាក់​និង​រង​ការខូចខាត​រថយន្ដ​យ៉ាងដំណំ​

spot_img

ភ្នំពេញ​៖ រថយន្ដ​២​គ្រឿង​បុក​គ្នា​បណ្ដាល​ឲ្យ​មាន​នាក់​រងរបួស​២​នាក់ និង​រង​ការខូចខាត​រថយន្ដ​យ៉ាងដំណំ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បង្ក​ឲ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២០ ដែល​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រៃ​ស​កែង​និង​ផ្លូវ​និង​ផ្លូវ​៥០​ម៉ែត្រ ក្បែរ​វត្ត​ប្ញ​ស្សី​សាញ់ ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​បាន​ប្រាប់​ឲ្យ​ដឹងថា មនុ​ពេល​កើត​ឃើញ​រថយន្ដ​មួយគ្រឿង​ម៉ាក​prius ពណ៌​ស្ករ​ពាក់​ផ្លាកលេខ​ភ្នំពេញ​2AW-4701 ដែល​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន ខណៈពេល​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ដ​មួយគ្រឿង​ទៀត​ម៉ាក​រថយន្ត ford PLATINUM ពណ៌​ស​ដែល​ពាក់​ផ្លាកលេខ​ភ្នំពេញ​2AS-0009 ដែល​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​លឿន​លុះ​មកដល់​ចំណុចកើតហេតុ​ក្នុង​ផ្លូវបំបែក​ជា​បួន​ក៏បាន​បុក​និង​រថយន្ដ​ព្រូ​សរង​ការខូចខាត​ផ្នែក​ខាង​ពី​ចំ​ហៀក​ខាងឆ្វេង​យ៉ាងដំណំ និង​បណ្ដាល​ឲ្យ​មាន​នាក់​រងរបួស​ស្រាល​២​នាក់​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ជួយ​សម្រួល​ចរាចរណ៍​និង​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង​២​គ្រឿ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជេី​ង​គោក នៃ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ធ្វេី​ការដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

​ដោយ​៖ CEN​

spot_img
×