Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​បុរស​ម្នាក់​ប្រើសារធាតុ​ញៀន និង​ប្រើប្រាស់កាំ​ភ្លេី​ង​ខ្យល់​ចំនួន ​០៤​ដេី​ម​

spot_img

​បាត់ដំបង​៖ កំលាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ដែលមាន​លោក​វរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាល​ស្រុក​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​មុខសញ្ញា​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​ប្រើប្រាស់ កាំ​ភ្លេី​ង​ខ្យល់​ចំនួន​០៤​ដេី​ម ក្នុង​បទល្មើស​ជាក់ស្តែង​។

​នៅ​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០២០​វេលា​ម៉ោង​១៤​និង​៣០​នាទី​តាម​មតិ​ដឹកនាំ​របស់​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តបាត់ដំបង​ក៏ដូចជា​មតិ​ណែនាំ​ជំនាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុយ ហៀ​ង ស្នងការរង​ផែន​ការងារ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នៅ​ចំណុច​ព្រៃ​ទួល​ភូមិ​ពពាលខែ​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​។

​ក្នុង​កិច្ចប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០១​នាក់​គឺ​៖

១-​ឈ្មោះ សុង គឹម​សឿត​ភេទ​ប្រុស​អាយុ​៣០ ឆ្នាំ​ភូមិ ពពាលខែ​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។

​វត្ថុតាង​ចាប់​យកបាន​រួមមាន​៖

១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​ថង់​ប្លា​ស្ទិ​ក ចំនួន​១៦​ថង់​តូច​សង្ស័យ​ជា​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក ICE

២-​កាំ​ភ្លេី​ង​ខ្យល់​ចំនួន​០៤​ដេី​ម​

៣-​ជ​ញ្ជេី​ង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​០១

៤-​កាំបិត​សា​មុ​រ៉ៃ​ចំនួន​០១

៥-​ដប​សំរាប់​ជក់​គ្រឿងញៀន​ចំនួន​០១​និង​ដែកកេះ​ចំនួន​០១

៦-​ទុយ​យោ​ជ័រ​ចំនួន​០២​ដុំ​

៧-​ថង់​កិប​សម្រាប់​ច្រក​រំលែក​ថ្នាំញៀន​មួយចំនួន​

​ក្រោយពេល​សាកសួរ​ស្រាវជ្រាវ​រួច​នគរបាល​ស្រុក​បានរៀបចំ​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​មកកាន់​ការិយាល័យ​ជំនាញ​ដេី​ម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕

ដោយ​៖​កូ​ឡាប​

spot_img
×