Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ ៣​នាក់ ទៅ​តុលាការ​

spot_img

​ភ្នំពេញ ​៖ ​នៅ​ព្រឹក​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២០ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ៣​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី រំលោភ​លើ​ទំនុកចិត្ត ៣​ករណី​ផ្សេងគ្នា ។​

១/ ឈ្មោះ ត្រែង ផង់ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ត្រូវបាន​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ខណ្ឌ​ចំកា​មន ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី រំលោភ​ទំនុកចិត្ត​(​កេងប្រវ័ញ្ច​ប្រាក់​ក្រុមហ៊ុន​) នៅ​ក្រុមហ៊ុន ដំរី​មាស​(​ឆ្នោត​កោស​) អាគារ​លេខ​៣៥៧ ផ្លូវ​២៧១ សង្កាត់​ផ្សា​ដើមថ្កូវ ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ ដោយ​រូបគេ​បាន​យកប្រាក់​ដែល​ប្រមូល​ពី​អតិថិជន​បាន​ទៅ​ចាយវាយ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខាតបង់​។

​ក្រោយពេល​សួរចម្លើយ បញ្ជាក់​ឲ្យ​ឃើញថា ជនសង្ស័យ ខាងលើ ពិតជា កេងប្រវ័ញ្ច​ប្រាក់​ក្រុមហ៊ុន ទៅ​ចាយវាយ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ពិតប្រាកដ​មែន ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខាតបង់ ទើប​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប​។​

២/ ឈ្មោះ ខេង សុ​គង់ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក ឃាត់ខ្លួន បន្ទាប់ពី​បុគ្គលិក​ក្រុមហ៊ុន អាយ​ជី​ត្រេ​ឌី​ង ម្នាក់​តួនាទី​អ្នកគ្រប់គ្រង ទីតាំង​ផ្ទះ​លេខ​១៦៣ ផ្លូវ​លេខ​១៩២ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បាន​ប្តឹង ពាក់ព័ន្ធ​ករណី រំលោក​ទំនុកចិត្ត (​កិបកេង​ប្រាក់​ក្រុមហ៊ុន ចំនួន ១៨៦៦.៩២​ដុល្លា​អាមេរិក​។​

​បន្ទាប់ពី​ឃាត់ខ្លួន​ធ្វើការ​សួរចម្លើយ​រួច បញ្ជាក់​ឲ្យ​ឃើញថា ជនសង្ស័យ​ខាងលើ​ពិតជា កិបកេង​ប្រាក់​ក្រុមហ៊ុន ចំនួន ១៨៦៦.៩២​ដុល្លា​អាមេរិក យកទៅ​ចាយវាយ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ពិតប្រាកដ​មែន ទើប​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​តែម្តង ។​

៣/ ឈ្មោះ ខេង សុ​គង់ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក ឃាត់ខ្លួន បន្ទាប់ពី​បុគ្គលិក​ក្រុមហ៊ុន អាយ​ជី​ត្រេ​ឌី​ង ម្នាក់​តួនាទី​អ្នកគ្រប់គ្រង ទីតាំង​ផ្ទះ​លេខ​១៦៣ ផ្លូវ​លេខ​១៩២ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បាន​ប្តឹង ពាក់ព័ន្ធ​ករណី រំលោក​ទំនុកចិត្ត (​កិបកេង​ប្រាក់​ក្រុមហ៊ុន ចំនួន ១៨៦៦.៩២​ដុល្លា​អាមេរិក​។​

​បន្ទាប់ពី​ឃាត់ខ្លួន​ធ្វើការ​សួរចម្លើយ​រួច បញ្ជាក់​ឲ្យ​ឃើញថា ជនសង្ស័យ​ខាងលើ​ពិតជា កិបកេង​ប្រាក់​ក្រុមហ៊ុន ចំនួន ១៨៦៦.៩២​ដុល្លា​អាមេរិក យកទៅ​ចាយវាយ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ពិតប្រាកដ​មែន ទើប​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​តែម្តង ៕

ដោយ​៖​កូ​ឡាប​

spot_img
×