Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​អោយ​មន្ត្រី​មូលដ្ឋាន និង​មន្ទីរ​ជំនាញ ពង្រឹង​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ​អោយ​ចំ​គោលដៅ និង​ឲ្យបាន​លឿន​

spot_img

​ភ្នំពេញ ​៖​ អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​អោយ​អាជ្ញាធរ​មូលដ្ឋាន ភូមិ​សង្កាត់ ខណ្ឌ ស្មៀន កងកម្លាំង​មាន​សម្ថ​ត​កិច្ច និង​មន្ទីរ​ពាក់ព័ន្ធ​គ្រប់​ជំនាញ ត្រូវ​រួម​សហការ​គ្នា បំពេញ​សេវាសាធារណៈ​លើ​ឯក​ស្នារ​លិខិតស្នាម​អោយ​បាន​លឿន និង​ស្មោះត្រង់ ដែល​បញ្ហា​ទាំងអស់​នេះ ប្រមុខ​រាជរដ្ឋាភិបាល​ចង់បាន​។​

ក្នុង​កិច្ចប្រជុំ ជាមួយ​អភិបាល​ខណ្ឌ ចៅសង្កាត់ ស្មៀន កងកម្លាំង​មាន​សម្ថ​ត​កិច្ច និង​មន្ទីរ​ពាក់ព័ន្ធ ស្តី​អំពី​តួរ​នាទី និង​ភារកិច្ច បំរើ​ប្រជាពលរដ្ឋ កាលពី​ព្រឹក​ថ្ងៃ អង្គារ ទី ២៣ ខែ​មករា ឆ្នាំ ២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មានប្រសាសន៍ថា ចាប់ពី​ឆ្នាំ ២០១៨​នេះ​តទៅ គ្រប់​មន្ត្រី​ដែល​មាន​តួរ​នាទី​បំរើ​សេវាសាធារណ​ប្រជាពលរដ្ឋ ត្រូវ​បំរើ​ប្រជាពលរដ្ឋ ដោយ​យកចិត្តទុកដាក់​លើ​ការងារ​នេះ​ជា​ស្នូល​។​

លោក អភិបាល​បន្តថា ដើម្បី​បំពេញ​សេវា​តម្រូវការ​សេវា​សូម​ពរ និង​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ ចៅសង្កាត់ និង​ក្រុមប្រឹក្សា ត្រូវ​ចុះ​ទៅ​ដល់​ខ្នង​ផ្ទះ​ប្រជា​ពលរដ្ឋ​ផ្ទាល់ ដើម្បី​ចង់​ដឹង​ព​ភាពជាក់ស្តែង ដែល​គាត់​សូម​ណូម​ពរ រួច​ត្រូវ​រាយការណ៍​ការងារ​នោះ​មក​អភិបាលខណ្ឌ ហើយ​ប្រសិនបើ​កា​ងារ​នោះ អាច ដោះស្រាយបាន ត្រូវ​ដោះស្រាយ​នៅនឹងកន្លែង ហើយ​បើ​កា​ងារ​នោះ​ហួស​សម្ថ​ត​ភាព ត្រូវ​រាយការណ៍​ជូន​ថ្នាក់លើ​បន្តទៀត​។ មួយវិញទៀត អាជ្ញាធរ​មូលដ្ឋាន គ្រប់​លំដាប់ថ្នាក់​ក៏​ដូច​មន្ទីរ​ជំនាញ​តាម​អង្គភាព រួម​នឹង​កងកម្លាំង​មាន​សម្ថ​ត​កិច្ច​ផងដែរ ត្រូវ​ចេះ​កែប្រែ​បញ្ហា​ដែល​មាន​ឧបសគ្គ អោយ​មក​ជា​ដំ​ដោះស្រាយ ទើប​រាល់​បញ្ហា​ទាំងអស់​អាច​ទទួលបាន​ជោគជ័យ នឹង​គ្មាន​បញ្ហា​កើតឡើង​។ ដោយឡែក​មន្ទីរជំនាញ​ពាក់ព័ន្ធ ត្រូវបំពេញ​តួនាទី​អោយ​ចំ​គោលដៅ នូវ​ជំនាញ​វិជ្ជាជីវៈ​របស់​ខ្លួន លើ​តម្រូវការ​ប្រជាពលរដ្ឋ​មក​ពឹងពាក់​។ ពិសេស​កងកម្លាំង​មាន​សម្ថ​ត​កិច្ច ក៏​ដូច្នោះ​ដែរ ការងារ​នឹង​ការ​ត​ព្វ​កិច្ច​ដែល​ថ្នាក់លើ ដាក់អោយ នឹង​ប្រគល់​ជូន​ត្រូវ​អនុវត្តន៍​អោយចំ​គោលការណ៍ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ដោយ​ស្មោះត្រង់ នឹង​តម្លាភាព​នៅតាម​មូលដ្ឋាន​នីមួយៗ​របស់ខ្លួន ។​

លោក​អភិបាល​បានបញ្ជាក់​ថា​៖ ចាប់ពី​ពេលនេះ​ទៅ មន្ត្រី​ខាង​លើ​ត្រូវមាន​ស្មារតី​អោយ​ស្មោះត្រង់​ចំពោះ​ប្រជាពលរដ្ឋ ព្រោះ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ ឆ្នោត​ទុកចិត្ត​មក​លើ​យើង​។ ដូច្នោះ បន្ទាប់ពី​ទទួលបាន​ផែនការ​នេះ​ទៅ គ្រប់​ចៅសង្កាត់​ទាំងអស់ ត្រូវ​រៀបរៀង​ឥរិយាបទ អោយបាន​ល្អ ត្រៀម​បដិសណ្ឋាកិច្ច​ទទួល​ប្រជាពលរដ្ឋ ដែល​មក​បំពេញ​សេវាសាធារណៈ នៅក្នុង​សង្កាត់​របស់​ខ្លួន ។

​សំឡេង​៖ ចាប់ពី​ពេលនេះ​ទៅ គ្រប់​ចៅសង្កាត់ ស្មៀន មន្ត្រី​ជំនាញ ទាំងអស់ ត្រូវ​រៀបរៀង​ឥរិយាបទ អោយបាន​ល្អ ត្រៀម​បដិសណ្ឋាកិច្ច​ចាំ​ទទួល​ប្រជាពលរដ្ឋ ដែល​មក​សុំ​បំពេញ​សេវាសាធារណៈ រាល់​ឯកសារ​លិខិតស្នាម នៅក្នុង​សង្កាត់​របស់​ខ្លួន​អោយបាន​ល្អ និង​លឿន​។
​សូមបញ្ជាក់​ថា​៖ បច្ចុប្បន្ននេះ នៅ​ទូទាំង​រាជធានី​ភ្នំពេញ មាន​ភូមិ​ចំនួន​៩៥៣​ភូមិ សង្កាត់ ចំនួន​១០៥ ខណ្ឌ​ចំនួន​១២ និង​មន្ទីរ​ចំនួន ២៦ ៕​ ដោយ​៖​កូឡាប​

spot_img
×