Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនគួរ​ឲ្យ​ជឿ​! គ្រាន់តែ​គ្រឿង​ពេជ្រ​ម្ចាស់​ហាង Siv Mey onlineshop ពាក់​ចែក​អំណោយ​មានតម្លៃ​ដល់​ទៅ​….

spot_img

​ភ្នំពេញ​៖ អ្នកស្រី អ៊ា​ន សៀវ​ម៉ី ហៅ (​ព្រះ​នាង​តូច​) ជា​អគ្គនាយិកា​ក្រុមហ៊ុន Castle E Diamond នាំចូល​ផលិតផល​ថែរក្សា​សម្ផស្ស​ម៉ាក Ei Ei ផ្ដាច់មុខ​ពី​ក្រៅប្រទេស និង​ជា​ម្ចាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក Siv mey Online Shop បាននិងកំពុង​ទទួល​បាន​នូវ​ប្រជាប្រិយភាព ជាមួយ​ការកោតសរសើរ​ជាខ្លាំង តាមរយៈ​អ្នកស្រី​បានបង្ហាញ​មុខ​ជួយ ដល់​កិច្ចការងារ​សប្បុរសធម៌​ក្នុងសង្គម​ជាច្រើន​កាលពីពេល​កន្លងៗ​មក និង​ក៏ដូចជា​ពេល​កន្លងទៅ​ថ្មីៗ​នេះ​។​

​ជាក់ស្តែង កាលពីពេល​ថ្មីៗ​នេះ (​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២០) អ្នកស្រី អ៊ា​ន សៀវ​ម៉ី (​ព្រះ​នាង​តូច​) បាន​មាន​សទ្ធា​ជ្រះថ្លា​នាំយក​អំណោយ​ទៅ​ចែក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទីទាល់ក្រ​ជិត ១០០ គ្រួសារ នៅក្នុង​ភូមិ​ស្វាយ​សាក់ ឃុំ​ពោធិ៍​ទី ស្រុក​ស៊ី​កណ្តាល ខេត្តព្រៃវែង ដោយ​ក្នុងនោះ​ក្នុង​មួយ​គ្រួសារ ទទួលបាន​អង្ករ ទឹក​សុទ្ធ​១​កេះ ទឹកក្រូច​១​កេះ ទឹកត្រី​១​យួរ ត្រីខ ប្រេងឆា សា​រ៉ុង ស៊ុប​ប្រាយ​លាងដៃ និង​ថែម​ជូន​ថវិកា​ចំនួន ៤០.០០០ រៀល ផងដែរ ។​

​ដោយឡែក ងាក​មក​ចាប់អារម្មណ៍​ពី​រូប​សម្រស់​ដ៏​ស្រស់ស្អាត ជាមួយ​គ្រឿងអលង្ការ​តុបតែង​ខ្លួន​របស់​អ្នកស្រី នៅក្នុង​ថ្ងៃ​ចែក​អំណោយ​ខាងលើ បើតាម​ម្ចាស់​ហាង​ពេជ្រ​បុប្ផា​គន្ធ បាន​បញ្ចេញ​ឲ្យ​ដឹងថា គ្រឿងអលង្កា​ដែល​ពាក់​ជាប់​ខ្លួន​អ្នកស្រី អ៊ា​ន សៀវ​ម៉ី គឺមាន​តម្លៃ​សរុប​រហូតដល់​ជាង​កន្លះ​លាន​ដុល្លារ​ឯណោះ​។​

​នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក Bophakun Jewelry & Watch – បុប្ផា​គន្ធ បាន​បង្ហោះ​សារ​ថ្លែងអំណរគុណ​អ្នកស្រី អ៊ា​ន សៀវ​ម៉ី ដែល​តែង​គាំទ្រ​ហាង​របស់ខ្លួន និង​បានបញ្ជាក់​លម្អិត​ពី​តម្លៃ​គ្រឿងអលង្កា​រចនា​ជូន​អ្នកស្រី​សម្រាប់​ចូលរួម​ក្នុង​កម្មវិធី​ឲ្យ​ដឹងថា​៖
«​ហាង​ពេជ្រ​បុប្ផា​គន្ធ​សូម​ធ្វើកា​ថ្លែង​អំណ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បងស្រី សៀវ​ម៉ី ដែល​តែងតែមាន​ទំនុកចិត្ត និង​ផ្ដល់​ឳ​កាស​ឲ្យ​ហាង​ពេជ្រ​បុប្ផា​គន្ធ​យើងខ្ញុំ​រចនា​ម៉ូត​គ្រឿងអលង្កា ជូន​បងស្រី​គ្រប់​ម៉ូត​គ្រប់​កម្មវិធី .! –
-​ស្វា​រេ 173300$
– ចិញ្ចៀនពេជ្រ 11​លី 282500$
-​ក្រវិល 31000$
-កង 106800$
– កន្លះ​អាវ​ដាំ​ពេជ្រ 4350$
– ចិញ្ចៀន 38871$» ៕ ដោយ​៖ លឹម ហុង​


spot_img
×