Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស ប្លន់​ម៉ូតូ​កាប់​ដោយ​ដាវ​ជាង​១០ ករណី ឃាត់ខ្លួន​ជនល្មើស ៣​នាក់​

spot_img

​ស្រុក​កណ្តាលស្ទឹង​៖ ក្នុងការ​អនុវត្តន៍​នូវ​តួនាទី​ភារកិច្ច​ស្នូល របស់​កងរាជអាវុធហត្ថ បង្ការ បង្ក្រាប សង្គ្រោះ កម្លាំង​កងរាជអាវុធហត្ថ ខេត្តកណ្តាល តែងតែ​ធ្វើ​សកម្ម​ភាពចុះ​ល្បាត​ចល័ត ពួនស្ទាក់ តាម​គ្រប់​រូបភាព ។​

ជាក់ស្តែង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ ស្រុក​កណ្តាលស្ទឹង បានចេញ​អន្តរាគមន៍​ជួយ​ជនរងគ្រោះ​ដែល​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង ត្រូវបាន​ជនសង្ស័យ​ជិះ​ពីក្រោយ កាប់​ត្រូវ​ចំនួន ៣​ដាវ​(​ក្បាល ១​ដាវ ដៃ ២​ដាវ​) ធ្វើ​ឲ្យ​ជនសង្ស័យ​ជិះ​ម៉ូតូ​រត់គេច តែ​ត្រូវ​ចាប់បាន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​គល់ស្ពាន ៧​មករា​។​

ជនសង្ស័យ​បានធ្វើ​សកម្មភាព​ដោយ​យក​ដាវ​កាប់​ប្លន់​ម៉ូតូ​ជនរងគ្រោះ​ឈ្មោះ អ ភណ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​សមត្ថកិច្ច រស់នៅ​ភូមិ​ឃុំ​កេ​ី​ត​ហេតុ នៅ​យប់​រំលងអធ្រាត្រ ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​អូរអណ្តូង ឃុំ​បារគូ ស្រុក​កណ្តាលស្ទឹង​។ ក្រោយ​កើតហេតុ​ភ្លាមៗ​កម្លាំង​បាន​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​បាន​ម្នាក់​ឈ្មោះ សារឿន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល​សង្កាត់​ទួល​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បក្ខពួក​ម្នាក់ទៀត​រត់​គេចខ្លួន​។ ចាប់យក​វត្ថុតាង​ធ្វើ​សកម្មភាព​ម៉ូតូ ០១​គ្រឿង​ម៉ាក​ស្កុប​ពី ពណ៌​ប្រផេះ និង​ដាវ​ដែក​ចំនួន ០១​ដើម ។​

​ដោយឡែក​ជនរងគ្រោះ​កម្លាំង អាវុធហត្ថ បាន​បញ្ជូនទៅ​សង្គ្រោះ​ព្យាបាល​របួស​ដែល​ជនសង្ស័យ​កាប់​ត្រូវចំ​ក្បាល​ចំនួន​០១​ដាវ និង​ដៃ​ឆ្វេង​ចំនួន​០២​ដាវ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កណ្តាលស្ទឹង​។ ក្រោម​ការស្រាវជ្រាវ​ពី​ជំនាញ​យ៉ាង​យកចិត្តទុកដាក់​ប្រកបដោយ​បទពិសោធន៍ ឆន្ទៈ នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០ បាន​ស្រាវជ្រាវ​ស្វែងរក​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ដែលជា​បក្ខពួក ឈ្មោះ ថៃ​សាន់ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល​សង្កាត់​ទួល​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​បន្ត​មកទៀត​កងរាជអាវុធហត្ថ​ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការ​សម្រប​ស្រួល​នីតិវិធី​ពី​លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ កម្លាំង​យើង​បាន​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​ក្រុម​ជន​ស​ង្ស​យ័​ខាងលើ​បាន​ចំនួន​ពីរ​នាក់​បន្ថែមទៀត នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ទីលាន​ចាក់សំរាម (​ស្ទឹង​មាន​ជ​យ័​) ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ៖
១.​ឈ្មោះ ស៊ី​និ​ត អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ហារ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។
២.​ឈ្មោះ ព្រែក ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រើស​អេតចាយ រស់នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។
​ចាប់យក​វត្ថុតាង​ម៉ូតូ ១​គ្រឿង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន ម៉ាក​ហ្វូ​ល​សាល ពណ៌​ក្រហម ខ្មៅ និង​ថ្នាំញៀន​១០​កញ្ចប់​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច អាវុធហត្ថ ជនសង្ស័យ​ទាំង​បួន​នាក់ បាន​សារភាព ៖
១-​ឈ្មោះ សារឿន អ្នកបើកបរ​ម៉ូតូ​ធ្វើ​សកម្មភាព​ថ្ងៃកើតហេតុ ធ្លាប់ធ្វើ​សកម្មភាព​បាន​ចំនួន ០២​លើក ។ លើក​ទី​១ ជាមួយ​ឈ្មោះ ថៃ​សាន់ ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​បានសម្រេច ម៉ាក C១២៥ ស៊េរី ២០១៧ នៅ​ចំណុច​ផ្លូវ 60​ម៉ែត្រ​។ លើក​ទី​២ ជាមួយ​ឈ្មោះ ថៃ​សាន់ ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​មិនបាន​សម្រេច​ម៉ាក C១២៥ ស៊េរី ២០១៥ នៅ​ចំណុច​ភូមិ​អូរអណ្តូង ឃុំ​បារគូ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល (​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​)​។​
២ -​ឈ្មោះ ថៃ​សាន់​(​កាប់​ជនរងគ្រោះ ថ្ងៃកើតហេតុ​) ធ្វើ​សកម្មភាព ៣​លើក ។ លើក​ទី​១ ក្នុង​ខែមីនា ឆ្នាំ​២០២០ ប្លន់​នៅ​ផ្លូវជាតិ​៣ ក្នុង​ខេត្តតាកែវ បាន​ម៉ូតូ C១២៥ ពណ៌​ខ្មៅ ស៊េរី ២០១៩ ជាមួយ​បក្សពួក​មិន​ស្គាល់ឈ្មោះ​ដែល​ឈ្មោះ ស៊ី​និ​ត បញ្ជា​ឲ្យ​មក​ធ្វើ​សកម្មភាព​ជាមួយ​រួច​យកទៅ​ឲ្យ​ឈ្មោះ ស៊ី​និ​ត ជា​អ្នកលក់ ។ លើក​ទី​២ ជាមួយ​ឈ្មោះ សារឿន ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​បានសម្រេច ម៉ាក C១២៥ ស៊េរី ២០១៧ នៅ​ចំណុច​ផ្លូវ 60​ម៉ែត្រ ឲ្យ​ឈ្មោះ ស៊ី​និ​ត ជា​អ្នកលក់​។ លើក​ទី​៣ ជាមួយ​ឈ្មោះ សារឿន ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​មិនបាន​សម្រេច​ម៉ាក C១២៥ ស៊េរី​២០១៥ នៅ​ចំណុច​ភូមិ​អូរអណ្តូង ឃុំ​បារគូ ស្រុក​កណ្តាលស្ទឹង (​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​)​។​
៣-​ឈ្មោះ ស៊ី​និ​ត (​អ្នកផ្តើមគំនិត​និង​ទទួលផល​ចោរកម្ម​) ធ្លាប់ធ្វើ​សកម្មភាព​លួច ប្លន់ និង​ទទួលផល​ចោរកម្ម​ជាច្រើនលើក ។ លើក​ទី​១ ក្នុង​ឆ្នាំ​២០១៨ ជាមួយ​ឈ្មោះ​ហៅ ង៉ោ​ល លួច​រ៉ឺម៉ក​ម៉ូតូ​ចំនួន ០១​គ្រឿង នៅ​សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ​។ លើក​ទី​២ ក្នុង​ឆ្នាំ​២០១៨ ជាមួយ​ឈ្មោះ​ហៅ ង៉ោ​ល ប្លន់ ម៉ូតូ ចំនួន ០១​គ្រឿង​ម៉ាក C១២៥ ពណ៌ ខ្មៅ ស៊េរី​២០០៩ នៅ​ជិត​វត្ត​សន្សំ​កុសល់ រាជធានី​ភ្នំពេញ​។ លើក​ទី​៣​និង​ទី​៤ ក្នុង​ឆ្នាំ ២០១៨ ជាមួយ​ឈ្មោះ វណ្ណ លួច​រ៉ឺម៉ក​ម៉ូតូ ចំនួន ០២​គ្រឿង នៅ​ខណ្ឌដង្កោ ។ លើក​ទី​៥ ក្នុង​ឆ្នាំ​២០១៨ ជាមួយ​ឈ្មោះ វណ្ណ ប្លន់​ម៉ូតូ​ចំនួន ០១ គ្រឿង ម៉ាក C១២៥ ស៊េរី​២០១៨ នៅ​សង្កាត់​ទួល​ពង្រ ។ លើក​ទី​៦ ក្នុង​ឆ្នាំ​២០១៨ ជាមួយ​ឈ្មោះ បាន ប្លន់​ម៉ូតូ ០១​គ្រឿង​ម៉ាក ឡេ​ត នៅ​ព្រែក​ជ្រៃ ខណ្ឌដង្កោ ។ លើក​ទី​៧ ក្នុង​ឆ្នាំ​២០១៩ ជាមួយ​ឈ្មោះ ព្រែក លួច​រ៉ឺម៉ក​ម៉ូតូ​ចំនួន ០១​គ្រឿង នៅ​ព្រែក​ជ្រៃ ខណ្ឌដង្កោ ។ លើក​ទី​៨ ក្នុង​ឆ្នាំ​២០១៩ ជាមួយ​ឈ្មោះ ព្រែក លួច​ម៉ូតូ​ចំនួន ០១​គ្រឿង​ម៉ាក C១២៥ ស៊េរី​២០០៨ ពណ៌​ខ្មៅ នៅ​ព្រែក​ជ្រៃ ខណ្ឌដង្កោ ។ លើក​ទី​៩ ក្នុង​ឆ្នាំ ២០១៩ ជាមួយ​ឈ្មោះ ព្រែក លួច​ម៉ូតូ​ចំនួន ០១ គ្រឿង​ម៉ាក C១២៥ ស៊េរី​២០១៨ ពណ៌​ខ្មៅ នៅ​ព្រែក​ជ្រៃ ខណ្ឌដង្កោ ។ លើក​ទី​១០ ក្នុង​ឆ្នាំ ២០២០ ជាមួយ​ឈ្មោះ ព្រែក បាន​ប្លន់ ម៉ូតូ ចំនួន ០១​គ្រឿង​ម៉ាក ស្កុប​ពី ស៊េរី​២០២០ ពណ៌ ខ្មៅ នៅ​ព្រែក​ជ្រៃ រាជធានី​ភ្នំពេញ ។ រ៉ឺម៉ក​ម៉ូតូ​ចំនួន ០៤​គ្រឿង លក់​ឲ្យ​អេតចាយ (​នៅ​ទីលាន​ចាក់សំរាម​ស្ទឹងមានជ័យ​) អ្នកទិញ​មិន​ស្គាល់​អត្តសញ្ញាណ​។ ម៉ូតូ C១២៥ ចំនួន ០៤​គ្រឿង និង​ម៉ូតូ​ឡេ​ត​ចំនួន ០១​គ្រឿង លក់​ឲ្យ​ជាង​ម៉ូតូ នៅ​វត្ត​ព្រះបាទ​ជាន់​ឯក រាជធានី​ភ្នំពេញ​។ ម៉ូតូ​ស្កុប​ពី ឲ្យ ឈ្មោះ​ហៅ ង៉ោ​ល យកទៅលក់​នៅ​ផ្សា​របាំង​សី ខេត្តតាកែវ​។​
៤-​ឈ្មោះ ព្រែក ធ្លាប់ធ្វើ​សកម្មភាព ៥​លើក​។ លើក​ទី​១ ឆ្នាំ​២០១៨ កាច់ក​ម៉ូតូ​ម៉ាក C១២៥ ស៊េរី​ឆ្នាំ​២០១១ នៅ​ចំណុច​ភូមិ​ឬ​ស្សី រាជធានី​ភ្នំពេញ ជាមួយ​ឈ្មោះ​ហៅ ង៉ោ​ល ត្រូវ​នគរ​បាន​ឃាត់ខ្លួន​ជាប់​ព​ន្ឋ​នាគារ ១​ឆ្នាំ ២​ខែ (​ឈ្មោះ​ហៅ ង៉ោ​ល គេចខ្លួន​) ។​ក្រោយពី​ចេញពី​ព​ន្ឋ​នាគារ​ក្នុង​ឆ្នាំ​២០១៩ បានធ្វើ​សកម្មភាព លួច ប្លន់ ជាមួយ​ឈ្មោះ ស៊ី​និ​ត ចំនួន ៤​លើក បាន​ម៉ូតូ ០៣​គ្រឿង និង​រ៉ឺម៉ក​ចំនួន ១​គ្រឿង (​ឈ្មោះ ស៊ី​និ​ត ជា​អ្នកចាត់ចែង​លក់​)​។​
​លុះ​នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០ ត្រូវបាន​សមត្ថកិច្ច កងរាជអាវុធហត្ថ ឃាត់ខ្លួន​នៅ​ចំណុច​ទីលាន​ចាក់សំរាម (​ស្ទឹងមានជ័យ​) ភូមិ​ហារ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅពេលដែល​ខ្លួន​កំពុង​ជិះ​ម៉ូតូ​ចែកចាយ​គ្រឿងញៀន​ជាមួយ​ឈ្មោះ សុ​ី​និ​ត​។​

​សូមបញ្ជាក់ថា ជនសង្ស័យ​ទាំង​បួន​នាក់​ខាងលើ​គឺ​ប្រើប្រាស់​គ្រឿងញៀន​ទាំងអស់ ចំពោះ​ជនសង្ស័យ​ឈ្មោះ ព្រែក និង​វត្ថុតាង​(​ម៉ូតូ និង​ថ្នាំញៀន​) កងរាជអាវុធហត្ថ​ខេត្តកណ្តាល បានប្រគល់​ជូន​កង​រា​អាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ត​នីតិវិធី​តាមច្បាប់​។ ដោយឡែក​ជនសង្ស័យ ៣​នាក់​ទៀត ព្រមទាំង​វត្ថុតាង កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកណ្តាល ចាត់ការ​តាមផ្លូវ​ច្បាប់​និង​ដាក់ពន្ធនាគារ​រួចរាល់​៕​ដោយ​៖​កូ​ឡាប​


spot_img
×