Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ ចំនួន​អ្នកស្លាប់​នៅ​បារាំង​ហក់​ឡើងដល់​ជាង ២៥.០០០​នាក់​

spot_img

​ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​នៅក្នុង​ប្រទេស​បារាំង​បាន​កើនឡើង​ដល់ ២៥.២០១​នាក់​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ បន្ទាប់ពី​មាន​អ្នកស្លាប់​បន្ថែមចំនួន ៣០៦​នាក់ ដែល​វា​គឺជា​តួលេខ​ស្លាប់​កើន​ខ្ពស់បំផុត ក្នុង​រយៈពេល ៤​ថ្ងៃ​ចុងក្រោយ​។​

​កាលពី​ថ្ងៃអាទិត្យ មាន​មនុស្ស​ត្រឹម ១៣៥​នាក់​ប៉ុណ្ណោះ​បាន​ស្លាប់​។​

​ក្រសួងសុខាភិបាល​បារាំង​បាន​និយាយ​ក្នុង​សេចក្តី​ប្រកាសថា ចំនួន​អ្នកជំងឺ​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់​បាន​ធ្លាក់ចុះ​ពី ៣.៨១៩ មក​ត្រឹម ៣.៦៩៦​នាក់​នៅ​ថ្ងៃអាទិត្យ​។​

​ប្រទេស​បារាំង​មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​សរុប​ទាំងអស់​ចំនួន​ជាង ១៣២.០០០​នាក់​។ ក្នុងនោះ មាន​មនុស្ស ៥១.៣៧១​នាក់​បានជា​សះស្បើយ​។​

​វីរុស​កូ​រ៉ូ​ណា ឬ COVID-19 បាន​ផ្ទុះ​ចេញ​ដំបូង​ពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ចុងឆ្នាំ ២០១៩​។ រហូតមកដល់​ពេលនេះ វា​បាន​ឆក់យក​ជីវិត​មនុស្ស​ជាង ២៥១.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ៣,៥៨​លាន​នាក់​ទូទាំង​ពិភពលោក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×