Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អើល​អស់​មួយ​ភូមិ​! ទៅ​មើល​គេ​អូស​អួន​ក្នុង​ស្រះ​ដ៏​ធំ​មួយ ដោយសារ​ចាប់បាន​ត្រី​រាជ​ដល់ ៥ ទៅ ៦ ក្បាល (​វីដេអូ​)

spot_img

​នៅលើ​លោក​យើង​នេះ ប្រភេទ​ត្រី​ធំៗ​គឺមាន​ច្រើនណាស់ ដែល​យើង​គ្រប់គ្នា​ពុំ​ធ្លាប់​បានដឹង ដោយ​គ្រាន់តែ​ធ្លាប់​បានឃើញ​តាមរយៈ​អ៊ីនធឺណិត​ភាគច្រើន តែ​ចំពោះ​ត្រី​ទឹកប្រៃ​ដូចជា ឆ្លាម និង​បា​ឡែ​ន ជាដើម​។ ប៉ុន្តែ ចំពោះ​ត្រី​ទឹកសាប​វិញ គឺ​កម្រ​បានឃើញ​ណាស់ ។​

​ដោយឡែក នៅក្នុង​ប្រទេស​កម្ពុជា​យើង​វិញ ក៏មាន​ពូជ​ត្រី​ទឹកសាប​ប្រភេទ​ធំ​ផងដែរ ដែល​ត្រូវបាន​ឲ្យ​ឈ្មោះថា «​ត្រី​រាជ​» ។ ប្រភេទ​ត្រី​ដ៏​កម្រ​នេះ គឺ​ត្រូវបាន​ប៉ាន់ស្មាន​មាន​ទម្ងន់​ចន្លោះ​ពី ៧៥ គីឡូ ទៅ ១៥០ គីឡូ និង​អាចមាន​អាយុកាល​ប្រហែល ៥០ ឆ្នាំ ជាង​ផងដែរ​។​

​ជាក់ស្តែង វីដេអូ​មួយ​ដែល​ត្រូវបាន​គេ​ផុស​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ចែករំលែក​បន្តទៅ​កាន់​យូ​ធូប បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ដោយបាន​បង្ហាញ​ពី​សកម្មភាព​ប្រជាពលរដ្ឋ អូស​អួន​ក្នុង​ស្រះ​ដ៏​ធំ​មួយកន្លែង តែ​មិនដឹងថា​នៅក្នុង​ស្រុក​ណា និង​បាន​អូស​ជាប់​ពពួក​ត្រី​រាជ​ដ៏​ធំៗ ដែលមាន​ទំហំ​សឹង​ធំ​ជាង​ខ្លួន​មនុស្ស​ទៅទៀត​ប្រមាណ ៥ ទៅ ៦ ក្បាល​។ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ ឃើញថា​មាន​បងប្អូន​ប្រជាពលរដ្ឋ​មក​ចោមរោម​មើល​យ៉ាងច្រើន​កុះករ​តែម្តង ព្រោះតែ​ពួកគាត់​ចង់ឃើញ​ថា​តើ​ត្រី​រាជ​ដ៏​កម្រ​នេះ​មាន​ទំហំ​ធំ​ដូចដែល​គេ​ល្បី​តៗ​គ្នា​ដែរឬទេ​។​

​បើតាម​ចាស់ៗ​បាន​ឲ្យ​ដឹងថា ត្រី​រាជ​ដ៏​កម្រ​នេះ បាន​ឈាន​មាន​ទម្ងន់​រហូតដល់​ជាង​១០០ គីឡូក្រាម គឺ​មិនមែន​លូតលាស់​ធំ​ក្នុង​រយៈពេល​ខ្លី​នោះទេ គឺ​ពួកវា​ត្រូវការ​វេលា​រស់រានមានជីវិត​ក្នុង​រយៈពេល​យ៉ាងហោចណាស់​ក៏ ២០ ទៅ ៣០ ឆ្នាំ ដែរ ។​

​យ៉ាងណាមិញ បើតាម​ការសង្កេត​នៅក្នុង​វីដេអូ គឺ​បានបង្ហាញ​ឲ្យ​ឃើញថា សកម្មភាព​អូស​ត្រី​នេះ គឺ​គ្រាន់តែ​ធ្វើឡើង​ដើម្បី​ចង់​មើលថា​តើ​ពួកវា​មាន​ទំហំ​ប៉ុណ្ណា ដោយ​ពុំមាន​ចិត្ត​ចង់​ចាប់​ពូជ​ត្រី​ដ៏​កម្រ​នេះ យកមក​បរិភោគ​នោះឡើយ​។​

​ហេតុដូច្នេះ យើងទាំងអស់គ្នា​គួរតែ​ត្រូវ​ចូលរួម​អភិរក្ស​សត្វ​ដ៏​កម្រៗ នៅក្នុង​ប្រទេស​របស់​យើង មិនថាតែ​ត្រី​រាជ​នេះ​នោះទេ គឺ​គ្រប់​សត្វ​កម្រ​ដទៃទៀត ដើម្បី​ទុក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​បានឃើញ​ផងដែរ​៕ ដោយ​៖ លឹម ហុង​

spot_img
×