Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​រកឃើញ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី ត្រឹម ១​ករណី​ប៉ុណ្ណោះ ហើយ​ជា​ករណី​ឆ្លង​នាំចូល​ពី​ក្រៅ​

spot_img

​ប្រទេស​ចិន​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី​ចំនួន ១​នាក់​ប៉ុណ្ណោះ​កាលពី​ថ្ងៃ​ចន្ទ ដែល​តួលេខ​នៃ​អ្នក​ឆ្លង​ថ្មី​នេះ​ធ្លាក់ចុះ​ពី ៣​ករណី​កាលពី​ថ្ងៃអាទិត្យ​។ នេះ​បើតាម​ទិន្ន​របស់​អាជ្ញាធរ​សុខាភិបាល​ជាតិចិន​នៅ​ថ្ងៃ​អង្គារ​នេះ​។​

​ករណី​ឆ្លង​ថ្មី​នេះ ជាការ​ឆ្លង​នាំចូល​មកពី​ក្រៅប្រទេស​។​

​គណៈកម្មការ​សុខាភិបាល​ចិន ក៏បាន​ប្រកាសថា​មាន​មនុស្ស​ចំនួន ១៥​នាក់​មាន​រោគសញ្ញា កាលពី​ថ្ងៃ​ចន្ទ ដែល​តួលេខ​នេះ​មានការ​កើនឡើង ២​ករណី បើ​ធៀប​ទៅនឹង​ថ្ងៃអាទិត្យ​។​

​ចំនួន​អ្នក​ឆ្លង​វីរុស​សរុប​នៅ​ចិន​បាន​កើន​ឡើងដល់ ៨២.៨៨១​ករណី ហើយ​មិនមាន​ករណី​ស្លាប់​ថ្មី​នោះឡើយ​។ ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​នេះ​មាន​ចំនួន ៤.៦៣៣​នាក់​ដដែល​។​

​វីរុស​កូ​រ៉ូ​ណា ឬ COVID-19 បាន​ផ្ទុះឡើង​ដំបូង​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ចុងឆ្នាំ ២០១៩ ហើយ​រហូតមក​ដល់ពេលនេះ វា​បាន​ឆក់យក​ជីវិត​មនុស្ស​ច្រើនជាង ២៥០.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ៣.៥០០.០០០​នាក់​ជុំវិញ​ពិភពលោក​។​

​បច្ចុប្បន្ន មិនទាន់មាន​ថ្នាំ​ព្យាបាល ឬ​វ៉ាក់សាំង​នៅឡើយ​ទេ​។ ប្រទេស​ជាច្រើន​កំពុង​ប្រកួតប្រជែង​គ្នា​បង្កើត​វ៉ាក់សាំង​ដើម្បី​លក់​ឲ្យ​ពិភពលោក​។​

​អា​មេ​រិច​បានប្រកាសថា​ខ្លួន​ប្រហែលជា​នឹងមាន​វ៉ាក់សាំង​នៅ​ចុងឆ្នាំ ២០២០​នេះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×