Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ប្រុងប្រយ័ត្ន​! សម័យ Covid-19 ប្រើ​ទាល់តែ​ឆេះ​ម៉ាស៊ីនត្រជាក់ សង្ស័យ​ទុស្សេ​ខ្សែភ្លើង​

spot_img

​ថៃ​៖ វិបត្តិ​នៃ​ការរីក​រាលដាល​វីរុស​កូ​រ៉ូ​ណា ឬ Covid-19 ឃើញថា​បាន​បណ្តាល​ឲ្យ​ស្ទើរតែ​គ្រប់​
​បណ្តា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក ត្រូវ​ខាតបង់​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ និង​បណ្តាល​ឲ្យ​ប្រជាជន​ជាទូទៅ​ត្រូវ​បាត់បង់​ប្រាក់ចំណូល ព្រោះតែ​ដោយសារ​បម្រាម​បិទ​ប្រទេស ដោយ​មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ ដើម្បី​ការពារ​ការឆ្លង​ការ​នេះ​វីរុស​រាតត្បាត​ថ្មី​នេះ​។​

​ដោយសារតែ​ពុំ​ចេញ​ទៅណា ក្រៅពី​ដេក​នៅផ្ទះ ខណៈពេល​នេះ​ជា​រដូវក្តៅ​ទៀតផង​នោះៗ ការប្រើប្រាស់​មានដូចជា​ម៉ាស៊ីនត្រជាក់ គឺមាន​ការកើនឡើង​ខ្ពស់​ក្នុង​មួយថ្ងៃៗ ។ ទាក់ទង​នឹង​ការប្រើប្រាស់​ម៉ាស៊ីនត្រជាក់​យ៉ាងគំហុក​នេះ​ផងដែរ នៅក្នុង​ប្រទេស​ថៃ​ក៏បាន​កើតមាន​ករណី​ឆេះ​ម៉ាស៊ីនត្រជាក់​ឡើង​រួញ​តែម្តង ត្រូវបាន​គេ​ផុស​ចែករំលែក​នៅលើ​បណ្តាញ​សង្គម ។​

​ជុំវិញ​ករណីនេះ អ្នក​ផុស​បាន​ណែនាំ​ថា ក្នុង​រដូវក្តៅ​នេះ គួរ​ណាស់​ឧស្សាហ៍​ត្រួតពិនិត្យ​ម៉ាស៊ីនត្រជាក់​លោកអ្នក​ផង ដោយ​អ្នកបច្ចេកទេស​ដែលមាន​បទពិសោធន៍ កុំ​ឲ្យ​ដូច​ករណីនេះ បណ្តាល​ឲ្យ​ឆេះ​ម៉ាស៊ីនត្រជាក់​ឡើង​ខ្ទេច ដែល​សង្ស័យថា​អាច​បង្កឡើង​ដោយសារ​ទុស្សេ​ខ្សែភ្លើង​។ នេះ​ចាត់ទុកជា​សំណាង​ហើយ ដែល​ម្ចាស់ផ្ទះ​បានដឹង​ទាន់ពេលវេលា ពុំនោះសោត​នឹង​អាច​បង្ក​មហន្តរាយ​ធំធេង​លើសពីនេះ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ ហ្វេ​ស​ប៊ុ​ក จานดาวเทียมชลบุรี psi กล้องวงจรปิด อ่างศิลา แหลมฉบัง ศรีราชา บางแสน พัทยา)

spot_img
×