Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះ​ម៉ូតូ​បុក​សត្វ​ក្របី​ដើរ​ឆ្លងថ្នល់ ស្លាប់​ម្នាក់ របួសធ្ងន់​ពីរ​នាក់​

spot_img

ស្ទឹងត្រែង​៖ ម៉ូតូ​មួយគ្រឿង​ជិះ​គ្នា​បីនាក់ បាន​ជួប​ឧបទ្ទវហេតុ បុក​សត្វ​បី​មួយ​ក្បាល​ដើរ​ឆ្លងថ្នល់ បណ្តាល​ឲ្យ​អ្នកបើកបរ​ម្នាក់​បាត់បង់​ជីវិត នៅនឹងកន្លែង​កើតហេតុ រីឯ​អ្នករួមដំណើរ​ពីរ​នាក់ រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ទាំងយប់​។​


គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៩ ត្រង់ចំណុច​អូរ​ផ្អៀង ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រៃ ឃុំ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង វេលា​ម៉ោង​១១​និង​៣៥​នាទី​យប់ ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២០​។​

របាយការណ៍​សមត្ថភាព​កិច្ច បាន​បញ្ជាក់ថា ជនរងគ្រោះ​អ្នកបើកបរ​ម៉ូតូ ឈ្មោះ​ធារ៉ា បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​។ សព​ត្រូវបាន​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​នៅ​ភូមិ​ចម្ការលើ ឃុំ​ចម្ការលើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។ អ្នករួមដំណើរ​ពីរ​នាក់ កំពុង​សង្គ្រោះ​ក្នុង​មន្ទីរពេទ្យ​នៅឡើយ​។​

ប្រភព​ដដែល​បាន​បន្តថា មុនពេល​កើតហេតុ ម៉ូតូ​ម៉ាកវ៉េវ​មួយគ្រឿង ជិះ​គ្នា​បីនាក់ ក្នុង​ដំណើរ​ទិសដៅ​ពី​លិចទៅ​កើត មាន​ល្បឿន​លឿន​។ លុះ​មកដល់​ចំណុចកើតហេតុ បុក​សត្វ​ក្របី​មួយ​ក្បាល ដើរ​ឆ្លងកាត់​ថ្នល់ បង្ក​ឲ​មាន​គ្រោះថ្នាក់​កើតឡើង​។ ចំណែក​សត្វ​ក្របី​នោះ បាន​រងរបួស នៅ​មិនទាន់​ដឹង​ម្ចាស់​នៅឡើយ​ទេ​៕ ដោយ ៖ សុខុម​


spot_img
×