Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅថ្ងៃនេះ ពុំមាន​អ្នក​ឆ្លង និង​ពុំមាន​អ្នកជា ជំងឺ​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​ថ្លែងថា រហូតដល់​ម៉ោង ៨​និង​២០​នាទី​ព្រឹក ថ្ងៃទី​៥ ឧសភា ២០២០ យើង​ពុំ​រកឃើញ​ករណី​ជំងឺ COVID-19 ថ្មី​ទេ ជា​សរុប​ប្រទេស​យើង​មាន​ករណី​ជំងឺ​កូ​វីដ​១៩ ចំនួន​១២២​ករណី​ដដែល និង មិនមាន​ករណី​ជាសះស្បើយ​ថ្មី​ទេ ដូច្នេះ​ករណី​ជាសះស្បើយ​ចាស់​សរុប​មាន​ចំនួន​១២០​នាក់​ដដែល ស្លាប់​គ្មាន និង​អ្នកជំងឺ​នៅសល់​សម្រាក​ព្យាបាល​នៅ​ពេទ្យ​ចំនួន ២​នាក់​ប៉ុណ្ណោះ ។​

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC បាន​ឲ្យ​ដឹងថា ពិតមែនតែ​ពុំ​រកឃើញ​ករណី​ថ្មី​ក៏ដោយ សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យើង និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។​
​សូមបញ្ជាក់ថា ប្រទេស​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។​
​យើង​បានធ្វើ​តេស្ត​ចំនួន 12461 ស្មើនឹង 766 ក្នុង​១​លាន​នាក់​៕ដោយ កូឡាប

spot_img
×