Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​ម្នាក់​ដែលចាប់ចិនដូចគ្នា ជម្រិត​ទារប្រាក់​២០​ម៉ឺន​យ័ន​ ត្រូវ នគរបាល​ឃាត់ខ្លួន ឯកបក្ខពួក៤នាក់ទៀតកំពុងគេចខ្លួន

spot_img

​ភ្នំពេញ ៖ នគរបាល​បង្ក្រាបបាន​ជនសង្ស័យ​ជនជាតិ​ចិន​ម្នាក់ ក្នុងចំណោម​បក្ខពួក​៥​នាក់ ជម្រិត​ទារប្រាក់​ពី​បុរស​ជនជាតិ​ចិន​ម្នាក់ ២០​ម៉ឺន​យ័ន និង​ប្រើ​អាវុធ​ខ្លីម៉ាក​K៥៩ គំរាម​បង្ខាំង​ក្នុង​បន្ទប់​។ ហេតុការណ៍​កើតឡើង កាល​វេលា​ម៉ោង​០៩​និង​០០​នាទី​យប់​ថ្ងៃទី​៣ ខែ ឧសភា ឆ្នាំ ២០២០ នៅ​ចំណុច​បរិវេណ​កោះ​ពេជ្រ ក្រុម​៧៨ ស្ថិតនៅ​ភូមិ​១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។


​ជនសង្ស័យ​ឈ្មោះ វិ​ន តៃ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ និង​ទីលំនៅ មិន​ស្គាល់ នគរបាល​ដកហូត​បា​ន​អាវុធខ្លី​ចំនួន​១​ដើម ម៉ាក​k៥៩ បង់​ចំនួន​១ មាន​គ្រាប់​ចំនួន​៧ ។

​ជនរងគ្រោះ ឈ្មោះ លី ឈិន ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អ៊ូ​ឆឹង ស្នាក់នៅ​បុរី​អេ​លី​ហ្សេ ក្នុង​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន បានដាក់​ពាល​ក្យ​បណ្ដឹង​កាលពី​ថ្ងៃទី​២០ ខែ ឧសភា ឆ្នាំ ២០២០ ពីបទ​ប្រើ​កាំភ្លើង​ភ្ជង់​គំរាម បង្ខាំង​ជំ​ទារប្រាក់​២​ម៉ឺន​យ័ន បើ​មិន​ព្រម​វេរ​លុយ ចូល​កុង​ទេ និង​មិនអាច​ចេញពី​បន្ទប់ ។​

​នគរបាល​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២០ មាន​ជនជាតិ​ចិន​មួយក្រុម មាន​គ្នា​៥​នាក់ ក្នុងចំណោម​ម្នាក់ ជា​ជនសង្ស័យ​រាប់អាន​ដូច​មិត្តភក្តិ តែ​បែរជា​លួងលោម​ឲ្យ​មក​បន្ទប់ ដោយមាន​មនុស្ស​៤​នាក់​ទៀត ក្នុង​បន្ទប់​បាន​យក​កាំភ្លើង​ភ្ជង់ ជនរងគ្រោះ​ជា​ជន​ជាតិចិន​ដូចគ្នា ដើម្បី​ជម្រិត​ទារលុយ ២០​ម៉ឺន​យ័ន ។ ក្រោយមក​ជនរងគ្រោះ បាន​យកលុយ​ឲ្យ​ជនសង្ស័យ ទើប​ដោះលែង​មកវិញ ។
​ជនរងគ្រោះ​ជិះឡាន​ដើរលេង​ជាមួយ​មិត្តភក្តិ​លុះដល់​យប់​ថ្ងៃទី​១ ខែ ឧសភា ឆ្នាំ​២០២០ ជិះ​រថយន្ត​តាមផ្លូវ​ក៏​ឃើញ​បុរស​ជនជាតិ ដក​កាំភ្លើង​ភ្ជង់​ខ្លួន​នោះ ក៏​ចាប់​យកមក​ប្រគល់​ឲ្យ​នគរបាល​យើង ហើយក៏​ឆែកឆេរ​ក្នុង​កាបូប​ខ្មៅ​១ មាន​អាវុធ​ខ្លីម៉ាក​k៥៩ ចំនួន​១​ដើម ក្រោយពី​សាកសួរ​នាំ​នគរបាល​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន និង​កសាង​សំណុំរឿង បញ្ចូល​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​ដោយ​៖​កូ​ឡាប​

spot_img
×