Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា អះអាង​ពី​បរិមាណ​នាំចេញ​អង្ករ​របស់​កម្ពុជា ៤​ខែ​ដើមឆ្នាំ ២០២០​នេះ កើន​ដល់​កម្រិត​មួយ​ខ្ពស់ នៅក្នុង​រយៈពេល ១០​ឆ្នាំ​កន្លងមកនេះ​

spot_img

​ភ្នំពេញ​៖ បើ​យោងតាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ប្រទេស​កម្ពុជា​សម្រេចកា​រ​នាំចេញ​អង្ករ របស់ខ្លួន នៅក្នុង​រយៈពេល ៤​ខែ​ដើមឆ្នាំ​២០២០​នេះ បាន​ជាង ៣០​ម៉ឺន​តោន ដែល​បរិមាណ​នេះ​ស្មើនឹង​ជាង ៤៨% នៃ​ការនាំចេញ​សរុប​ក្នុង​ឆ្នាំ​២០១៩​។

​ការនាំចេញ​៤​ខែ​ដំបូង​មាន​ចំនួន ៣០០.២៥២ តោន គឺមាន​កំណើន​ចំនួន ៤១% បើ​ប្រៀប​ជាមួយ ៤​ខែ ដើមឆ្នាំ ២០១៩ ដែល​នាំចេញ បាន​ប្រមាណ​ត្រឹម ចំនួន ២១៣.៧៦៣ តោន តែប៉ុណ្ណោះ​។ នេះ​ជា​កំណើន​មួយ​ដែល​គួរ​ឲ្យ​កត់សម្គាល់​បំផុត​របស់​កម្ពុជា ដែល​បានសម្រេច​ការនាំចេញ​មាន​តួលេខ​ខ្ពស់បំផុត​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ នៃ​ការនាំចេញ​របស់​កម្ពុជា​ក្នុង​រយៈ​១០​ឆ្នាំ​ចុងក្រោយ​។ ដោយឡែក​សម្រាប់​ខែមេសា ឆ្នាំ ២០២០ ទោះបី​រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​យកចិត្តទុកដាក់​គិតគូរ​យ៉ាង​ហ្មត់ចត់ ចំពោះ​សន្តិសុខ​ស្បៀង​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​ផ្អាក​ការនាំចេញ “​អង្ក​រស​” មួយរយៈ​ពេល​ខ្លី​ក៏ដោយ ក៏​ការនាំចេញ​អង្ករ​ក្រអូប​របស់​កម្ពុជា​បានសម្រេច​ជាង ៦៩​ពាន់​តោន ដែល​ផ្តល់នូវ​តម្លៃ​មួយ​យ៉ាងខ្ពស់ សម្រាប់​អាជីវករ និង​អ្នករកស៊ី​នៅក្នុង​វិស័យ​ស្រូវ​អង្ករ​។​

​ការនាំចេញ​អង្ករ​កម្ពុជា ក្នុង​ខែ មេសា​ឆ្នាំ​២០២០ គឺ​សង្កេតឃើញថា ជាង ៣៩% គឺ​បាន​នាំទៅ​ប្រទេស​នៅ​ទ្វីបអឺរ៉ុប ជាង​៣០% ទៅ​ប្រទេស​ចិន ជាង​១៣% ទៅ​បណ្តា​ប្រទេស​នៅក្នុង​រដ្ឋ​សមាជិក​អាស៊ាន ជាពិសេស​ប្រទេស​ម៉ាឡេស៊ី និង ព្រុយ​ណេ ហើយ ១៨% ទៅកាន់​តំបន់​ផ្សេងៗ​ដែល​ក្នុងនោះ​ប្រទេស​អូស្ត្រាលី ញូ​ហ្សេ​ឡែ​ន មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ ការនាំចេញ​នេះ គឺមាន​កំនើន ជាង ៦១%​បៀ​ប​ធៀប​ទៅ​ខែ មេសា ឆ្នាំ ២០១៩​ដូចគ្នា​។​

​ម្យ៉ាងទៀត​ក្នុង រយៈពេល​៤​ខែ​ដើមឆ្នាំ ២០២០ នេះ​គឺ​ប្រទេស​កម្ពុជា​បាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន ចំនួន ៤១% ស្មើនឹង ១២២០៩៤ តោន ទៅកាន់​សហគមន៍​អឺរ៉ុប និង​ប្រទេស​អង់គ្លេស មាន​ចំនួន ៣២% ស្មើ ៩៧៣៣៧ តោន ប្រទេស​នៅក្នុង​សហគមន៍​អាស៊ាន មាន​ចំនួន​១៣% ចំនួន ៣៧៤២៨​តោន និង​បណ្តា​ប្រទេស​ផ្សេង​មាន​ចំនួន​១៤% ឬ ៤៣៣៩៣​តោន​។​

​បើ​យើង​ពិនិត្យមើល​កំណើន តាម​គោលដៅ​នីមួយ​យើង​ឃើញថា បណ្តា​ប្រទេស​គោលដៅ​ផ្សេងៗ​ដែល​ក្នុងនោះ​មាន​ប្រទេស​អូ​ស្តា​លី ញួ​ហ្សេ​ឡែ​ន កា​ប៉ុង មាន​កំណើន​ខ្ពស់ជាង​៧៩% សហគមន៍​អឺរ៉ុប​មាន​កំណើន ៤៩% ប្រទេស​ក្នុង​តំបន់​អាស៊ាន ២៩% និង ប្រទេស​ចិន​មាន​ចំនួន ២៨% ដែល​កំណើន​ជារួម​គឺ ៤០% ប្រៀប​ទៅ​ឆ្នាំ​២០១៩​៕ ដោយ ៖ សម្ផស្ស

spot_img
×