Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រូបមន្ត​ងាយៗ ដើម្បី​ធ្វើ​ឲ្យ​ផ្ទៃមុខ​ស​ម៉ដ្ឋ​រលោង​ទ្វេដង​

spot_img

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អាចធ្វើ​ឲ្យ​រន្ធ​ញើស លើ​មុខ​អ្នក​ប្រែជា​តូច ដោយ​មិនដឹង​ខ្លួន​។ តើ​មាន​អ្វី​ខ្លះទៅ​?

1. អ្នក​អាច​យក​ចេក​កិន​ឲ្យ​ម៉ត់ ហើយ​លាយ​ជាមួយ​ទឹកដោះគោ រួច​យកមក​លាប​លើ​មុខ​អ្នក​ដោយ​ទុក​ចំនួន​២០​នាទី ទើប​លាង​ទឹក​ចេញ​។ ក្រោយ​ពេលដែល​អ្នក​ប្រើ​រួច មុខ​អ្នកនឹង​ប្រែជា​ម៉ត់​រលោង ហើយ​ភ្លឺ​ខ្លាំង​។​

2. អ្នក​អាច​យក​ពងមាន់​ផ្នែក​ស លាយ​ជាមួយ​ទឹកឃ្មុំ រួច​យកមក​លាប​លើ​មុខ​អ្នក ដោយ​អាចធ្វើ​ឲ្យ​មុខ​អ្នក​មិនសូវមាន​ស្នាម​ជ្រួញ លេចឡើង​មក​ទេ​។​

3. អ្នក​អាចយ​កស្រូវ​សាលី លាយ​ជាមួយ​ទឹកដោះគោ​ជូរ រួច​លាយ​ជាមួយនឹង​ទឹក​ប៉េងប៉ោះ (​ប៉េងប៉ោះ​ស្រស់​យក​កិន​ទឹក​) ហើយ​យកមក​លាប​លើ​មុខ​ដោយ​ទុក​ចំនួន​២០​នាទី ទើប​លាង​ចេញ​។ រូបមន្ត​មួយ​នេះ អាចជួយ​ស្រោចស្រង់​ស្បែក​ខ្មៅ​បណ្តាល់មកពី​កម្តៅថ្ងៃ ឲ្យ​ប្រែ​ជាស​វិញ ហើយ​ភ្លឺ​។​

4. អ្នក​ក៏​អាច​ចិត​ដំឡូងបារាំង​ជា​បន្ទះៗ រួច​យកមក​បិត​លើ​មុខ​អ្នក នោះ​មុខ​អ្នកនឹង​មិនសូវមាន​ស្នាម​អ៊ុច​ខ្មៅ ថែមទាំង​បំបាត់​ស្នាម​លើ​មុខ​បាន​ទៀត​។​

5. អ្នក​អាច​ពិសា​ទឹកឃ្មុំ​បាន ព្រោះ​វា​អាចជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ទន់ ម៉ត់ ព្រមទាំង​កាត់បន្ថយ​ស្នាម​ជ្រួញ លើ​ផ្ទៃមុខ​អ្នក​បាន​ទៀត​។​

6. អ្នក​អាច​យក​ទឹកកក​ត្រដុស​ថ្នមៗ​លើ​មុខ​អ្នក​បាន ព្រោះ​វា​អាចជួយ​ផ្ចិត​រន្ធ​ញើស ថែមទាំង​អាចធ្វើ​ឲ្យ​ឈាម​ដើរ​ស្រួល​ទៀតផង​។​

​បញ្ជាក់​៖ រូបមន្ត​ទាំងឡាយ​នេះ សម្រាប់​អ្នក​ដែលមាន​ស្បែក​ឆាប់​ប្រតិកម្ម មិនគួរ​ប្រើ​ដោយ​គ្មាន​ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឡើយ ព្រោះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក​មុខ​អ្នក​បាន​៕

​អត្ថបទ​៖ health.com.kh

spot_img
×