Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រពឹសដៃ យកគ្រាប់បេ មកដំលើឈើ ផ្ទុះ​ស្លាប់ម្នាក់ និងរងរបួស៣នាក់ ពេលពលរដ្ឋ៤នាក់ ដើររកផ្សិតប៉ក់នៅចំណុចអូរជ្រៅ ប្រទះឃើញគ្រាប់បេ១គ្រាប់

spot_img

បាត់ដំបង៖ មានករណីប្រជាពលរដ្ឋចំនួន០៤នាក់​ បានដើររកផ្សិតប៉ក់នៅចំនុចអូរជ្រៅ ភូមិអូរក្រូច​ ឃុំតាតោក ស្រុកសំឡូត ខេត្ត​បាត់ដំបង ក៏បានប្រទះឃើញគ្រាប់បេចំនួន១គ្រាប់ រួចយកមកដំលើឈើបណ្តាលឲ្យផ្ទុះ​ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់ ។

អាជ្ញាធរមីនកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែឧសភា​ ឆ្នាំ២០២០ វេលាម៉ោង​៩និង២០​នាទីព្រឹក ប្រជាពលរដ្ឋចំនួន៤នាក់​ រស់នៅភូមិកំពេង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ បានដើររកផ្សិតប៉ក់ នៅចំនុចអូរជ្រៅ ភូមិអូរក្រូច​ ឃុំតាតោក ស្រុកសំឡូត ខេត្ត​បាត់ដំបង ក៏ប្រទះឃើញគ្រាប់បេចំនួន១គ្រាប់ រួចយកមកដំលើឈើ បណ្តាលឲ្យផ្ទុះ​ ស្លាប់​ ១នាក់ របួសធ្ងន់០២នាក់ និង របួសស្រាល​ ០១នាក់ ជនរងគ្រោះមានឈ្មោះ៖ ១- លុច លីណេ ភេទ ប្រុស​ អាយុ ១៥ឆ្នាំ (ស្លាប់)។ ២- ស្រី​ ពេជ្រ ភេទស្រី​ អាយុ​ ១៦ឆ្នាំ(របួសធ្ងន់លើផ្ទៃមុខ)។ ៣- ពិន ដាវុធ ភេទប្រុស​ អាយុ​ ២៥ឆ្នាំ (របួសធ្ងន់ ដាច់ដៃស្តាំត្រឹមកែងដៃ)។ ៤- នី ប៊ុនណាត ភេទប្រុស​ អាយុ​ ១៤ឆ្នាំ (របួសស្រាល ដាច់ចុងច្រមុះបន្តិច)។

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាល នៅមណ្ឌល​សុខភាព ទីរួមស្រុកសំឡូត​ ខេត្តបាត់ដំបង។

អាជ្ញាធរមីន​ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង​អស់ នៅពេលឃើញគ្រាប់មិនទាន់ផ្ទុះ សូមកុំយកមក​ ដុំ គប់លេង ឬកែច្នៃផ្សេងៗ វាអាចបណ្តាលឲ្យផ្ទុះស្លាប់ របួស​ ពិការ​ គ្រប់ពេល​ និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីន ដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល។

តាម​របាយការណ៍​រប​ស់លោក​វរសេនីយ៍ឯក កោ ស៊ុន​កាំ​ង អធិការនគរបាល​ស្រុក​សំឡូត បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​កើតហេតុ​មាន​ប្រជាពលរដ្ឋ​មួយក្រុម ដែលមាន​លំនៅដ្ឋាន​ស្ថិតនៅ​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានធ្វើ​ដំណើរ​ចូលក្នុង​ព្រៃ ចំណុច​ភូមិសាស្ត្រ​ខាងលើ ដើម្បីរ​កដក​ផ្សិត​ប៉ក់ យកទៅលក់​ចិញ្ចឹមជីវិត​។ ក្នុង​ពេលវេលា​ដូចខាងលើ បុរស​ម្នាក់​ឈ្មោះ លុច លី​ណេ អាយុ​១៥​ឆ្នាំ បាន​ប្រទះឃើញ​គ្រាប់កាំភ្លើង​ប្រភេទ​B40​មួយ​គ្រាប់ ដែលជា​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅ​សេសសល់​ពី​សម័យ​សង្គ្រាម​។ គាត់​បាន​យក​គ្រាប់​នេះ ទៅ​ដំ​លែង​នៅលើ​គល់ឈើ​នៅក្បែរនោះ​។ ពេល​កំពុង​ដំ​ក៏​បណ្តាល​ឲ្យ​គ្រាប់​ផ្ទុះឡើង​យ៉ាង​កក្រើក បណ្តាល​ឲ្យ​ស្លាប់​បុរស​អ្នក​ដំ​គ្រាប់​នោះ​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។ ចំណែក​អ្នក​នៅក្បែរនោះ ចំនួន​៣​នាក់​ផ្សេងទៀត​រងរបួស​ក្នុងនោះ​មាន​១-​ឈ្មោះ ស្រី​ពេជ្រ ភេទ ស្រី​អាយុ ១៦​ឆ្នាំ​(​របួសធ្ងន់​លើ​ផ្ទៃមុខ​)​។​២-​ឈ្មោះ ពិន ដា​វុ​ធ ភេទ​ប្រុស​អាយុ ២៥​ឆ្នាំ (​របួសធ្ងន់​ដាច់​ដៃស្តាំ​ត្រឹម​កែងដៃ​)​។ ៣-​ឈ្មោះ នី ប៊ុន​ណាត ភេទ ប្រុស​អាយុ ១៤​ឆ្នាំ (​របួសស្រាល ដាច់​ចុង​ច្រមុះ​បន្តិច​)​។ ជនរងគ្រោះ ត្រូវបាន​នាំយកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។

​លោក​វរសេនីយ៍ឯក អ៊ុក សារិន មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៣១០ បាន​ឲ្យ​ដឹងថា ទីកន្លែង​ដែលមាន​ករណី​ផ្ទុះ​គ្រាប់​ខាងលើនេះ ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៨ គីឡូម៉ែត្រ​ពី​ប៉ុស្តិ៍នគរបាល​ព្រំដែន​ពាម​តា ចំណុះ​ឲ្យ​វរ​សេនា​តូច​លេខ​៣១០​។ ជាទូទៅ​ក្នុងភូមិ​សាស្ត្រ​នេះ មាន​ប្រជាពលរដ្ឋ​លោក​ចេញ ចូល ប្រកប​របរ​ចិញ្ចឹមជីវិត ដោយ​ការ​បេះ​ផ្លែឈើព្រៃ ឬ​ដក​ផ្សិត​ជាដើម​។ ដោយសារ​ភូមិសាស្ត្រ​នេះ ជា​អតីត​ជា​សមរភូមិ​ប្រយុទ្ធ​ពី​សម័យ​សង្គ្រាម​សំណល់​ជា​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ មាននៅ​រាយប៉ាយ​ច្រើន ទាំង​នៅលើ​ដី​និង​បង្កប់​ក្នុង​ជម្រៅ​ដី ហើយ​យូរៗ​ម្តង​មាន​ករណី​គ្រោះថ្នាក់ ដោយ​យុទ្ធភណ្ឌ​នេះ ពិតជា​បានកើត​ឡើង និង​បង្ក​ឲ្យ​មាន​មហន្តរាយ​ដល់​អាយុជីវិត​មនុស្ស ឬ​ពិការភាព​ផងដែរ​៕ដោយ៖អ៊ុង សារុំ

spot_img
×