Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​មូលដ្ឋាន​ជ្រើសរើស​កសិករ​ដាំ​បន្លែ​ពិតប្រាកដ ដើម្បី​ចែកជូន​ពូជ​គាត់​ឲ្យ​បាន​ត្រឹមត្រូវ​

spot_img

​បាត់ដំបង​៖​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ជំរុញ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ត្រូវ​ចុះ​ស្រង់​ស្ថិតិ​កសិករ​ដែលជា​អ្នក​ដាំ​បន្លែ​ឲ្យ​ពិតប្រាកដ​ច្បាស់លាស់ ដើម្បី​រាជរដ្ឋាភិបាល​ចែក​ពូជ​បន្លែ​ជូន​ដល់​ពួកគាត់​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ពួកគាត់​អាច​យកទៅ​ដាំ​ដុះ​បាន​ផល សម្រាប់​បរិភោគ​ខ្លួនឯង​ផង​និង​សម្រាប់​ការផ្គត់ផ្គង់​ក្នុង​ទីផ្សារ​ផង ចៀសវាង​ផ្ដល់​ដល់​អ្នក​មិន​ចូលចិត្ត​ដាំ​បន្លែ​ហើយ​យក​ពូជ​ទៅ​ទុកចោល​។​

​ការលើកឡើង​នេះ ក្នុង​សិក្ខា​សាល​ផ្សព្វផ្សាយ​ការផ្គត់ផ្គង់​គ្រាប់ពូជ​បន្លែ​និង​ដំណាំ​រួមផ្សំ ដោយ​ឥតគិតថ្លៃ​ដល់​កសិករ​កាលពី​ថ្ងៃទី​០​ឮ​៥​ខែឧសភា​ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ឯកឧត្តម វង់ សណ្ដាប់ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​គ្រប់គ្រង​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា​។​

​ឯកឧត្តម វង់ សណ្ដាប់ បាន​មានប្រសាសន៍ថា ដោយសារ​គ្រាប់ពូជ​បន្លែ​មានកំណត់ អាជ្ញាធរ​ត្រូវ​ផ្សព្វផ្សាយ ឲ្យ​បាន​ទូលំទូលាយ​ដល់​កសិករ កម្មករ​ឬ​ពលរដ្ឋ​ចង់​ដាំ​បន្លែ​ពិតប្រាកដ មក​ទទួលយក​គ្រាប់ពូជ​តាម​ទីកន្លែង ឬ​ពេលវេលា​កំណត់ ដើម្បី​ចែក​ដល់​ពួកគាត់ ព្រោះ​គោលដៅ​របស់​រាជរដ្ឋាភិបាល គឺ​ចង់​ឲ្យ​គ្រាប់ពូជ​ទាំងអស់នោះ យកទៅ​ដាំ​ដុះ​បន្ត​។ ការយក​គ្រាប់ពូជ​បន្លែ​ទៅ​ដាំ​បាន​ពិតប្រាកដ វា​អាច​ឲ្យ​កម្ពុ​ជាមាន​បន្លែ​សម្រាប់​បរិភោគ​កាន់តែច្រើន ហើយ​អាចជួយ​កាត់បន្ថយ​នូវ​ការនាំ​ចូល​ពី​ក្រៅប្រទេស និង​បើ​ការដាំ​បន្លែ​មាន​សុវត្ថិភាព​ទៀត​នោះ គឺអាច​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​បាន​ផងដែរ​។​

​លោក អ៊ុយ សុធាវី អភិបាលរង​ខេត្តបាត់ដំបង បាន​មានប្រសាសន៍​លើកឡើងថា បច្ចុប្បន្ន​កសិករ​នៅក្នុង​ខត្ត​បាត់ដំបង បាន​បង្កើន​ការដាំ​បន្លែ​ជា​បន្តបន្ទាប់ ដែលមាន​ទាំង​ការដាំ​បន្លែ​សរីរាង្គ បន្លែ​សុវត្ថិភាព​និង​បន្លែ​រោង​សំណាញ់​យូ​វី​ជាដើម ដែល​បន្លែ​ទាំងអស់នេះ អាច​ផ្គត់ផ្គង់​ក្នុង​ខេត្ត​ផង និង​នាំទៅ​លក់​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយចំនួនទៀត​។​

​គួរបញ្ជាក់​ផងដែរ​ថា ចាប់ពី​ឆ្នាំ​២០១៦ រហូតដល់​ដំណាច់​ខែមករា​ឆ្នាំ​២០២០ រាជរដ្ឋាភិបាល បាន​ចែក​ពូជ​បន្លែ​ដល់​កសិករ ដោយ​ឥតគិតថ្លៃ​ចំនួន​ជាង​២៩៤.០០០​គ្រួសារ​ហើយ​។ ពាក់ព័ន្ធ​នឹង​ការដាំ​បន្លែ​នេះដែរ រាជរដ្ឋាភិបាល បាន​ទម្លាក់​ឥណទាន​កម្ចី​ចំនួន ៥០​លាន​ដុល្លារ តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ​កសិក​ម្ម ដើម្បី​ឲ្យ​កសិករ​ខ្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​បំផុត ក្នុង​ការយក​ទុន​ទៅ​បង្កើន​ការដាំដុះ​បន្លែ​ថែមទៀត ក្នុង​គោលបំណង​កាត់បន្ថយ​ការ​នាំចូល​បន្លែ មកពី​ខាងក្រៅ​ប្រទេស ៕​ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×