Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មាន​ទីផ្សារងងឹត​ជួញដូរ​អាវុធ នៅ​ក្រុង​សៀមរាប , នគរបាល​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ជួញដូរ​អាវុធ​ពិត និង​ប្រើ​ហ្គាស ខុសច្បាប់​

spot_img

​សៀមរាប ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​នៅ​រសៀល បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២០​ក្រោម​ការចង្អុលបង្ហាញ​ពី ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត​សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មានការ​សហការ​ពី នាយកដ្ឋាន​ជំនាញ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដោយមាន​ការ សម្របសម្រួល​នីតិវិធី ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប និង​មានការ​ឯកភាព​ពី លោកស្នងការ​នគរបាល​ខេត្ត កម្លាំង​សមត្ថកិច្ច​នគរបាល​ផែន​ការងារ​សន្តិសុខ ខេត្តសៀមរាប បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​ជួញដូរ​អាវុធ​ខុសច្បាប់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហួត សុធី​ស្នងការរង​ទទួល​ការងារ​សន្តិសុខ ដែល​បាន​ដឹក​នៃ​កម្លាំង​ផ្ទាល់ កម្លាំង​ការិយាល័យ​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជា​អ្នកអនុវត្ត បានធ្វើការ​ស្រាវជ្រាវរ​ក​ឃើញ អនុវត្ត​ដីការ​បញ្ជា​ឲ្យ​ចូលខ្លួន​មុខសញ្ញា​សង្ស័យ​ម្នាក់ ឈ្មោះ អ៊ុំ ពេជ្រ​រស្មី​ឧ​ត្ត​ម ភេទ​ប្រុស អាយុ ២០​ឆ្នាំ ដែលមាន​ទីលំនៅ​ភូមិ​ស្វាយដង្គុំ សង្កាត់ ស្វាយដង្គុំ ក្រុង​/​ខេត្តសៀមរាប ដែល​បានធ្វើ​សកម្មភាព បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លក់​នៅ អាវុធ​ពិត អាវុធ​ប្រើ​ហ្គាស បាញ់​គ្រាប់​ដែក គ្រាប់​ជ័រ ដែលជា​អំពើ​ចរាចរណ៍​ជួញដូរ​អាវុធ​ខុសច្បាប់ នៅក្នុង​ខេត្តសៀមរាប ។ ក្រោយ​ការសាកសួរ សាមីខ្លួន​បាន​ឆ្លើយ​សារភាព ថា ខ្លួន​ពិតជា​បាន ធ្វើ​សកម្មភាព​ជួញដូរ​អាវុធ ដោយ​ខុសច្បាប់​មែន ហើយ​កន្លងមក បាន​លក់​ចេញ​នូវ​អាវុធ​ពិត​ចំនួន​០២​ដើម និង​អាវុធ​ប្រើ​ហ្គាស ប្រើ​គ្រាប់​ដែក ជ័រ បានជា​ច្រើន​ដើម ទៅតាម​បណ្ដា​ខេត្ត និង​រាជធានី ហើយ​ពេល​ឆែកឆេ ផ្ទះ​បាន​រកឃើញ​កាំភ្លើង​ប្រភេទ​ហ្គាស​ចំនួន ៣​ដើម និង​គ្រាប់​ពិត​ចំនួន ១០០​គ្រាប់ គ្រាប់​ដែក ៤​ប្រអប់ គ្រាប់​ជ័រ ដប​ហ្គាស​មួយចំនួនទៀត បច្ចុប្បន្ន សមត្ថកិច្ច​បាន​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​តុលាការ ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ៕​ដោយ​៖​កូ​ឡាប​


spot_img
×