Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ប៉ុស្តិ៍​តាខ្មៅ​ម្នាក់ ជួញដូរ​គ្រឿងញៀន រត់គេច​ខ្លួន​ចេញពី​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​តាខ្មៅ

spot_img

​ខេត្ត​កណ្តាល​៖ អាវុធហត្ថ​ក្រុង​តាខ្មៅ បាន​ធ្វើឲ្យ​មាន​ការធ្វេសប្រហែ​ស បណ្តាល​ឲ្យ​មុខសញ្ញា​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​គ្រឿងញៀន​ម្នាក់ ដែល​ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​តាខ្មៅ បាន​រត់គេចខ្លួន ពី​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​តាខ្មៅ មុន​បញ្ជូនមក​តុលាការ​។

​លោក​វរសេនីយ៍ឯក ទូច អ៊ី​ណាន មេបញ្ជាការរង​ខេត្ត​កណ្ដាល ទទួល​ផែន​យុត្តិធម៌ និយាយថា ជនសង្ស័យ​ដែល​ត្រូវ​គេច​ខ្លួន​ឈ្មោះ លាង វិចិត្រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មន្ត្រី​ប៉ូលីស​ប៉ុស្តិ៍​តាខ្មៅ​។ ក្រោយពេល​ដែល​មុខសញ្ញា​រត់​បាត់ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់ខ្លួន​មកវិញ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×