Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការ បង្កើត​ប្រព័ន្ធ​ទូរស័ព្ទ Hotline ដើម្បី​ឆ្លើយឆ្លង​ព័ត៌មាន​ជាមួយ​ប្រជាពលរដ្ឋ ក្នុង​ការសុំ​អន្តរាគមន៍​ផ្សេងៗ​

spot_img

​កំពង់ស្ពឺ ៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​បើក​កិច្ចប្រជុំ​ស្ដីពី​ការបង្កើត​ប្រព័ន្ធ​ទូរស័ព្ទ Hotline ដើម្បី​ទទួល​ការហៅ​ចូល​ពី​ប្រជាជន​ក្នុង​ការសុំ​អន្តរាគមន៍​ផ្សេងៗ​ពី​កងកម្លាំង​នគរបាលជាតិ​នៅ​ទូទាំងប្រទេស ពិសេស​ពាក់ព័ន្ធ​ការអនុវត្ត​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។ ប្រព័ន្ធ​ទូរស័ព្ទ Hotline ដើម្បី​ឆ្លើយឆ្លង​ព័ត៌មាន​ជាមួយ​ប្រជាពលរដ្ឋ ” ហៅចូល​ដោយ​ឥតគិតថ្លៃ​គ្រប់​ប្រព័ន្ធ​គឺ​លេខ ១១៧​។

​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នេះ​ធ្វើឡើង​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នា​ព្រឹក​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២០​នេះ ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ និង ឯកឧត្តម ម៉ូ​វ ចរិយា ប្រធាន​និយ័តកម្ម​ទូរគមនាគមន៍​កម្ពុជា ព្រមទាំង​មានការ​ចូលរួម ពី​ថ្នាក់ដឹកនាំ​សេនាធិការដ្ឋាន ប្រធាន អនុប្រធាននាយកដ្ឋាន​ពាក់ព័ន្ធ និង​អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និង​មន្ត្រី​ជំនាញ​បច្ចេកទេស​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ រួមជាមួយ​តំណាង​ក្រុមហ៊ុនទូរស័ព្ទ​ទាំងអស់​នៅ​កម្ពុជា ។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ឆ្លើយតប​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​មក​មន្ត្រី​ជំនាញ​តាមរយៈ​ប្រព័ន្ធ​ព័ត៌មាន​ទាន់​ហេតុការណ៍ ១១៧ (Hotline-117) ពាក់ព័ន្ធ​និង​ការ​រឹតបន្តឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ការស្នើសុំ​អន្តរាគមន៍​នានា​របស់​ប្រជាជន ។
​ក្រុមការងារ Hotline មាន​ភារកិច្ច​ទទួល​ការហៅ​ចូល​របស់​ប្រជាជន ដើម្បី​សុំ​អន្តរាគមន៍​ផ្សេងៗ និង​ធ្វើ​អន្តរាគមន៍​ឆ្លើយតប តាម​ខ្សែបណ្តោយ​ការងារ ដើម្បី​ផ្តល់​សេវា​ជូន​ប្រជាជន​តាម​ប្រព័ន្ធ​ព័ត៌មាន​សង្គម Facebook , វិទ្យុ , ទូរទស្សន៍ និង​សារព័ត៌មាន​ផ្សេងៗ​ទៀត ពិសេស​ដោះស្រាយ​ចម្ងល់​ទាំងឡាយ របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ទៅនឹង​កិច្ចប្រតិបត្តិការ​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។​

​ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​តំណាង​ក្រុមហ៊ុនទូរស័ព្ទ​ទាំងអស់ បាន​ឯកភាពគ្នា លើ​កិច្ចការ​មួយចំនួន​ដូចខាងក្រោម​៖ -​ទូរគមនាគមន៍​កម្ពុ​ជា ផ្តល់​ទូរស័ព្ទ​លើ​តុ (IP phone Hotline) ចំនួន​៣០​គ្រឿង ផ្គត់ផ្គង់​ការដំឡើង​ទាំងស្រុង និង​ផ្តល់​សេវា​អ៊ីនធឺណិត​សម្រាប់​ប្រើប្រាស់ ជូន​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ -​អំពី​បញ្ហា ShortCode ដែល​ក្រុមហ៊ុនទូរស័ព្ទ​មួយចំនួន ប្រើប្រាស់​កន្លងមក មាន​ផល​រំខាន​ដល់​ប្រព័ន្ធ Hotline ១១៧ និង​ប្រព័ន្ធ​ទូរស័ព្ទ Hotlines ផ្សេងទៀត​របស់​ស្ថាប័នរដ្ឋ ត្រូវធ្វើ​ការផ្លាស់ប្តូរ​តាម​គោលការណ៍ របស់​និយ័តកម្ម​ទូរគមនាគមន៍​កម្ពុជា បានកំណត់ ឯកភាព​ខាង​តំណាង​ក្រុមហ៊ុនទូរស័ព្ទ​ទាំងអស់ បាន​ឯកភាព​ទទួលយក ប៉ុន្តែ​សុំ​ពេលវេលា ដើម្បី​ជូនដំណឹង​ដល់​អតិថិជន របស់ខ្លួន​ជាមុនសិន​។ -​អំពី​បញ្ហា​ស៊ីម​កាត ដែល​ក្រុមហ៊ុន បាន​លក់​ជូន​អតិថិជន​ប្រើប្រាស់​កន្លងមក ដោយ​ពុំមាន​ភ្ជាប់​ឯកសារ​អត្តសញ្ញាណប័ណ្ណ​ច្បាប់​ចម្លង​ត្រឹមត្រូវ ឯកសារ​ក្លែងក្លាយ ឬ ពុំមាន​អត្តសញ្ញាណប័ណ្ណ​ពិតប្រាកដ​នោះ បញ្ហា​នេះ​ខាង​ក្រុមហ៊ុនទូរស័ព្ទ នឹង​ខិតខំ​កែលម្អ​តាម​បទ​កំណត់​របស់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​៕​ដោយ​៖​កូ​ឡាប​

spot_img
×