Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន ចិន​គ្រោង​ចំណាយ​ទឹកប្រាក់ ១៦០​ លាន​ដុល្លារ​ សាងសង់​ស្ថានីយ៍​ចំណត​យានយន្ត​ធុន​ធំ​

spot_img

​ក្រុមហ៊ុន China Good Cars Holding Ltd បង្ហាញ​គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ៍ចំណត​យានយន្ត​ធុន​ធំ ទំនើប នៅ​ជាយ​រាជធានី​ភ្នំពេញ ក្នុង​ទឹកប្រាក់​វិនិយោគ​ប្រមាណ​១៦០​លាន ដុល្លារ​អាមេរិក ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​។​

​នៅ​ថ្ងៃទី ៥​ឧសភា​នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានទទួល​ជួប​ជាមួយ តំណាង​ក្រុមហ៊ុន China Good Cars Holding Ltd;. ដើម្បី​ពិភាក្សា​លើ​គម្រោង​ស្នើសុំ​វិនិយោគ​លើ​វិស័យ​ដឹកជញ្ជូន​សាធារណៈ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ទឹកប្រាក់​សរុប​ប្រមាណ ១៦០​លាន ដុល្លារ​អាមេរិក​។​

​បើ​យោងតាម​ក្រសួង​សាធារណការ ក្នុង​ជំហាន​ដំបូង ក្រុមហ៊ុន​ស្នើសុំ​វិនិយោគ​សាងសង់​ស្ថានីយ៍​ចំណត​យានយន្ត​ធុន​ធំ ទំនើប នៅ​ជាយ​រាជធានី​ភ្នំពេញ ដើម្បី​រំដោះ​ចរាចរណ៍​ដ៏​មមាញឹក​ពី​ចំណុចកណ្តាល​រាជធានី ព្រមទាំង​វិនិយោគ​លើ​គម្រោង​ដឹកជញ្ជូន​សាធារណៈ​តាម​រថយន្តក្រុង​លើ​បណ្តាញ​ផ្លូវជាតិ ដើម្បី​ត​ភ្ជាប់​ទៅ​តំបន់​ក្រៅ​ក្រុង​និង​ទៅ​បណ្តា​ខេត្ត​នានា​នៅ​ជិតៗ​រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ស្វាគមន៍ និង​គាំទ្រ​គម្រោង​នេះ ដោយ​ផ្តល់​អនុសាសន៍​ឱ្យ​ក្រុមហ៊ុន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក សិក្សា​លើ​លក្ខណៈ​បច្ចេកទេស​ឱ្យបាន​ល្អិតល្អន់ និង​សុំឱ្យ​ក្រុមហ៊ុន​ដាក់ពាក្យ​ស្នើសុំ​វិនិយោគ ទៅ​ច្រកចេញចូល​តែមួយ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​អាច​ទទួលបាន​ភាពអនុគ្រោះ​នានា ស្របទៅតាម​ច្បាប់​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្រុមហ៊ុន​បាន​សំដែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការគាំទ្រ​របស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ហើយ​សន្យា​នឹង​បន្តការងារ​ទៅតាម​អនុសាសន៍​នានា របស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ផងដែរ ​៕ ដោយ ៖ សម្ផស្ស

spot_img
×