Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្ដទៅបុកនឹងរថយន្ដមួយទៀត ដែលនៅចាំស្តុប បណ្ដាលឲ្យដាច់កង់រងការខូចខាត យ៉ាងដំណំ (វីដេអូ)

spot_img

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជោកជាំបើករថយន្ដទៅបុកនឹងរថយន្ដមួយទៀតដែលនៅចាំស្តុបបណ្ដាលឲ្យដាច់កង់រងការខូចខាតយ៉ាងដំណំ និងបាក់បង្គោលស្លាកលេខផ្លូវមួយដើមទៀត។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ដែលស្ថិតតាមបណ្ដោយផ្លូវព្រះសីហនុកែងនឹងផ្លូវ១៩៩ ត្រង់ចំណុចស្ដុបអូរឡាំពិត ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងតាមប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានចេញពីខេត្តកំពុងសោមដើម្បីមកធ្វើប័ណ្ណបើកបរនៅក្រុងភ្នំពេញ ដែលបើករថយន្ដម៉ាក កាមរីហាយប្រ៊ីតពណ៌ទឹកមាស ពាក់ផ្លាក​លេខភ្នំពេញ2T-4897 ក្នុងទិសដៅពីលិចមកកើត លុះមកដល់ចំណុចស្ដុបភ្លើងពណ៌ក្រហមក៏ឈប់ ខណៈពេលនោះក៏មានរថយន្ដម៉ាក ម៉ាស់ស្ដាមួយគ្រឿងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2Z-1854 ដែលធ្វើដំណើរស្របទិសគ្នាបុកគូទរថយន្ដគាត់ពេញទំហឹងតែម្ដងបណ្ដាលឲ្យរងការខូចខាតរថយន្ដពីខាងក្រោយយ៉ាងដំណំ និងទៅបង្គោលស្លា កលេខផ្លូវមួយដើមទៀត ភ្លាមៗនោះខាងម្ចាស់រថយន្ដបង្កដោយមានសភាពស្រវឹងក៏បានទាក់ទងឲ្យអ្នកតំណាងមកជួយដោះស្រាយ ចំពោះករណីចរាចរណ៍ខាងលើនេះគ្មានអ្នករងរបួសឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតបានឲ្យភាគីទាំង២ដោះស្រាយគ្នាតែនិយាយគ្នាមិនត្រូវក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿទៅរក្សាទុកនៅ​ការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ​ រង់ចាំធ្វេីការ​ដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖CEN


spot_img
×