Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត និង​ម៉ូតូ​បុក​គ្នា បាត់បង់​ជីវិត បុរស​ជនជាតិ​ឡាវ​ម្នាក់​

spot_img

​រតនគិរី ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​និង​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ម្នាក់​បាត់បង់​ជីវិត​នៅនឹងកន្លែង​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង​នៅ​ភូមិ​វ៉ង ឃុំ​កា​ចូ​ន ស្រុក​វើ​ន​សៃ ខេត្តរតនគិរី វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បាន​រាយការណ៍​ថា គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ទឹកកក និង​ម៉ូតូ ក្នុងទិសដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​

​ជនរងគ្រោះ​ឈ្មោះ​ស៊ូ ដែង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ខ្មែរ​ជនជាតិ​ឡាវ មាន​ទីលំនៅ​ភូមិ​ប៉ុង ឃុំ​ប៉ុង ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​។ អ្នក បើកបរ​រថយន្ត​ពុំ​ដឹង​អត្តសញ្ញាណ បាន​រត់គេចខ្លួន​បាត់​មិន​ទទួលខុសត្រូវ​។​

​តាម​ការសន្និដ្ឋាន នៅ​កន្លែងកើតហេតុ ជនបង្ក​បើករថយន្ត​ក្នុង​ល្បឿន​លឿន ក៏​បណ្តាល​ឲ្យ​បុក​ម៉ូតូ​ជនរងគ្រោះ​ស្លាប់​តែម្តង​។​

​បន្ទាប់ពី​មាន​ហេតុការណ៍ កម្លាំង​ជំនាញ​ចុះ​ដល់​កន្លែងកើតហេតុ និង​​ធ្វើ​កំណត់ហេតុ តាម​នីតិវិធី ប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ វត្ថុតាង​រថយន្ត​និង​ម៉ូតូ ត្រូវបាន​យកមក​រក្សាទុក នៅ​អធិកា​ដ្ឋា​ន​នគរបាល​ស្រុក​វើ​ន​សៃ បណ្តោះអាសន្ន ដើម្បី​អនុវត្តតាម​នីតិវិធី​៕ ដោយ​៖ សុខុម​

spot_img
×