Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ប្រុស​ស្រី​ចំនួន​១៣​នាក់ ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្ត ឆ្មក់​ចាប់បាន នៅក្នុង​ផ្ទះសំណាក់​យីហោ​៦៦ នៅក្នុង​ក្រុង​ដូន​កែវ

spot_img

​តាកែវ​៖ នៅ​ព្រឹក​ថ្ងៃទី ៦ ខែឧសភា​នេះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តតាកែវ បាន​ឆ្មក់​ចុះ​ឆែកឆេ​ទីតាំង​ផ្ទះសំណាក់​យីហោ ៦៦ នៅ​ភូមិ​ប្រ​ហ៊ូ​ត សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ឃាត់ខ្លួន​មនុស្ស​ចំនួន ១៣​នាក់​ប្រុស ៧​នាក់ ស្រី ៦​នាក់ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​បន្ទប់ ។

​លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្តតាកែវ លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី បាន​ឲ្យ​ដឹងថា ការចុះ​ឆែកឆេ​ទីតាំងនៅ​ក្នុងផ្ទះ​សំណាក់​យីហោ​៦៦ នេះ​គឺមាន​ការបញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡា ឡៃ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ និង​មាន​សម្របសម្រួល នីតិវិធី​ច្បាប់​ដោយ​លោក ជីវ ចាន់​តា​រ៉ា ព្រះរាជអាជ្ញា​អម​សាលាតំបូង​ខេត្តតាកែវ ធ្វើ​ការចុះ​ឆែកឆេ​នៅក្នុង​ផ្ទះសំណាក់​យីហោ ៦៦ វេលា​ម៉ោង ៧​ព្រឹក ដោយ​ក្នុងនោះ​យើង​បាន​ឆែកឆេ​ចំនួន ១៤​បន្ទប់ ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន បាន​យុវជន​ប្រុស​ស្រី​ចំនួន ១៣​នាក់ ។ ក្នុងនោះដែរ សមត្ថកិច្ច យើង​បាន​ឆែកឆេ​រកឃើញ​នៅ​សម្ភារ​សេព​គ្រឿងញៀន មាន​ដប​ទុយោ​បឺត ដែកកេះ និង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​មួយចំនួន ។

​លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី បានធ្វើការ​អំពាវនាវ​ដល់​ម្ចាស់​ផ្ទះសំណាក់ កុំ​ចូលរួម​លាក់កំបាំង ការជួញដូរ ក៏ដូចជា​ការប្រើប្រាស់​គ្រឿងញៀន ពីព្រោះ​សកម្មភាព​នេះ គឺជា​អំពើ​ខុសច្បាប់ ៕​ដោយ​៖ តាកែវ​

spot_img
×