Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជបណ្ឌិត្យសភាកម្ពុជា និង​ក្រសួងទេសចរណ៍ ឯកភាព​អនុវត្ត​ការងារ​រួមគ្នា​ចំនួន ៤​ចំណុច ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯក​
​ឧ​ត្ត​ម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដើម្បី​ពិភាក្សា​ការងារ សហការ​រួមគ្នា រវាង​ស្ថាប័ន​ទាំងពីរ និង​ជំរុញ​វិស័យ​ទេសចរណ៍ នៅក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២០​នេះ ។​

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា និង​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ឯកភាព​សហការ អនុវត្ត​ការងារ​រួមគ្នា លើ​ចំណុច​ចំនួន​៤​រួមមាន​៖ រៀបចំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លើ​វិស័យ​ទេសចរណ៍​តាម​ស្តង់ដារ​អាស៊ាន ដោយ​បណ្តុះបណ្តាល​នៅ​រាជបណ្ឌិត្យសភាកម្ពុជា ។ ដំណើរការ​បណ្តុះបណ្តាល​នេះ នឹង​អនុវត្ត​ក្រោយពេល​កូ​វីដ​១៩ បញ្ចប់​។ បង្កើត​មជ្ឈមណ្ឌល China Ready Center នៅ​រាជបណ្ឌិត្យសភាកម្ពុជា​។ ស្ថាប័ន​ទាំងពីរ នឹង​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ក្នុងពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​។ ក្រសួងទេសចរណ៍​និង​រាជបណ្ឌិត្យសភាកម្ពុជា នឹង​ប​ង្តើ​ត​ឱ្យមាន​នូវ​ការសិក្សា​ស្រាវជ្រាវ​, បណ្តុះបណ្តាល​, និង​ការអនុវត្តន៍​ជាក់ស្តែង ទៅលើ​វិស័យ​ទេសចរណ៍​នេះ​។​

​រាជបណ្ឌិត្យសភាកម្ពុជា (​រ​.​ប​.​ស​.​ក​.) ជា​គ្រឹះស្ថានសាធារណៈរដ្ឋបាល ស្ថិតក្រោម​អាណាព្យាបាល​បច្ចេកទេស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ស្ថិតក្រោម​អាណាព្យាបាល​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ រ​.​ប​.​ស​.​ក​. មាន​បេសកកម្ម​ដឹកនាំ​គ្រប់គ្រង អភិវឌ្ឍ​ការសិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា បច្ចេកទេស បណ្តុះបណ្តាល និង​អភិវឌ្ឍ​ធនធាន​បញ្ញាញាណ​ជាន់ខ្ពស់​របស់​ជាតិ​។​

​រាជបណ្ឌិត្យសភាកម្ពុជា មាន​ភារកិច្ច​ជាអាទិ៍ ដូចតទៅ​៖ គ្រប់គ្រង​និង​ពង្រីក​ការស្រាវជ្រាវ វិទ្យាសាស្ត្រ​លើ​គ្រប់​វិស័យ​, ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​ស្រាវជ្រាវ​ជាមួយ​ក្រសួង ស្ថាប័ន អង្គការ​ជាតិ និង​អន្តរជាតិ ព្រមទាំង​ដៃគូ​អភិវឌ្ឍ​នានា ដែលមាន​គោលបំណង​ដូចគ្នា​, រៀបចំ​វេទិកា​វិទ្យាសាស្ត្រ​លើ​គ្រប់​វិស័យ ដើម្បី​ផ្តល់​ធាតុ​ចូលក្នុង​ការរួម ចំណែក​អភិវឌ្ឍ​ប្រទេស​, បណ្តុះបណ្តាល ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​លើ​គ្រប់​វិស័យ​, ប្រមូល ចងក្រង បោះពុម្ពផ្សាយ និង​តម្កល់​ឯកសារ ស្នាដៃ​ស្រាវជ្រាវ​និង​របក​គំ​ហើយ​នានា​, ប្រមូលផ្តុំ​កម្លាំង​បញ្ញាញាណ​របស់​ជាតិ​និង​អន្តរជាតិ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​, លើកសំណើ​ជូន​គ្រឿង​ឥស្សរិយយស ឬ​គោរមងារ​វិទ្យាសាស្ត្រ ដល់​ឥស្សរជន​ឆ្នើម​ជាតិ និង​អន្តរជាតិ​, អភិរក្ស​និង​អភិវឌ្ឍ​ការប្រើប្រាស់​ភាសា និង​អក្សរ​ខ្មែរ​ប្រកបដោយ​និរន្តរភាព ព្រមទាំង​រក្សាបាន​នូវ​អត្តសញ្ញាណ​ជាតិខ្មែរ​, ស្រាវជ្រាវ អភិរក្ស និង​អភិវឌ្ឍ​ធនធានធម្មជាតិ និង​វប្បធម៌​, ចូលរួមចំណែក និង​ធ្វើ​កិច្ចសហប្រតិបត្តិការ ក្នុងការ​ការពារ​កម្ម​សិទ្ធិ​បញ្ញា​ខាង​ផ្នែក​វិទ្យាសាស្ត្រ​គ្រប់​វិស័យ​, ពិនិត្យ​និង​វាយតម្លៃ​ស្នាដៃ ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ជាន់ខ្ពស់​, អនុវត្ត​ភារកិច្ច​ផ្សេងៗ​ទៀត ដែល​ទីស្តីការគណៈរដ្ឋមន្ត្រី និង​រាជរដ្ឋាភិបាល​ប្រគល់ជូន​៕​ដោយ​៖​សម្ផស្ស​

spot_img
×