Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នឹងត្រូវ​បាន​បើកចំហរ​ទស្សនកិច្ច ស្វែងយល់​ដោយ​ទទួល​ស្វាគមន៍​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​

spot_img

CAMSOC-​ភ្នំពេញ​៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា មានប្រសាសន៍ថា ក្រោយ​បញ្ចប់​ការសាងសង់ នា​ដំណាច់ឆ្នាំ​២០២០ ហើយ​នៅក្រោយ​ដើមឆ្នាំ​២០២១​តទៅ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នឹងត្រូវ​បាន​បើកចំហរ​ទស្សនកិច្ច ស្វែងយល់ ដោយ​ទទួល​ស្វាគមន៍​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​។​

​ឯកឧត្តម​អះអាងថា នេះ​ជា​ផែនការកម្ម​វិធី​របស់​ឯកឧត្តម ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដើម្បី​បើកឱកាស​ទូលាយ ជូន​ដល់​សិស្ស និស្សិត យុវជន មគ្គុទេសក៍​ទេសចរណ៍ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ សម្រាប់​កិច្ច ការ​ស្រាវ​ស្រាវ​ស្វែងយល់ កម្សាន្ត ទេសចរណ៍ ដើម្បី​ធ្វើ​ឲ្យ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្លាយជា​តំបន់​ទេសចរណ៍​ថ្មី​មួយ ការសិក្សា​ថ្មី​មួយ កន្លែង​អប់រំ​ថ្មី​មួយ ដើម្បី​បញ្ជ្រាប​ការយល់ដឹង ឲ្យ​ពួកគាត់​ស្រឡាញ់​កីឡា ហេដ្ឋារចនាសម្ព័ន្ធ​កីឡា សម្រាប់​គ្រប់​គ្រឹះស្ថានសិក្សា គ្រប់​ក្រសួង​ស្ថាប័ន ដែល​ចង់ទៅ​ធ្វើ​ធ្វើ​ទស្សនកិច្ច​ស្វែងយល់ ពី​ភាព​លេចធ្លោ ភាព​អស្ចារ្យ​ប៉ុណ្ណា ដើម្បី​ផ្សព្វផ្សាយ​ពី​កេរ្តិ៍ដំណែល​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​។​

​ឯកឧត្តម​អគ្គលេខាធិការ​បន្ថែមទៀត​ថា សូម​មហាជន​រង់ចាំ​ទទួល​នូវ​សមិទ្ធផល​ដ៏​អស្ចារ្យ​ថ្មី​មួយ​នេះ​ទាំងអស់គ្នា នា​ដើមឆ្នាំ​២០២១​តទៅ ហើយ​យើង​នឹងធ្វើ​កម្មវិធី​នានា ឲ្យ​បានល្អ​ប្រសើរ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ទៅដល់​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ក្នុង​គោលបំណង​ឲ្យ​គាំទ្រ​ដល់​ដំណើរការ​ឆ្ពោះទៅ​ទទួល​រៀបចំ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​ជា​សារ​ដ៏​សំខាន់ ដែល​យើងខ្ញុំ​នឹង​ត្រៀម​ទទួល​ស្វាគមន៍ យ៉ាង​កក់ក្តៅ​បំផុត សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​។ នៅក្នុង​ឆ្នាំ​២០២១​តទៅ យើង​មាន​ផែនការ​ច្បាស់លាស់ ដូចជា​បង្កើត​ព្រឹត្តិការណ៍​ប្រកួតប្រជែង​ស្នាដៃ​គូររូប​ដោយ​ដៃ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ដើម្បី​យក​ស្នាដៃ​ទាំងនោះ ទៅ​ដាក់តាំង​បង្ហាញ នៅក្នុង​ពិព័រណ៍ នាពេល​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ទៀត​។ នេះ​ជា​គំនិត​បំផុសស្មារតី​ឲ្យ​កូន​ខ្មែរ ចូលរួមចំណែក​ក្នុង​គោលដៅ​ស៊ី​ហ្គេម ២០២៣ ក្រៅពីនេះ​យើង​ក៏មាន​កម្មវិធី​ជាច្រើន​ទៀត ដើម្បី​សម្រួច​គោលដៅ​ឲ្យ​គ្រប់ផ្នែក​ទាំងអស់ ឲ្យ​ទទួលបាន​ជោគជ័យ ជា​ប្រវត្តិសាស្ត្រ នៃ​ស៊ី​ហ្គេម ជា​លើកដំបូង​របស់​កម្ពុជា ក្រោយពី​ប្រជាពលរដ្ឋ​ខ្មែរ​ទទួល បាន​នូវ​មរតក​នៃ​ហេដ្ឋារចនាសម្ព័ន្ធ ដ៏​មហាសាល​នេះ​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន កីឡដ្ឋាន​ធំ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ កំពុងដំណើរការ​សាងសង់​យ៉ាងសកម្ម ដោយ​តាម​គម្រោង​នឹង​បញ្ចប់​ការសាង់សង់​ជា​ស្ថាពរ នា​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×