Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពុករលួយ​ក្នុង​វិស័យ​កីឡា​! សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កសាង​សំណុំរឿង លោក ម៉ៃ តុលា ទៅ​តុលាការ​រឿង​ពុករលួយ និង​ព្យួរការងារ​អតីតមន្ត្រី​៤​នាក់​អស់​មួយជីវិត​

spot_img

​ភ្នំពេញ ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​ថ្ងៃទី​៦​ខែឧសភា​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ព្យួរ​អតីត និង​មន្ត្រី​របស់​សហព័ន្ធ ចំនួន​៤​រូប គ្រប់​សកម្មភាព​កីឡា​បាល់ ទាត់​អស់​មួយជីវិត​។​

​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បញ្ជាក់ថា អតីត​និង​មន្ត្រី​របស់​សហព័ន្ធ​ទាំង​៤​រូប បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ ផ្ទុយ​ពី​ក្រមសីលធម៌ និង​វិន័យ​របស់ សហព័ន្ធ​កីឡាបាល់ទាត់​។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ឲ្យ​ដឹងថា ចំពោះ លោក ម៉ៃ តុលា , លោក​ទុយ វិច្ឆិកា , លោក ឆាំង ពិសិដ្ឋ និង​លោក គល់ សុភា​រម្យ ត្រូវបាន​ព្យួរ​គ្រប់​សកម្មភាព​កីឡាបាល់ទាត់​អស់​មួយជីវិត​។​

ចំពោះ​លោក ម៉ៃ តុលា ត្រូវបញ្ជូន​សំណុំរឿង​ប្រព្រឹត្ត​ពុករលួយ​ទៅ​តុលាការ មាន​សមត្ថកិច្ច​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ជា​ធរមាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។​

​សេចក្តីជូនដំណឹង​ដែល​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ថ្ងៃទី​៦ ខែឧសភា នេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) មិនបាន​បញ្ជាក់​ពី​មូលហេតុ​លម្អិត​នៃ​ការព្យួរ​ការងារ​នេះ​ទេ ៕​ដោយ​៖​កូ​ឡាប​

spot_img
×